https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
កំពូលអ្នកលក់
ថ្លៃមិនមែនព្រោះគុណភាព! នេះជាទិចនិក៣ជួយឱ្យអ្នករកស៊ី លក់ផលិតបានថ្លៃ ហើយភ្ញៀវសប្បាយចិត្តទៀត

នៅ ហៀង

June 23 2022

308

របស់ថ្លៃមិនមែនសុទ្ធតែមកពីគុណភាពតែមួយមុខទេ តែវាមានកត្តាផ្សេងៗជាច្រើនទៀត​ដែលជំុរុញការលក់របស់់យើងបានកាន់តែបានថ្លៃ ហើយភ្ញៀវសប្បាយចិត្តទៀត។ ថ្ងៃនេះ យើងនឹងធ្វើការចែក រំលែកទៅកាន់បងប្អូនទាំងអស់គ្នាឱ្យនិងបង្ហាញពីហេតុផលខ្លះៗដែលអាចជួយឱ្យ បងប្អូនអ្នក លក់ទាំងឡាយអាចលក់ផលិតផលកាន់តែមានតម្លៃជាងមុន ដោយយល់ពីទិចនិកដូចខាង ក្រោមនេះ៖

១. បង្ហាញពីគុណតម្លៃ៖ ដើម្បីលក់ផលិតផលថ្លៃៗ ឬរបស់មានតម្លៃខ្ពស់ អ្នកត្រូវផ្តោតលើគុណតម្លៃជាជាងលើតម្លៃ។ ជាដំបូង អ្នកត្រូវប្រាប់ប្រវត្តិ BRAND របស់យីហោអ្នក ហើយប្រាបអំពីមូលហេតុដែលធ្វើឱ្យវាមានតម្លៃថ្លៃ ហើយអ្នកក៏គួរតែអនុញ្ញាតឱ្យអតិថិជនរបស់អ្នកដឹងថាការខិតខំប្រឹងប្រែង ពេលវេលា និងធនធានប៉ុន្មានដើម្បីបានក្លាយជាលទ្ធិផលមួយនេះ។

ជាក់ស្តែង នាឡិការដៃម៉ាក់ “ពូ” ដែលជាយីហោកូនខ្មែរ ផលិតដោយទឹកដៃកូនខ្មែរដែលមានតម្លៃថ្លៃ រហូតដល់រាប់មុឺនដុល្លារក្នុងមួយគ្រឿង ។ មូលហេតុដែលធ្វើឱ្យនាឡិកាម៉ាក់ល្បីមួយនេះមានតម្លៃខ្ពស់ខ្លាំងបែបនេះ ព្រោះគេគិតគូ និងផ្ចិតផ្ចង់ខ្លាំងលើគុណតម្លៃរបស់ម៉ាយីហោរបស់គេ ចំណាយពេលផលិត ដុះខាត់ដោយចាក់ក្បាច់យូរ ដែលក្បាច់នីមួយៗរំលេចទៅដោយក្បាច់ប្រាសាទខ្មែរ និងរំលិច ទៅដោយ មាស ពេជ្រ និងអត្ថន័យនៅក្នុងនាឡិកនោះ ដែលធ្វើឱ្យអ្នកទិញយកទៅ យល់ពីគុណតម្លៃ ច្បាស់របស់ផលិតផលនោះ ។

២. ផលិតផលដោះស្រាយបញ្ហាភ្ញៀវ ៖ មិនមែនផលិតផលទាំងអស់សុទ្ធតែមានតម្លៃនោះទេ តែវាក៏អាស្រ័យទៅលើផលិតផលដែរ អ្វីដែលសំខាន់ផលិតផលនោះគឺអាចដោះស្រាយបញ្ហាភ្ញៀវបាន ហើយនេះជាគុណតម្លៃមួយដែលភ្ញៀវភាគច្រើនសុទ្ធសឹង តែចង់បាន ។ ឧទាហរណ៍ជាក់ស្តែង ស្បែកជើង Nike និងកាបូបម៉ាក LV វាមានតម្លៃរាប់ពាន់ និងរាប់ម៉ឺនដុល្លារ តាមពិត វាមានតម្លៃមែនតែគុណភាពមួយមុខទេ តែមានចំណុចជាច្រើននៅក្នុងនោះ វាផ្តល់នៅភាពងាយស្រួល មានទំនុកចិត្ត ប្រណិភាព ភាពទាក់ទាញតាំងពីចំណុចតូចៗ ទាំងពណ៌ ក្លិន រសជាតិ កាវេចខ្ចប់ សេវាកម្មជាដើម ដែលទាំងនេះជាសុទ្ធតែជារឿងដែលអាចដោះស្រាយបញ្ហារបស់ភ្ញៀវបាន ។ 

៣. យុទ្ធសាស្រ្តបំបែកតម្លៃ៖ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានជួបនៅផលិតផលមួយចំនួនដែលមានតម្លៃថ្លៃខ្លាំង រហូតដល់យើងគ្នានលទ្ធភាពក្នុងការទិញវាឡើយ ប៉ុន្តែគេមានក្បួនក្នុងការបំបែកតម្លៃ តើគេបំបែកតម្លៃយ៉ាងដូចម្តេចទើបធ្វើឱ្យតម្លៃនេះតូច ហើយមនុស្សគិតថាវាធូរថ្លៃ តែតាមការពិតវានៅតែថ្លៃដដែល ការដែលអាចបំបែកតម្លៃបាននោះគឺ តម្លែផលិតផលនោះអាចអោយអ្នកទិញកាន់តែមានភាពងាយស្រួលជាងមិន ដូចជាតម្លៃបង់ជាប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ និងប្រចាំឆ្នាំជាដើម ធ្វើបែបនេះគឺដើម្បីជួយអោយអ្នកទិញកាន់តែមានលទ្ធភាព ហើយគេនឹងមិនគិតរឿងតម្លៃឡើយ ដោយសារតែតម្លៃនោះបានបំបែករួចហើយ ។ 

ខាងលើនេះគ្រាន់តែជាក្បួនខ្លះៗដើម្បីជាចំណេះដឹងបន្ថែមសម្រាប់បងប្អូនទាំងអស់គ្នាអាចយកទៅគិតពិចារណាបាន និងធ្វើការស្វែងយល់បន្ថែមទៀត ដែលគោលបំណងចង់ឃើញផលិតផលទាំងអស់គ្នាមានគុណតម្លៃ អាចដោះស្រាយបញ្ហា ភ្ញៀវបាន ទោះបីជាលក់នៅក្នុងតម្លៃថ្លៃក៏មានអ្នកទិញដែរ ។ 

អត្ថបទដោយ៖ នៅ ថាត់សណា

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth