អត្ថបទ >
កំពូលអ្នកលក់
7 Eleven បើកនៅខ្មែរច្រើនកន្លែងហើយ មកដឹងយុទ្ធសាស្រ្តធ្វើទីផ្សារយីហោ១នេះ ពង្រីកខ្លួនជាង ៧ ម៉ឺនសាខា

នៅ ហៀង

May 12 2022

227

ថ្មីៗនេះ យើងឃើញថាម៉ាតបានរីកចម្រើនស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ ទាំងម៉ាតធំនិងតូចៗ ទទឹមគ្នានេះដែរ យើងក៏ឃើញមានម៉ាត 7 Eleven ដែលជាម៉ាតលក់ទំនិញល្បីមួយ មានប្រមាណជាង៧ ម៉ឺនសាខានៅលើពិភពលោក បាន ឈានជើងចូលមកទីផ្សារប្រទេសកម្ពុជា បើនៅទីតាំងជាច្រើនកន្លែង ។ តើយីហោម៉ាត១នេះមានយុទ្ធសាស្រ្ត និងក្បួនលក់យ៉ាងណាទើបបានជាអាចពង្រីកខ្លួនបានរហូតរាប់សិបម៉ឺនសាខាយ៉ាងនេះ? ខាងក្រោមនេះគឺជាអាវក្រោះទិព្វរបស់ម៉ាត 7-Eleven ខ្លះៗ ដែលអាចជួយឱ្យយីហោមួយនេះ ពង្រីកសាខាបានលឿន និងមានមនុស្សស្គាល់ស្ទើរតែគ្រប់ ៖

១. យុទ្ធសាស្ត្រផលិតផល 7-Eleven៖​ យីហោមួយនេះបានគិតគួរយ៉ាងខ្លាំងមែនទែនដល់អតិថិជន​របស់ខ្លួន និងស្គាល់​តម្រូវ​ការ​​អតិថិជនច្បាស់។ មានន័យថាផលិតផលនៅក្នុងហាង 7 Eleven មានការបែងចែកខុសៗគ្នា ជាពិសេសនោះមានផលិតផលជាច្រើនមុខតាមតម្រូវការ កាន់តែពិសេសជាងនេះទៀតនោះ នៅក្នុងហាង  7 Eleven មាននៅប្រភេទអាហារ Fast Food ជាច្រើនប្រភេទ ដើរចូលទៅញាំតែម្តង ដែលនេះជាភាពងាយស្រួលមួយសម្រាប់អ្នកទិញ ។

២. យុទ្ធសាស្ត្រតម្លៃរបស់ 7-Eleven៖​ ជាការពិតណាស់ 7-Eleven រក្សា​តម្លៃ​ទំនិញ​ដូច​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​ហាង​ផ្សេងៗដែរ ដោយទំនិញទូទៅដូចជា កាហ្វេ នំបុ័ង និងស៊ុតជាដើម​ ប៉ុន្តែសម្រាប់ផលិតផលដែលមានស្លាកឯកជនមានតម្លៃគឺខ្ពស់ជាងបន្តិច។ ហេតុផលនៃការដំឡើងតម្លៃ សម្រាប់ផលិតផលដែលមានស្លាកឯកជន គឺដោយសារតែផលិតផលទាំងនោះត្រូវបានអតិថិជនចូលចិត្ត ហើយមានលក់ផ្តាច់មុខនៅហាង 7-Eleven តែប៉ុណ្ណោះ។

៣. យុទ្ធសាស្ត្រផ្សព្វផ្សាយ 7-Eleven៖ ការផ្សព្វផ្សាយគឺជាអ្វីមួយដែលអ្នករកស៊ីសម័យទំនើបមិនអាចខ្វះបាន ក្រុមហ៊ុនធំៗមានលុយរាប់ពាន់លានដុល្លារក៏នៅតែជ្រើសរើសការផ្សព្វផ្សាយចំពោះអាជីវកម្មរបស់ខ្លួនដែរ  ព្រោះថាមនុស្សក្នុងជំនាន់ថ្មីនេះមានស្មាតហ្វូនពេញដៃ និងអ៊ីនធើណេនស្ទើរតែគ្រប់ទីកន្លែង ។ ហេតុនេះហើយ 7-Eleven មានយុទ្ធនាការ ផ្សព្វផ្សាយពាណិជ្ជកម្មដ៏គួរអោយមានភាពទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងបំផុត ។

ខាងលើនេះគ្រាន់តែជាយុទ្ធសាស្រ្តខ្លះៗ ដែលយើងបានស្រាវជ្រាវមកដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាទុកគ្រាន់ជាចំណេះដឹងបន្ថែម អ្វីដែលពិសេសនោះប្រសិនបើទាំងអស់គ្នាកំពុងតែរកស៊ីនៅក្នុងវិស័យម៉ាត គួរតែរៀនសូត្រពីយីហោលំដាប់ពិភពលោកមួយនេះអោយបានច្រើន ។

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth