អត្ថបទ >
កំពូលអ្នកលក់
ផុសច្រើនពេកលក់អត់ដាច់ទេ! នេះក្បួនផុសលក់៣ ដែលអាចចំគោលដៅ និងលក់ដាច់

នៅ ហៀង

May 12 2022

816

មានបងប្អូនលក់អនឡាញជាច្រើនបាននិយាយថា បើខ្ជិលផុសរូបកុំលក់អនឡាញ ជាកាពិតណាស់ប្រសិនបើអ្នកមិនសកម្មនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ អតិថិជនអាចនឹងជ្រើសរើសអាជីវកម្មផ្សេងទៀតក្រៅពីផលិតផលរបស់អ្នក។ តែទោះជាយ៉ាងណាក៏ដោយ បើអ្នកផុសផ្សព្វផ្សាយច្រើនពេក វាមិនល្អសម្រាប់ជំនួញរបស់អ្នកទៅវិញទេ។ ខាងក្រោមនេះរបៀបផុលលក់ឱ្យចំគោលដៅរបស់អ្នក និងមានការគាំទ្រកាន់តែខ្លាំង៖

១. ផុសដោយការជឿជាក់៖ ចំពោះការផុសនេះយើងសង្កេតឃើញថា ភាគច្រើនអ្នកលក់ចេះតែផុស ឱ្យតែបាន ​ រូបគ្មានភាពមិនទាក់ទាញ និង Caption ដាក់តែតាមយល់ឃើញ។  ជៀសវៀងការផុសលក់មិនដាច់មុននឹងចេញផ្សាយ យើងត្រូវសួរខ្លួនឯងថា តើអ្វីដែលយើងចំអតិថិជនគោលដៅឬនៅ ហើយរូបភាពចាប់អារម្មណ៍ឬទេ? ធ្វើបែបនេះទោះលក់មិនដាច់ ក៏មានអ្នកស្គាល់ដែរ។

២. ផុសកុំឱ្យភ្ញៀវធុញ៖ ការផុសច្រើនមិនល្អទេ ព្រោះថាអាចធ្វើឱ្យភ្ញៀវមានអារម្មណ៍ធុញ ជួនកាល Unfriend​ ចោលក៏មាន។ មួយវិញទៀតវាមិនត្រឹមតែភ្ញៀវមិនពេញចិត្តនេះទេ សូម្បីតែក្រុមហ៊ុន Facebook ក៏អនុញ្ញាតឱ្យផុសត្រឹមប្រាំទៅប្រាំមួយក្នុងមួយថ្ងៃតែដែរ បើលើសពីនេះចាត់ទុកថាជាការផុសអត់បានការ ឬក៏អាចមានបញ្ហាផ្សេងទៀតក៏ថាបាន។

៣. ដាក់ពេលវេលាក្នុងការផុស៖ ការដាក់ពេលវេលាផុសក៏ជារឿងមួយដែលអ្នកលក់ទាំងឡាយគួរតែខ្វល់ខ្វាយ ព្រោះថាបើសិនផលិតផលយើងផ្តោតទៅលើក្មេងៗ តើយើងគួរផុសពេលណាគាត់ទំនេរពីការរៀនសូត្រ ហើយបើផលិតផលយើងសំដៅលើមនុស្សចាស់វិញគួរផុសពេលណាគាត់ទំនេរពីការធ្វើកាងារួច។

គួរជម្រាបឱ្យដឹងផងដែរថា អ្នកលក់អនឡាញគួរតែដាក់រូបខ្លួនឯងជាសវៀងការដាក់រូបមិនពិត ដើម្បីជាការផ្តល់ទំនុកចិត្តដល់អតិថិជន។ 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth