https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
កំពូលអ្នកលក់
លក់អនឡាញក៏អាចក្លាយជាអ្នកមាន! នេះជាផ្លូវរកស៊ីលើអនឡាញ ដែលជួយឱ្យអ្នកកាន់តែលក់ដាច់

នៅ ហៀង

June 23 2022

340

បច្ចុប្បន្នវិស័យអនឡាញកំពុងតែក្លាយទៅជាសសៃឈាមមួយយ៉ាងសំខាន់របស់ម្ចាស់អាជីវកម្មទាំងតូចធំ នៅជំវិញពិភពលោក ចំណែកឯអ្នកប្រើប្រាស់និងអ្នកលក់អនឡាញក៏មានច្រើនដែរ ដូចជាប្រភេទសេវាកម្ម ផលិតផលផ្សេងៗ បងប្អូនមួយចំនួនលក់យូរៗកាន់តែរីកចម្រើន ចំណែកឯបងប្អូនមួយចំនួនទៀតលក់ យូរៗទៅកាន់តែខាត នេះក៏ដោយសារតែមិនសូវជាដាក់ចិត្តកាយ និងច្បាស់លាស់ជាមួយនឹងការងារ នោះ ។ ដូចគ្នានេះផងដែរថ្ងៃនេះយើងបានដកស្រង់ចេញពីគេហទំព័រ THE ONLINE នៅចំណុចខ្លឹមៗ ដើម្បី ចែករំលែងទៅកាន់បងប្អូនទាំងអស់គ្នាជាចំណេះដឹងបន្ថែមក្នុងក្នុងវិស័យអនឡាញ ៖

១. រៀបចំគណនីរបស់អ្នកឱ្យមានស្តង់ដា៖ មិនថាយើងធ្វើអ្វីក៏ដោយ មិនថាបើកម៉ាត់ រីសត ឬអ្វីផ្សេងៗទៀត វាត្រូវការឱ្យអ្នកចេះតុបតែង ព្រោះថានៅពេលដែរអ្នករៀបចំកន្លែងបានស្អាត មានអនាម័យល្អ និងងាយស្រួលដល់អតិថិជន នោះគេនឹងចូលកន្លែងយើងញឹក។ដូច្នោះការលក់អនឡាញក៏មិនមានការខុសគ្នាប៉ុន្មានដែរ អ្នកក៏ត្រូវចេះរៀបចំគណនីរបស់អ្នកឱ្យបានត្រឹមត្រូវ ដោយដាក់រូបពិតដើម្បីឱ្យភ្ញៀវទុកចិត្ត និងរៀបចំកាលវិភាគផុសឱ្យបានត្រឹមត្រូ ដើម្បីអ្នកទស្សនាស្រួលក្នុងការតាមដាន។

២. ជ្រើសរើស Platefrom៖ បើនិយាយអំពីការជ្រើស Platefrom អ្នកត្រូវចេះសង្កេតមើលថា ថាតើតំបន់របស់អ្នកប្រព័ន្ឋបណ្តាញសង្គមមួយណា ដែលមានអ្នកប្រើច្រើន ជាក់ស្តែងនៅប្រទេសកម្ពុជាមាន Facebook​ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សពូកែក្នុងការធ្វើវីឌីអូ អ្នកក៏អាចទាញឳកាសពី Tik Tok បានផងដែរ។

៣. ធ្វើការ Boost ផេក៖​ នៅពេលដែរយើងផ្តល់អ្វីមួយដល់ទៅ Facbook នោះ Facebook ក៏នឹងផ្តល់មកអ្នកដូចគ្នា។ ស្របគ្នានេះដែរ នៅពេលដែលអ្នក Boost ផេកនោះ Facebook នឹងជំរុញ​ ការផុសរបស់អ្នកនៅលើផ្ទាំងព័ត៌មានរបស់អ្នកប្រើប្រាស់ ដែលមានន័យថាអតិថិជនរបស់អ្នកមានឱកាសខ្ពស់ក្នុងការមើលឃើញពីសេវាកម្ម ឬផលិតផលរបស់អ្នក ។  នៅពេលដែលមនុស្សកាន់តែច្រើនអាចមើលឃើញការបង្ហោះរបស់អ្នក ចំនួននៃការមើលការបង្ហោះនឹងកើនឡើង ហើយទស្សនិកជនគោលដៅរបស់អ្នកនឹងអាច​ Like Share និង Comment យ៉ាងងាយស្រួលលើការបង្ហោះរបស់អ្នក។

៤. ដាក់កាលវិភាគផុស ៖ ការផុសត្រូវម៉ោង​គឺជារឿងសំខាន់មួយសម្រាប់់អ្នកលក់អនឡាញ ព្រោះវាងាយស្រួលដល់អតិថិជនតាមដាន។ ប៉ុន្តែក្នុងការផុសសូមអ្នកកំផុស តែពីការលក់តែមួយមុខពេក​ អ្នកត្រូវមានជាវីឌីអូ ការផ្សាយបន្តផ្ទាល់ ក៏ដូចជាការកំសាន្តផងដែរ ព្រោះថាយើងមិនផ្តោតតែមួយមុខទេ យើងក៏ត្រូវផ្តស់ស្នាមញញឹមដល់អ្នកទស្សនាផងដែរ។

៥.ការដាក់តម្លៃ៖ ក្នុងនាមជាអ្នកលក់អនឡាញត្រូវដឹង នៅពេលដែលអ្នកទិញចង់បានអ្វីមួយពួកគេនឹងធ្វើការស្រាវជ្រៀវ ដូច្នោះវាបានជំរុញវត្ថុទាំងនោះនៅលើក Newsfeed របស់ពួកគេ ដូច្នោះហើយអ្នកលក់ត្រូវដាក់តម្លៃឱ្យត្រឹមត្រូវជ្រៀសវាងការដាក់តម្លៃលើសគេ។

៦. តែងតែរីករាយក្នុងការផ្តល់សេវាកម្ម៖ អ្នកលក់ពូកែផ្តល់សេវាកម្មគឺជាអ្នកលក់ ដែលតែងតែរីករាយ​ផ្តល់ព័ត៌មានជានិច្ច​ ទោះបីជាភ្ញៀវទិញ ឬមិនទិញក៏ដោយ ព្រោះថាគេអាចមិនទិញនៅថ្ងៃនេះ តែដោយសារការស្វាគមន៍ដ៏កក់ក្តៅរបស់យើងថ្ងៃណាមួយគេនឹងទិញ។

អត្ថបទដោយ៖ នៅ​ ថាត់សណា

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth