អត្ថបទ >
កំពូលអ្នកលក់
គិតតែពីលក់ពេកអត់ដាច់ទេ! អ្នកលក់អនឡាញឆ្នើម បង្ហើបពីមូលហេតុធំៗ អ្នកលក់ទាំងឡាយមិនគួរធ្វើ

នៅ ហៀង

September 22 2022

219

មានបងប្អូនអ្នកលក់អនឡាញជាច្រើននៅស្រុកខ្មែរសុទ្ធតែបានដឹងពីការឡាយលក់ ដែលមានអ្នកចូល ទស្សនាការឡាយរាប់សិបខេ ប៉ុន្តែមិនសូវមានអ្នកទិញឡើយ ហើយនេះសុទ្ធតែជាមូលហេតុដែលអ្នក លក់ទាំងឡាយមិនគួរមើលរំលងឡើយ ។

តួយ៉ាងអ្នកស្រី ហេង មួយលាង ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន Lshop ធ្លាប់បានប្រាប់មក កាន់ក្រុមការងាររបស់​Business Cambodia យ៉ាងដូច្នេះថា “ធ្វើជាអ្នកលក់បើគិតតែពីលក់ពេក គឺលក់ មិនដាច់ទេ” ក្នុងន័យនេះគឺចង់សំដៅទៅលើនៅក្នុងការឡាយលក់ ឬផុសផលិតផលលក់ បើយើងជាអ្នក លក់គិតតែពីរឿងលក់រហូតពេក វាអាចនឹងធ្វើឱ្យភ្ញៀវធុញ ហើយគិតថាយើងចង់បានតែលុយពេក  ពោលគឺនៅក្នុងការលក់គេបាននិយាយថា មនុស្សទិញមនុស្សមុនទិញផលិតផល បានន័យថា​គេស្គាល់ ពីអ្នកច្បាស់ អ្នកលក់គួរឱ្យទុកចិត្ត និងចេះលេងសើចពីនេះពីនោះនៅក្នុងការឡាយ ទើបគេសម្រេចចិត្ត ទិញផលិតផលរបស់អ្នក ។

ចំណុចមួយទៀតនោះគឺទាក់ទងទៅនឹងអ្នកងាប់ក្រឡា គឺជាប្រភេទអ្នកលក់ទាំងឡាយណាដែលគ្មានអ្វីថ្មី ធ្វើរឿងដដែលៗមិនអាចទទួលបានលទ្ធផលថ្មីឡើយ គេឡាយចេះតែឡាយតាមគេទៅ គេប្រមូលសិន ចេះតែធ្វើតាមគេដែរទៅ មិនសូវជាមានគំនិតកែច្នៃខ្លួនឯងឡើយ ហើយការលក់បែបនេះឆាប់ទាល់ច្រក ខ្លាំងមែនទែន ។ ផ្ទុយទៅវិញបើយើងជាអ្នកលក់ ពេលដែលឡាយម្តងៗគួរតែមានអ្វីដែលថ្មីដើម្បីជាការ លើកទឹកចិត្តអតិថិជនចាស់ និងចាប់អថិថិជនថ្មី ដូចជាមានផលិតផលថ្មីសម្រាប់ពួកគាត់ ទិញថែម មានកាដូពិសេស ឬការប្រមូសិនណាមួយដែលធ្វើឱ្យអតិថិជនចាស់ថ្មីមានអារម្មណ៍ថាទិញទៅដឹងតែ ចំណេញ ។

ត្រឡប់មកវិញបងប្អូនដែលជាអ្នកឡាយលក់ផលិតផល គួរតែចេះនិយាយលែងសើចខ្លះនៅក្នុងការឡាយ ដែលជាការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកកំពុងតែទស្សនា  អ្វីដែលពិសេសនោះគួរតែមានអ្វីដែលថ្មី សម្រាប់ការឡាយរបស់បងប្អូនទាំងអស់គ្នា គ្មាននរណាមើលរឿងកុនធ្លាប់មើលពីរបីដងនោះទេ អ្នកទិញដូចគ្នា គេអត់ចូលមើលការឡាយដែលអ្នកលក់និយាយដដែលៗនោះទេ តែគេចង់បានអ្វីដែលថ្មី ហើយមានប្រយោជន៍សម្រាប់គេ ។ 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth