អត្ថបទ >
កំពូលអ្នកលក់
ហ្វេសបុកទើបប្រកាសបិទកម្មវិធីឡាយវីឌីអូ ឥឡូវបានប្រកាសបិទកម្មវិធីហ្គេមល្បី១បន្ថែមទៀត

នៅ ហៀង

August 8 2022

254

ស្ថាបនិក Meta លោក Mark Zuckerberg បានប្រកាសថាខ្លួន​នឹងបិទកម្មវិធី​ឡាយលក់មួយ នៅលើ ហ្វេសប៊ុកដែលមានឈ្មោះថា Live Video Shopping ដោយសារតែចង់ធ្វើឱ្យដូចTikTok ។ ហើយកាលពីថ្មីៗនេះលោកបានប្រកាសទៀតថានឹងបិទកម្មវិធីហ្គេមមួយដ៏ល្បីមួយទៀតគឺ VR games ដែលជាហ្គេមដ៏ធំបំផុតមួយ ខណៈដែលក្រុមហ៊ុនហ្វេសប៊ុកទើបតែបង្កើតឡើង។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ THE VERGE។

តាមប្រភពដដែលបានឱ្យដឹងទៀតថា ហ្វេសបុកកំពុងបិទកម្មវិធីហ្គេមបា.ញ់ប្រ.ហារដ៏ពេញនិយមមួយ ដែលបានកំណត់នៅក្នុងពិភពនិម្មិត​ នោះគឺ VR gaming ជាហ្គេមជំនាន់ថ្មីនៃពិភពសុបនិម្មិត ដោយប្រើបច្ចេកវិទ្យា virtual reality (VR ការពិតនិម្មិត) ផ្តល់ឱ្យអ្នកលេងនូវរូបភាពដ៏អស្ចារ្យនៃសកម្មភាពហ្គេម ដោយមានភ្ជាប់ជាមួយឧបករណ៍សម្រាប់លេងហ្គេម VR ជាច្រើនប្រភេទ រួមទាំងកាស VR ស្រោមដៃ ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញា ឧបករណ៍បញ្ជាដៃនិងច្រើនទៀត។

 ហើយមូលហេតុដែល BigBox VR ត្រូវបិទគឺដោយសារ VR gaming ធ្វើការអាប់ដេត ក្នុងការបង្ហោះនៅលើប្លក់របស់ខ្លួន ដោយកត់សម្គាល់ថាម្ចាស់ Quest 1 នឹងមិនអាចបើកដំណើរការឬលេងហ្គេមបានទៀតទេចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ តទៅ។​​

គួរជម្រាបផងដែរ ការបិទនេះគឺសម្រាប់តែ Quest1 ប៉ុណ្ណោះ តែបើក្នុងករណី Quest1​ អាចលេងបានលុះត្រាតែវាជាប្រភេទកុំព្យូទ័រ version available ដែលចូលតាមរយៈ Air Link និង Oculus Link នោះទើបលេងបាន។

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth