អត្ថបទ >
កំពូលអ្នកលក់
ដើរតាម TikTok ហ្វេសប៊ុក ប្រកាសបិទមុខងារឡាយវីដេអូ១ តែផ្តោតរឿងធំមួយវិញសម្រាប់អ្នកលក់

នៅ ហៀង

August 4 2022

2.1K

អ្នកលក់អនឡាញមួយចំនួនប្រហែលជាបានស្គាល់មុខងារឡាយលក់មួយនៅលើហ្វេសប៊ុកដែលមានឈ្មោះថា Live Video Shopping ដែលធ្វើឱ្យអ្នកទិញអាចទិញទំនិញបានភ្លាមៗពីក្នុងការឡាយនោះ តែថ្មីៗនេះហ្វេសប៊ុកទើបតែប្រកាសថានឹង បិទកម្មវិធីមួយនេះចោលហើយ ដោយសារតែខ្លួនមើលឃើញពីទំនោរបស់អ្នកប្រើប្រាស់ ។ នេះបើយោងទៅតាសារព័ត៌មាន Business Insider ។

តាមពិតទៅមុខងារ Live Video Shopping នេះបានបង្កើតឡើងរយៈពេល២ឆ្នាំមកហើយ ។ ទាក់ទិនទៅនឹងការបិទមុខ ងារមួយនេះគឺដោយសារតែហ្វេសប៊ុកមើលឃើញពីទំនោរអ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនគឺចូលចិត្តបែបវីដអូខ្លីៗ ដូច្នេះហ្វេសប៊ុកមានបំណងផ្តោតទៅលើមុខងារដូចទៅនឹងTikTok ដែរ ពោលគឺមុខងារ Reels ដែលជាការបង្ហាញវីដេអូខ្លីៗតែខ្លឹម មានអ្នកចូលចិត្ត​​ និងនិយមទស្សនាជាងមុន។

គួរជម្រាបថាសម្រាប់ការបិទមុខងារ Live Video Shopping ហ្វេសប៊ុកនឹងបិទនៅថ្ងៃទី១ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ ប៉ុន្តែនៅលើ Instagram គឺនៅតែអាចប្រើមុខងារមួយនេះបានជាធម្មតា ចំណែកឯមុខងារ Live វិញ ក៏នៅតែដំណើរការដដែល គ្មានផលប៉ះពាក់ដល់បងប្អូនដែលរកស៊ីអនឡាញ ឬ live លក់ផ្ទាល់នៅលើហ្វេសប៊ុកឡើយ ៕

អត្ថបទដោយ៖ ហៀង

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth