អត្ថបទ >
កំពូលអ្នកលក់
សហគ្រិនវ័យក្មេងខ្មែរ៣រូប បើកជើងមេឃ នាំចេញផលិតផលខ្មែរច្រើនមុខ ទៅទីផ្សារក្រៅប្រទេស

នៅ ហៀង

May 13 2022

225

ទោះបីជានាពេលបច្ចុប្បន្នការនាំចូលហាក់បីដូចជាមានច្រើនជាងការនាំចេញក៏ដោយ អ្នករកស៊ីនៅក្នុង ស្រុកជាច្រើនពួកគាត់ងាកមកចាប់ផ្តើមគាំទ្រនៅផលិតផលនៅក្នុងស្រុក ដោយមានការផលិត និងកែច្នៃ ដើម្បីនាំចេញទៅ ដែលនេះមិនត្រឹងតែលើកស្ទួយដល់មុខមាត់ជាតិនោះទេ តែជាការជួយដល់ផលិតផល នៅក្នុងស្រុកឱ្យកាន់តែមានទីផ្សារថែមទៀត  ។ ខាងក្រោមនេះជាសហគ្រិន និងជាយីហោរបស់កូនខ្មែរ ដែលកំពុងតែខ្មះខ្នែង និងមានប្រជាប្រិយភាពបំផុតក្នុងការផលិតនៅផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ៖

យីហោត្រីងៀតមាតុភូមិ ៖ វាជាយីហោរបស់កូនខ្មែរធ្វើត្រីងៀតលក់តជំនាត់ប្រមាណជាង៣០ឆ្នាំហើយ ម្ចាស់យីហោមួយនេះគឺលោកប្រាក់ ស៊ីដា និងអ្នកនាងណយ លក្ខិណា ធ្លាប់ប្រាប់ថា បច្ចុប្បន្ននេះអ្នកទាំងពីរអាចផលិត និងច្នៃត្រីងៀតចេញលក់នៅលើ ទីផ្សារបានជាង១០មុខឯណ្ណោះ ខណៈដែលមួយថ្ងៃអ្នកទាំងពីរអាចលក់បានរហូតដល់ជាង១តោន ។

ត្រីងៀតមាតុភូមិបច្ចុប្បន្នមិនត្រឹមតែផ្គត់ផ្គង់នៅក្នុងស្រុកតែប៉ុណ្ណោះទេ តែអាចនាំចេញទៅកាន់ប្រទេសជាច្រើនថែមទៀត ពោលគឺនាំចេញទៅកាន់ ដូចជា អាមេរិក កាណាដា ស្វីស អូស្រ្តាលី បារាំង ជប៉ុន កូរ៉េ និងថៃជាដើម ដែលភាគច្រើនបងប្អូននៅក្រៅប្រទេសចូលចិត្តកម៉្មង់ក្នុងទំហំច្រើនៗ ដែលពេលខ្លះទៀតធ្វើមិនទាន់ឡើយ ។

យីហោឡៅលីន ៖Laolin គឺជាយីហោនៅក្នុងស្រុកមួយរបស់កូនខ្មែរ ដែលកំពុងតែផលិតសម្លៀកបំពាក់នៅក្នុងស្រុក កាត់ដេរនិងច្នៃម៉ូត ពីសំណាក់ជាងជំនាញៗថែមទាំងចាស់វស្សា ដែលអាចផលិតសម្លៀកបំពាក់ចេញមកជាច្រើនម៉ូត បង្ហាញពីផលិតផលរបស់ខ្មែរយើង ដោយមិន Copy គេឡើយ បច្ចុប្បន្នយយីហោមួយនេះឈរជើងលើទីផ្សារប្រមាណជាង៣ឆ្នាំហើយ ។

ម្ចាស់យីហោមួយនេះគឺអ្នកស្រី ចាន់គឹមលីន និងលោក ឡៅ ឆេង ធ្លាប់បានប្រាប់ឱ្យដឹងថា Laolin កំពុងតែបង្ហាញនៅទឹកដៃឱ្យប្រជាជននៅស្រុកខ្មែរ បានដឹងនិងទទួលស្គាល់ថា ជាយីហោមួយដែលអាច ផលិតបានសម្លៀកបំពាក់ដែលមានប្រេនខ្លួនឯង ថែមទាំងមានគុណភាព អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះគឺអាចលក់នៅលើទីផ្សារក្នុងស្រុក ថែមទាំងនាំចេញទៅកាន់ប្រទេសថៃទៀតផង ។

ផ្សារបៃតងស្រស់ ៖ គឺជាយីហោផ្សារមួយរបស់កូនខ្មែរដែលបច្ចុប្បន្នមានជាច្រើនសាខានៅក្នុងទីក្រុងភ្នំពេញ យីហោផ្សារមួយនេះជារៀងរាល់ឆ្នាំបានជួយទិញផលិតផលពីកសិកររាប់សិបតោន ដែលជាប់ ស្ទុះនៅលើទីផ្សារលក់មិនចេញ យកមកច្នៃនិងវេចខ្ចប់ដាក់លក់បែបថ្មីនៅក្នុងហាង មិនត្រឹមតែជួយឱ្យ ប្រជាជនមានទីផ្សារប៉ុណ្ណោះទេ ថែមទាំងជួយដល់សុខភាពទៀត ។ តួយ៉ាងអ្នកស្រី ជៀក ពិសី ដែលជាម្ចាស់យីហោខាងលើ កាលពីថ្មីៗនេះគាត់បាន នាំគល់ស្លឹកគ្រៃប្រមាណជា២១តោនទៅប្រទេសកាណាដា ជាលើកដំបូង ដែលនេះមិនត្រឹមតែជួយទិញផលិតផលនៅក្នុងស្រុកទេ តែថែមទាំងរកទីផ្សារ នៅក្រៅស្រុកទៀត ។

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth