អត្ថបទ >
កំពូលអ្នកលក់
ចិនផ្អាកផលិតផលអាហារ ២ពាន់ប្រភេទរបស់តៃវ៉ាន់ ខណៈពេលនេះជាប់គាំងហើយ

នៅ ហៀង

August 4 2022

5.6K

ប្រទេសចិនកំពុងបិទការនាំចូលពីក្រុមហ៊ុនផលិតអាហាររបស់កោះតៃវ៉ាន់រាប់ពាន់ប្រភេទ ដែលជាការដាក់ដាក់ទ.ណ្ឌកម្មសេដ្ឋកិច្ចលើដែនកោះមួយនេះ ការបិទផ្អាកទំនិញជាច្រើនមុខនេះដែរ ត្រូវបានគេដឹងថា គឺធ្វើឡើងតាំងពីមុនពេល ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកលោកគឺស្រី Nancy Pelosi​ ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន FINANCAIL TIMES កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។ ​

តាមប្រភពដដែលបានប្រាប់ឱ្យដឹងទៀតថា ការនាំចេញទំនិញរបស់តៃវ៉ាន់ទៅកាន់ក្រុងប៉េកាំង ឥឡូវត្រូវបានផ្អាកហើយ ដោយក្នុងនោះមានវិស័យចំនួនពីរគឺកសិកម្ម និងឧស្សាហកម្ម ដោយទំនិញទាំងនោះមានរហូត ២០០០មុខ ប៉ុន្តែទំនិញធំៗមាន៣៥ប្រភេទ ដូចជាត្រី អាហារសមុទ្រ ប្រេងដែលអាចបរិភោគបាន ផ្លែក្រូចឆ្មា ផ្លែឈើ នំខេក និងមានផ្លែឈើជាច្រើនមុខទៀត ក្នុងនោះក៏មានក្រុមហ៊ុនផលិតមី ទឹកស៊ីអ៊ីវ Ve Wong និង Chi Mei ក៏មិនអាចនាំចេញបានដែរ ។

ទាក់ទិនទៅនឹងការផ្អាកទំនិញជាច្រើនមុខរបស់តៃវ៉ាននេះដែរ ត្រូវបានរដ្ឋបាលគយប្រទេសចិនបានលើកឡើងថាគឺដោយសារតែ ក្រុមហ៊ុនតៃវ៉ាន់ទាំងនោះ មិនបានបំពេញការចុះឈ្មោះក្រោមច្បាប់ថ្មីរបស់ខ្លួន។

គួរជម្រាបផងដែរថា តៃវ៉ាន់គឺជាដែនកោះតូចមួយ តែលទ្ធភាពនៃការនាំចេញទំនិញបានខ្ពស់ ខណៈដែលទំនិញភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែបច្ចុប្បន្នមិនត្រឹមតែផ្អាកការនាំចេញនោះទេ តែការនាំចូលទំនិញមកពីចិនវិញក៏គាំងមួយចំនួនដែរ ដូចជាប្រភេទដីខ្សាច់ និងដីគ្រួសជាដើម ។

អត្ថបទដោយ៖ នៅ ថាត់សណា

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth