អត្ថបទ >
កំពូលអ្នកលក់
iphone 14 កាមេរ៉ាញ័រ ពេលនេះ Apple ចេញមុខបកស្រាយពីបញ្ហាហើយ

នៅ ហៀង

September 22 2022

1.8K

ក្រុមហ៊ុនផលិតស្មាតហ្វូនកំពូល Apple ជារៀងរាល់ឆ្នាំតែងតែបញ្ចេញផលិតផលរបស់ខ្លួនជាច្រើនម៉ូដែល ដែលរួមមាននាឡិកាឆ្លាតវៃ កុំព្យូទ័រ កាស ជាពិសេសនោះផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនមួយនេះ ដែលកំពុងតែមានការចាប់អារម្មណ៍ ពេញនិយមខ្លាំងនៅលើពិភពលោក ។ តែថ្មីៗនេះក្រុមហ៊ុនកំពុងតែរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អតិថិជន ក្រោយពីពួកគេបានឃើញកាមេរ៉ាញ័រនៅពេលកំពុងប្រើកម្មវិធីដូចជាTikTok, Instagram, Snapchat ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC ។

ទាក់ទិនជាមួយបញ្ហាខាងលើនេះដែរ ក្រុមហ៊ុន Apple បានចេញមកទទួលស្គាល់ និងបកស្រាយយ៉ាងដូច្នេះថា បញ្ហាញ័រកាមេរ៉ាដែលអ្នកទិញស្មាតហ្វូនមួយចំនួនបានជួបនោះគឺ បណ្តាលមកពីប្រព័ន្ធទប់លំនឹងរបស់កាមេរ៉ា ដែលមានឈ្មោះពេញថា (camera’s optical image stabilization gyroscope)ដែលជាធម្មតាប្រព័ន្ធមួយនេះវាមានតួនាទីជួយឱ្យការថតឱ្យមានលំនឹងកាន់តែល្អ ពេលដែលយើងកាន់ដើរថត ។

យ៉ាងណាមិញចំពោះការជួបបញ្ហាញ័រនេះដែរមិនមែនiphone គ្រប់ម៉ូដែលទាំងអស់នោះទេ ពោលគឺកើតមានតែមួយចំនួនប៉ុណ្ណោះ ហើយចំពោះអ្នកដែលកើតមានបញ្ហាមួយនេះ គួរតែឈប់ប្រើកម្មវិធីទាំងបីខាងលើមួយរយៈសិន ព្រោះវាអាចនឹង ប៉ះពាល់ដល់កាមេរ៉ាថែមទៀត ។

គួរជម្រាបផងដែរថាក្រុមហ៊ុន Apple បានសន្យាថានឹងធ្វើការជួសជុលនិងអាប់ដេតក្នុងរយៈពេលឆាប់ៗនេះ ហើយចំពោះបងប្អូនមួយចំនួនដែលមានបញ្ហាដូចដែលបានលើកឡើងខាងលើគួរតែផ្អាកការប្រើកម្មវិធីខាងលើមួយរយៈសិន រង់ចាំការប្រកាសអាប់ដេតថ្មីពីក្រុមហ៊ុន Apple ម្តងទៀត ។

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth