https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
កំពូលអ្នកលក់
មាននៅខ្មែរហើយ! ញ៉ាំប៊ូហ្វេទុរេនមួយឆ្អែត ចំណាយត្រឹម៤ម៉ឺនរៀល អាចដើរបេះពេញចំការ១នេះ

នៅ ហៀង

June 8 2022

19.7K

បងប្អូនទាំងអស់គ្នាប្រហែលជាបានដឹងរួចមកហើយថា កាលពីពេលកន្លងនេះនៅប្រទេសថៃគេល្បីខ្លាំងមែនទែនគឺប៊ូហ្វេទុរេន ដែលចំណាយប្រាក់ត្រឹមតែ១៣ដុល្លារ អាចញ៉ាំដោយសេរី ដោយគេដាក់រយៈពេលនៃការញ៉ាំប្រមាណជាតែមួយម៉ោងកន្លះប៉ុណ្ណោះ។ តែអ្វីដែលកាន់តែពិសេសនៅពេលនេះប៊ូហ្វេផ្លែឈើមាននៅខ្មែរហើយ ដែលចំណាយលុយចាប់ពី ១ម៉ឺនរៀលទៅ៤ម៉ឺនរៀលអាចហូបផ្លែឈើពីរប្រភេទបានតាមចិត្ត ។

Rg3f2dqsaz

ជាក់ស្តែង ក្រុមការងាររបស់ Business Cambodia បានធ្វើការទំនាក់ទំនងដោយផ្ទាល់តាមរយៈទូរស័ព្ទដៃទៅកាន់ម្ចាស់កសិដ្ឋានផ្ទាល់ ដែលមានឈ្មោះថា ថាច ធូ ដែលមានចម្ការ ហៅថា ចំការភ្នំត្បែង លក់ផ្លែឈើធម្មជាតិបោះដុំនិងរាយជាច្រើនប្រភេទដូចជា ទុរេន ម្រេច សាវម៉ាវ មង្ឃុតជាដើម ។

3g43fecs

ដូចគ្នានេះដែរ ម្ចាស់ចំការខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះគាត់បានរៀបចំនៅកម្មវិធីមួយ សម្រាប់បងប្អូនដែលនិយមនិងចូលចិត្តទទួលទានផ្លែឈើធម្មតជាតិនៅក្នុងចម្ការផ្ទាល់ ដោយក្នុងនោះគេបានរៀបចំ នៅសេវាកម្មមួយហៅថាប៊ូហ្វេផ្លែឈើពីរប្រភេទ ដូចជាការចូលទៅញ៉ាំទុរេនក្នុងចម្ការមួយឆ្អែតត្រឹមតែ ៤០០០០រៀល ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺទទួលទានសាវម៉ៅតាមចិត្តអស់តែ ១០០០០រៀលតែប៉ុណ្ណោះ។

B3rgwefcsx

បន្ថែមពីនេះសម្រាប់បងប្អូនដែលចង់ទៅភ្លក្សនៅប៊ូហ្វេផ្លែឈើខាងលើ គឺមានទីតាំងស្ថិតនៅភូមិហ្មសែន សង្កាត់ ប៉ាលហាល នាទឹកដីខេត្តព្រះវិហារ​ ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែតពីទីក្រុងព្រះវិហារ ហើយបងប្អូនក៏អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧ ៤២៦ ២២២២/ ០៩៧៨២៦២២២២ និង ០១១ ៤៤៥ ០៦១ ឬហ្វេសប៊ុកផ្ទូវការផ្ទាល់មានឈ្មោះថា ៖ Mony Kuzma

គួរបញ្ជាក់ថានេះជាគំនិតថ្មីមួយនៃការធ្វើអាជីវកម្ម ដែលម្ចាស់អាជីវកម្មនៅស្រុកខ្មែរទាំងអស់គួរតែរិះរកគំនិតថ្មីៗ ដើម្បីឆ្លើយតបនៅក្នុងការរកស៊ីរបស់ខ្លួន ដែលធ្វើឱ្យផលិតផលឬសេវាកម្មជាតម្រូវការសម្រាប់មនុស្សភាគច្រើននៅក្នុងស្រុក ។ 

អត្ថបទដោយ៖ នៅ ថាត់សណា​​

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth