តើអ្នកអាចរៀនជំនាញលក់អ្វីខ្លះពី លោក Jeff Bezos មហាសេដ្ឋីមានបំផុតទី៣ របស់ពិភពលោក?

0
12

តាមការសង្កេតផ្ទាល់របស់ Business Cambodia គេកម្រឃើញសហគ្រិន ជោគជ័យខ្លាំង មានទ្រព្យច្រើន ជាមនុស្សដែលមិនពូកែលក់នោះទេ។ ភាគច្រើនបំផុត ពួកគាត់សុទ្ធតែជាមនុស្ស ដែលយល់ពីអតិថិជនបានច្បាស់ តួរយ៉ាងដូចលោក Jeff Bezos ជាដើម។

លោកមហាសេដ្ឋី Jeff Bezos ដែលជាស្ថាបនិករបស់ ក្រុមហ៊ុនលក់ទំនិញតាមអនទ្បាញ ធំបំផុត របស់ពិភពលោកគឺ Amazon.com លោកជាមនុស្សដែលបានផ្តួលនូវ ដៃគូប្រកួតអស់ច្រើននាក់មកហើយ។ ចំណុចសំខាន់បំផុតមួយដែល យើងគួរៀនពីគាត់ត្រង់ចំណុចនេះ គឺគាត់ជាកំពូលអ្នកលក់ម្នាក់ ដែលតែងតែវង្វេងនឹងអតិថិជនរបស់គាត់។

គាត់ចំណាយពេលច្រើនណាស់ ដើម្បីធ្វើយ៉ាងណាឲ្យគាត់ អាចដោះស្រាយបញ្ហារបស់ អតិថិជនគាត់បានល្អជាងមុន។ រាល់អតិថិជនដែលបានទិញម្តងហើយ លើគេហទំព័រគាត់ គឺ Amazon.com ត្រូវបានរក្សារពត៌មានទាំងអស់។ គាត់មានពត៌មានទាំងអស់ ហើយគាត់ដឹងថា តើអតិថិជនគាត់ ធ្លាប់ទិញអ្វី ហើយចូលចិត្តទិញអ្វីទៀតផង។

ចំណុចមួយទៀតដែលយើងគួររៀនជំនាញលក់ពីលោក Jeff Bezos គឺ បើតាមលោក ជាអ្នកលក់ ពូកែ អ្នកត្រូវតែខំដោះស្រាយបញ្ហាភ្ញៀវ ដោយអស់តម្លៃតិចជាងគេ។ នេះជាចំណុចមួយដែលបានធ្វើឲ្យ ក្រុមហ៊ុន Amazon អាចផ្តួល អាជីកវម្មជាច្រើន ព្រោះតែតម្លៃ របស់ខ្លួនទាបជាងគូប្រកួតទាំងនោះ។

ដោយសារតែលោកបានផ្តោតលើតម្លៃ ក្នុងការផ្តល់ដល់អតិថិជនរបស់លោកនេះ បានធ្វើឲ្យលោក ក្លាយជាសហគ្រិនដែលរកសីុខាតយូរជាងគេបំផុតក្នុងលោក។ ជាង១០ឆ្នាំ ដំបូង របស់អាជីកវម្មគាត់ លោកមហាសេដ្ឋី Jeff Bezos រកប្រាក់ចំណេញមិនឃើញទេ។ ភ្ញៀវចេះតែកើន តែចំណេញគ្មានទេ ព្រោះតែការចំណាយ ចេះតែកើន ខណៈ តម្លៃក្នុងការលក់ ចេញគឺទាប។

មេរៀនចុងក្រោយ នេះភាពស្មោះត្រង់។ មានពេលមួយលោក Jeff Bezos ត្រូវបង្ខំចិត្ត តំទ្បើងថ្លៃ ការជាវប្រចាំខែ នៃឧបករណ៍ Kindle ដោយលោកបានប្រាប់តាមត្រង់ ហេតុអ្វីត្រូវតំទ្បើងថ្លៃ។ ការស្មោះនឹងភ្ញៀវ ត្រូវបានមហាសេដ្ឋីរូបនេះឲ្យតម្លៃខ្លាំងណាស់ ហើយជាលទ្ធផលមកវិញ យីហោ Amazon ក្លាយជាយីហោដែលប្រជាជនអាមេរិកទុកចិត្តបំផុតមួយ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសីុ ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងផ្ទាល់ជាមួយអ្នកនិពន្ធ http://www.facebook.com/sam.kosal.7

LEAVE A REPLY

Please enter your comment!
Please enter your name here