Ronald Wayne ៖ សហស្ថាបនិក Apple ដែលបរាជ័យ លក់ភាគហ៊ុនតម្លៃ ១៥០០$ ដើរចេញពីក្រុមហ៊ុន

0
27

លោក Ronald Wayne ជាសហស្ថាបនិកក្រុមហ៊ុន Apple Computer ដែលជាអ្នកបង្កើតក្រុមហ៊ុននេះមុនគេជាមួយលោក Steve Wozniak និងលោក Steve Jobs ។

មុនពេលបង្កើតក្រុមហ៊ុន Apple ជាមួយលោក Steve Jobs គាត់មានអាជីពជាវិស្វករអេឡិចត្រូនិច។ ក្នុងឆ្នាំ ១៩៧១ គាត់បានចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួនមួយលក់ម៉ាស៊ីនក្រឡុកយករង្វាន់ (slot machine) តែក្រុមហ៊ុនរបស់គាត់ត្រូវបានដួលរលំដៅវិញ ។

បន្ទាប់ដួលរលំលោក Wayne បានចុះកិច្ចព្រមព្រៀងសហការជាមួយលោក Steve Wozniak និងលោក Steve Jobs នៅឆ្នាំ ១៩៧៦ ដោយគាត់ទទួលបានភាគហ៊ុន ១០% ស្មើនឹង ៨០០ ដុល្លារ ពីការរចនាឡូហ្កូឲ្យក្រុមហ៊ុន Apple ។

ក្រោយបង្កើតក្រុមហ៊ុនបានពីរសប្តាហ៍ម្ចាស់ភាគហ៊ុនទាំងអស់បានជាប់បំណុលកាន់តែច្រើនឡើងលើកលែងតែលោក Steve Wozniak និងលោក Steve Jobs ប៉ុណ្ណោះ គួបផ្សំទាំងបទពិសោធន៍បរាជ័យក្រុមហ៊ុនលក់ slot machine លើកមុន ជាកត្តាជំរុញឲ្យលោក Wayne សុខចិត្តដើរចេញពី Apple ។

ក្រោយចាកចេញពី Apple បានមួយឆ្នាំលោក Wayne ទទួលបានប្រាក់ ១៥០០ ដុល្លារជាថ្លៃបញ្ចប់ភាគហ៊ុនទាំងអស់នៅ Apple ហើយគាត់បានវិលត្រឡប់ទៅធ្វើការងារជាបុគ្គលិកអេឡិចត្រូនិកនៅក្រុមហ៊ុន Atari វិញ និងបានបើហាងលក់របស់ប្រើប្រាស់គ្រប់មុខមួយកន្លែងក្នុងរដ្ឋ California ។

គួរឲ្យស្តាយពេលលោក Wayne លក់ភាគហ៊ុនអស់ នៅឆ្នាំដំបូងក្រុមហ៊ុន Apple បង្កើតការលក់ដល់ ១៧៤០០០ ដុល្លារ ការលក់កាន់តែកើនឡើង រហូតដល់ឆ្នាំ ២០១៥ Apple មានទ្រព្យសម្បត្តិសរុបជាង ៧០០ ពាន់លានដុល្លារ គិតមកដល់ពេលនេះ បើលោក Wayne ទុកភាគហ៊ុន ១០% នេះគាត់ត្រូវមានទ្រព្យសម្បត្តិនៅ Apple សរុបប្រមាណ ៧៥.៥ ពាន់លានដុល្លារ ។

ជាចុងក្រោយ លោក Wayne លើកឡើងថា គាត់ពិតជាសោកស្តាយដែលលក់ភាគហ៊ុន ១០% នេះ ហើយគាត់ដឹងថា Apple នឹងអាចជោគជ័យនៅថ្ងៃណាមួយ តែស្របពេលគ្នានោះវាមានបញ្ហាច្រើនកើតឡើង ហើយគាត់មិនហ៊ានប្រថុយនឹងហានិភ័យ ព្រោះគាត់ធ្លាប់ដួលដោយសារអាជីវកម្មលើកមុនម្តងមកហើយ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here