អ្នកនឹងឈប់ក្រ ប្រសិិនអ្នកដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ ​ ទោះចំណូលតិច ឬច្រើន

0
397

ជាទូទៅ សម្រាប់អ្នកដែលមានលទ្ធភាពរកចំណូលបានច្រើន គេប្រាកដជាចាយធូរផងដែរ ហើយអ្នក​ដែលរកចំណូលបានតិច ក៏ត្រូវចំណាយត្បិតត្បៀត ពេលខ្លះចាយស្ទើរមិនគ្រប់ផងដែរ។ បើសិនជាពួកគេនៅតែបន្តសកម្មភាពនេះតទៅទៀត ពួកគេមិនមានផ្លូវរួចផុតពីភាពក្រនោះឡើយ។

លោក Robert Kiyosaki មហាសេដ្ឋីអចលនទ្រព្យនឹងជា អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad បានលើកឡើង ទាក់ទងនឹងផ្នែកហិរញ្ញវត្ថុនេះ ថា “ រកចំណូលបានតិចឬ ច្រើនមិនសំខាន់នោះទេ តែអ្វីដែលសំខាន់ ​អ្នកអាចគ្រប់គ្រងវាបានល្អប៉ុណ្ណាទើបអាចធ្វើឲ្យអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ”។

លោកចង់មានន័យថា ទោះជាអ្នករកចំណូលបានច្រើនក៏ដោយ តែបើអ្នក មិនបានរៀប​ចំបញ្ជី​ក្នុងការ​ចាយវាយ​ឲ្យត្រឹមត្រូវនោះទេ អ្នកនឹងគ្មានថ្ងៃសល់លុយក្នុងហោប៉ៅនោះទេ ពោលគឺអ្នកមានច្រើនប្រាក់ខែច្រើនក៏ដោយ តែបើចាយមិនគិតនោះអ្នកនឹងជំពាក់គេជាមិនខានឡើយ។

ឧទាហរណ៍ជាក់ស្តែងថា អ្នកអាចរកប្រាក់ចំណូលបាន ១ពាន់ដុល្លារក្នុងមួយខែ តែវាមិនសំខាន់នោះ តែអ្វីដែលសំខាន់នោះ ថាតើក្នុងមួយខែៗ អ្នកសល់លុយប៉ុន្មានសម្រាប់ផ្គត់ផ្គង់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ។

លោក Robert ចង់សង្កត់ធ្ងន់ថា ចង់ឲ្យអ្នកចាយលុយចេះគិត មិនមែនតាមតែចិត្តចង់នោះទេ ព្រោះការចាយវាយបែបនេះ អ្នកនឹងមិនសល់លុយឡើយ

ចំណែកអ្នកដែលរកលុយបានតិចវិញ តែបើពួកគេ ចេះចាយវាយឲ្យបានត្រឹមត្រូវទៅតាមលទ្ធភាពដែលខ្លួនរកបាននោះ មានន័យថាអ្នកចេះរៀបចំក្នុងការចាយវាយបានត្រឹមត្រូវ ហើយមានសេរីភាពលើផ្នែកហិរញ្ញវត្ថុទៀតផង។

ចំពោះការចាយវាយឲ្យមានប្រសិទ្ធភាព អ្នកត្រូវចេះរៀបចំបញ្ជីហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ដូចជាបញ្ជីចំណាយថេរ ដែលត្រូវចំណាយលើអ្វីដែលចាំបាច់សម្រាប់អ្នក និងបញ្ជីអថេរ ដែលជាចំណាយទៅលើអ្វីដែលមិនចាំបាច់ហើយអ្នកអាចកាត់បន្ថយការចំណាយទៅលើវាបាន។

ក្បួនចាយលុយសម្រាប់អ្នកដែលគេសន្សំសំចៃ គឺមុននឹងចាយលុយគេ សួរខ្លួនឯងថា តើការចំណាយនោះ វាគ្រាន់តែជាការចង់បាន ឬវាជា តម្រូវការ ហើយប្រសិនបើវាជាការចង់បាននោះមានន័យថា គេខ្ជៈខ្ជាយលុយហើយ៕

ដោយ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here