អត្ថបទ >
អចលនទ្រព្យ
ក្រុមហ៊ុនរកស៊ីវិស័យអចលនទ្រព្យអាមេរិក សម្លឹងឃើញខេត្តក្រុង៥របស់កម្ពុជា ចង់ឲ្យពលរដ្ឋអាមេរិកមកទិញ

Bunthoeun Koem

September 22 2022

12.2K

ប្រធានក្រុមហ៊ុនអចលនទ្រព្យសហរដ្ឋអាម៉េរិក បានសម្លឹងឃើញខេត្ដក្រុងចំនួន ៥ របស់កម្ពុជារួមមាន ភ្នំពេញ កំពត ព្រះសីហនុ បន្ទាយមានជ័យ និងសៀមរាប ជាទីតាំងដែលសក្ដានុពលខ្លាំងលើផ្នែកអចលនទ្រព្យ និងសន្យាកៀងគរអ្នកទិញអចលនទ្រព្យនៅអាមេរិកមកបណ្ដាក់ទុនវិនិយោគ។

302137932 462847032539791 3580836651315135610 N

ចំណាប់អារម្មណ៍ខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម មាស សេង ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាមួយ លោកស្រី Amy Kwan ស្ថាបនិកក្រុមហ៊ុនDouble Door ដែលជាក្រុមផ្នែកអចលនទ្រព្យដ៏ធំរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះលោកស្រី Amy Dwan បានមានប្រសាសន៍ថា ខេត្តនៅកម្ពុជាដែលគួរឲ្យចាប់អារម្មណ៍ជាងគេ ហើយដែលលោកស្រីបានធ្វើទស្សនៈកិច្ចរួចរាល់ហើយនោះ គឺរាជធានីភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ លោកស្រីបានសម្លឹងឃើញថា ទីផ្សារអចលនទ្រព្យនៅសហរដ្ឋអាម៉េរិក ហាក់មានសភាពជាប់គាំង ជាហេតុធ្វើឲ្យពលរដ្ឋអាម៉េរិកជាច្រើន កំពុងសម្លឹងរកកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេស។

លោកស្រីបន្ដថា លោកស្រីមានឆន្ទៈរួមចំណែកក្នុងការកៀងគរអ្នកដែលមានលទ្ធភាពទិញអចលទ្រព្យ ពីសហរដ្ឋអាម៉េរិកមកកម្ពុជា ព្រមទាំងធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារអចលនទ្រព្យដែលកាន់តែមានភាពទាក់ទាញសម្រាប់ពលរដ្ឋអាម៉េរិក។

សូមជម្រាបថា ក្រុមហ៊ុន Double Door ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៧ នៅសហរដ្ឋអាម៉េរិក ហើយក្រុមហ៊ុននេះគឺផ្តោតតែលើទីផ្សារអចលនទ្រព្យនៅក្រៅសហរដ្ឋអាម៉េរិក ដោយមិនផ្តោតលើអចលនទ្រព្យក្នុងទីផ្សារសហរដ្ឋអាម៉េរិកឡើយ៕

អត្ថបទ៖ កឹម ប៊ុនធឿន

302477979 131286156284674 292902054741843299 N

287723510 105851285494828 5437861851228114342 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth