អត្ថបទ >
អចលនទ្រព្យ
ខេត្តមាសខេត្តពេជ្រ! ត្រឹមពេលខ្លី មានរោងចក្រជាង៥០០កន្លែង សម្រុកទៅវិនិយោគ បង្កើតការងារជាង៣០ម៉ឺននាក់

Bunthoeun Koem

September 7 2022

17.5K

ខេត្តកំពង់ស្ពឺបច្ចុប្បន្នកំពុងមានភាពរីកច្រើនយ៉ាងខ្លាំងស្ទើរតែគ្រប់វិស័យ ខណៈសព្វថ្ងៃមានរោងចក្រប្រមាណជាង៥០០​កន្លែងហើយបានកំពុងវិនិយោគនៅក្នុងខេត្ដដ៏មានសក្ដានុពលមួយនេះ។ នេះបើតាមការលើឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

ថ្លៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបានបញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រខេត្តកំពង់ស្ពឺ មានភាពអំណោយផល មានសក្តានុពលវិនិយោគច្រើន ខេត្តកំពង់ស្ពឺនាពេលបច្ចុប្បន្ននេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងបានបង្កើតចំណូលជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តមានជីវភាពល្អប្រសើរមួយកម្រិត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា សព្វថ្ងៃនេះខេត្តកំពង់ស្ពឺមានសក្តានុពលខ្ពស់ដោយមានរោងចក្រចំនួនជាង ៥០០រោងចក្រ បានបង្កើតការងារជូនប្រជា ពលរដ្ឋបានចំនួន៣០ម៉ឺននាក់ ដែលបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ និងរកចំណូលចូលជាតិបានកាន់តែច្រើនផងដែរ។

ឯកឧត្តមបន្ថែមថា ក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រែក្លាយខេត្តកំពង់ស្ពឺទៅជាតំបន់មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាលខេត្តដ៏ទៃទៀតនិងរាជធានីដោយបានបើកចំហឱ្យមានការវិនិយោគច្រើនពីបណ្តាក្រុមហ៊ុនជាតិនិងអន្តរជាតិសម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យរោងចក្រនិងកសិកម្ម។

សូមរំលឹកឡើងផងដែរថា កាលពីខែសីហា ខេត្តកំពង់ស្ពឺទើបតែបានទទួលគម្រោងបង្កើតរោងចក្រចំនួន៣ កន្លែងបន្ថែមទៀតដែលមានទុនសរុបជិត១៦ លានដុល្លារដែលបង្កើតការងារបានរាប់ពាន់កន្លែងផងដែរ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត​រតនៈ

5 E6398 Bd 907 D 401 D B3 Eb 5 Ffddfc

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth