អត្ថបទ >
អចលនទ្រព្យ
មកស្គាល់មហាសេដ្ឋីមានជាងគេទាំង ១០ នៅតៃវ៉ាន់ ខណៈបច្ចុប្បន្នកំពុងរកស៊ីលើវិស័យទាំងនេះ

Bunthoeun Koem

August 3 2022

526

តៃវ៉ាន់ គឺជាដែនកោះមួយដែលមានសក្ដានុពលខ្លាំងនៅក្នុងតំបន់អាស៊ី។ ខណៈបច្ចុប្បន្នដែនកោះមួយនេះមានប្រជាជនរស់នៅប្រមាណជាង ២៣ លាននាក់។ ចំពោះសេដ្ឋកិច្ចរបស់តៃវ៉ាន់គឺបានពឹងផ្អែកទៅលើវិស័យផលិតកម្មទាក់ទងនឹងគ្រឿងអេឡិចត្រូនិក ក៏ដូចជា គ្រឿងម៉ាស៊ីនជាដើម។

បើក្រឡេកទៅមើលអ្នកជំនួញ និងមហាសេដ្ឋីនៅក្នុងដីកោះនេះវិញ ក៏មានមិនតិចនោះដែរ ដោយថ្ងៃនេះយើងនឹងលើកយកមហាសេដ្ឋីមានជាង ១០ រូបឲ្យមិត្ដអ្នកអានបានដឹង៖

១. លោក Zhang Congyuan

លោក Zhang Congyuan មានអាយុ ៧៤ ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Huali Industria ដែលជាក្រុមហ៊ុនផលិតស្បែកជើងបង្កើតឡើងក្នុងឆ្នាំ ២០០៤ ហើយក្រុមហ៊ុននេះមានទីតាំងនៅ ប្រទេសចិន​ និង ប្រទេសវៀតណាម  ដែលផលិតម៉ាក់ល្បីៗដូចជា Nike, Puma, UGG និង Vansជាដើម​។ បច្ចុប្បន្នលោកឈរនៅលេខរៀងទី ០១ ក្នុងចំណោមអ្នកដែលមានជាងគេនៅតៃវ៉ាន់ និងលេខរៀង ១៦៣ លើលោក មានទឹកប្រាក់ចំនួន ១២.១ ពាន់លានដុល្លារ។

២ . លោក Tsai Eng-meng

លោក Tsai Eng-meng ជាម្ចាស់ក្រុមហ៊ុន Want Want China ដែលជាអ្នកផ្គត់ផ្គង់អាហារសម្រន់ និងភេសជ្ជៈដ៏ធំបំផុតមួយរបស់ពិភពលោក។ គាត់ក៏ជាអ្នកវិនិយោគលើសណ្ឋាគារ សេវាកម្មហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងកាសែត China Times និង China Television ផងដែរ។ បច្ចុប្បន្នលោកមានអាយុ ៦៥ ឆ្នាំ ហើយមានទឹកប្រាក់សរុប ៧.១ ពាន់លានដុល្លារ។

៣. លោក Lin Shu-hong

លោក Lin Shu-hong ជាប្រធានក្រុមហ៊ុន Chang Chun Group ដែលជាក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំបំផុតមួយក្នុងតំបន់អាស៊ី ដែលមានរោងចក្រនៅតៃវ៉ាន់ ចិន និងអាស៊ីអាគ្នេយ៍ ។ ចប្ចុប្បន្នលោកមានអាយុ ៩៤ មានទឹកប្រាក់ចំនួន ៦.៩ ពាន់លានដុល្លារ។

៤. លោក​ Terry Gou

លោក Terry Gou គឺជាស្ថាបនិកក្រុមហ៊ុន Hon Hai Precision ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោក ផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុន Apple ។ កាលពីឆ្នាំ ២០១៦ លោកបានទិញក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជប៉ុន Sharp និងម៉ាកទូរស័ព្ទ Nokia ផងដែរ។ ហើយបច្ចុប្បន្នលោកមានទឹកប្រាក់ចំនួន ៦.៨ ពាន់លានដុល្លារក្នុងវ័យ ៧១ ឆ្នាំ។

៥. លោក Barry Lam

លោក Barry Lam ជាប្រធានក្រុមហ៊ុន Quanta Computer ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រ Notebook និងគ្រឿងអេឡិចត្រូនិចធំជាងគេមួយរបស់ពិភពលោក ហើយក្រុមហ៊ុននេះក៏ផលិត នាឡិកាឆ្លាតវៃរបស់ Apple ផងដែរ។ ស្ថិតនៅក្នុងវ័យ ៧៣ ឆ្នាំលោកមានទឹកប្រាក់នៅក្នុងដៃចំនួន ៥.៥ ពាន់លានដុល្លារ។

៦. លោក Samuel Yin

លោក Samuel Yin មានអាយុ ៧១ ឆ្នាំ មានទឹកប្រាក់នៅក្នុងដៃ ៥.៤ ពាន់លានដុល្លារ ។ លោកគឺជាអ្នកជំនួញមួយរូប ដែលរកស៊ីផ្នែកហិរញវត្ថុ និងអចលទ្រព្យ។

៧. លោក Andre Koo

លោក Andre Koo គឺជាប្រធានកិត្តិយសនៃក្រុមហ៊ុន  Chailease Holding ដែលជាក្រុមហ៊ុនជួលសម្ភារបរិក្ខារដែលកំពុងប្រតិបត្តិការនៅតៃវ៉ាន់ ចិនដីគោក និងអាស៊ីអាគ្នេយ៍។  Chailease មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ៤៥ ដែលមានការិយាល័យជាង ១០០ កន្លែងនិងបុគ្គលិក ៦.០០០ នាក់។ ចប្ចុប្បន្នកំពុងដំណើរការទូទាំងប្រទេសចិន និងក្នុងប្រទេសចំនួន ១២ ផ្សេងទៀត។ លោកមានទឹកប្រាក់ចំនួន ៤.៩ ពាន់លានដុល្លារក្នុង​វ័យ ៥៥ ឆ្នាំ។

៨. លោក Pierre Chen

លោក Chen ធ្វើជាប្រធានក្រុមហ៊ុន Yageo ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់គ្រប់ប្រភេទដូចជា ទូរស័ព្ទដៃ កុំព្យូទ័រថេប្លេត និងគ្រឿងបន្លាស់របស់រថយន្តផងដែរ។ ក្រុមហ៊ុនរបស់លោកមានអាយុកាល ១៦ ឆ្នាំ មកហើយ ហើយបច្ចុប្បន្នលោកមានទឹកប្រាក់ចំនួន ៤.៥ ពាន់លានដុល្លារក្នុង​វ័យ ៦៥ ឆ្នាំ។

៩. លោក Rudy Ma

លោក Rudy Ma បច្ចុប្បន្នមានអាយុ ៨២ ឆ្នាំមានទឹកប្រាក់នៅក្នុងដៃចំនួន ៣.៣ ពាន់លានដុល្លារ។ លោកគឺជាស្ថាបនិកក្រុមហ៊ុនហិរញ្ញវត្ថុតៃវ៉ាន់ Yuanta Financial Holding ។

១០. លោក​ Lin Ming-hsiung

លោក Lin Ming-hsiung ជាប្រធាន Pxmart ដែលជាសាខាផ្សារទំនើបដ៏ធំបំផុតមួយរបស់តៃវ៉ាន់ ដោយគាត់បានទិញ Pxmart ពីរដ្ឋាភិបាលក្នុងឆ្នាំ ១៩៩៨។ ហើយបច្ចុប្បន្ន លោក Lin ក៏ជាអ្នកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Yuanlih Construction និងធនាគារ Hwatai Bank of Taipei ផងដែរ។ លោកមានទឹក​ប្រាក់ចំនួន ៣.២ ពាន់លានដុល្លារ ក្នុង វ័យ ៧២ ឆ្នាំ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth