អត្ថបទ >
អចលនទ្រព្យ
កាន់តែទំនើប! អ្នកនៅឫស្សីកែវ ចង់ទៅតាខ្មៅ ចំណាយតែ២០០០រៀលប៉ុណ្ណោះ លើថ្លៃ Taxi Boat

Bunthoeun Koem

July 7 2022

1.4K

កាន់តែងាយស្រួលក្នុងការធ្វើដំណើដោយអស់បារម្ភរឿងខ្លាចស្ទះផ្លូវទៀតហើយព្រោះថាពេលនេះរដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈ (City Bus) រាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈកាណូតដឹកជញ្ជូន (Taxi Boat) ខណៈតម្លៃធ្វើដំណើរគឺមានភាពសមរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ។

យោងតាមការចេញផ្សាយរបស់រដ្ឋាករស្វយ័តជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ដែលបានចេញផ្សាយកាលពីថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២២ កន្លងទៅថា​ សេវាដឹកជញ្ជូនតាមផ្លូវទឹក នេះគឺមានស្ថាននីយចំណតចំនួន ០៥ រួមមាន៖

១. ស្ថានីយចំណតផែឫស្សីកែវ

២. ស្ថានីយចំណតផែផ្សារចាស់

៣. ស្ថានីយចំណតផែចតុមុខ

៤. ស្ថានីយចំណតផែច្បារអំពៅ

៥. ស្ថានីយចំណតផែតាខ្មៅ

តាមការបញ្ជាក់ពីរដ្ឋាករស្វយ័តដឹកជញ្ជូន តម្លៃសំបុត្រធ្វើដំណើរគឺមានត្រឹមតែ ២០០០៛ ប៉ុណ្ណោះ ក្នុងមួយលើក ហើយតម្លៃសំបុត្រគឺលើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឈ ជនពិបាក សិស្សនិស្សិត មនុស្សចាស់( អាយុ ៧០ ឆ្នាំ ឡើង ) កុមារ ( កម្ពស់ក្រោម ១ ម៉ែត្រ) កម្មករ កម្មការីនីរោងចក្រ គ្រូបង្រៀន កីឡាករ នឹង កីឡារីនីជាដើម។ ហើយសម្រាប់ការធ្វើដំណើរគឺចំណាយពេលត្រឹមតែ ១ ម៉ោងក្នុងចំងាយ​២០ គីឡូម៉ែត្រ។

ជាមួយគ្នានេះខាងរដ្ឋាករស្វយ័តក៏មាន បុគ្គលិកបម្រើសេវាកម្ម ប្រកបដោយសីលសីលធម៌ខ្ពស់ មានផាសុកភាព មានបន្ទប់ទឹក កៅអីអង្គុយ និងថែរក្សាអនាម័យ ៣កុំ ៣ការពារគ្រប់វិនាទីចំពោះអតិថិជន៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

291955236 2124989097680797 4438350540151037330 N

291920376 2124977671015273 6122124539455109961 N

292390124 2124977514348622 1162520847086745196 N

292285307 2124977654348608 5788691513229956998 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth