https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
អចលនទ្រព្យ
សោកស្ដាយ! មហាសេដ្ឋី ៧ រូបរបស់វៀតណាមបានខាតបង់ ២ ពាន់លានដុល្លារ

Bunthoeun Koem

May 22 2022

258

ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវៀតណាមបានធ្លាក់ចុះ ១០ ភាគរយចាប់តាំងពីការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ទស្សនាវដ្ដី Forbes ក្នុងខែមីនា មកត្រឹម ១៩.៣ ពាន់លានដុល្លារដោយសារទីផ្សារភាគហ៊ុនធ្លាក់ចុះ។

យោងតាមការដកស្រង់ពីសារព័ត៌មាន Vietnam Express បានឲ្យដឹងថា លោក Tran Dinh Long ប្រធានក្រុមហ៊ុនដែក Hoa Phat បានឃើញទ្រព្យសម្បត្តិសុទ្ធរបស់គាត់ធ្លាក់ចុះ ២២ ភាគរយ មកត្រឹម ២.៥ ពាន់លានដុល្លារ ដែលឆ្លុះបញ្ចាំងពីភាពច្របូកច្របល់នៃភាគហ៊ុនរបស់ក្រុមហ៊ុនគាត់។ កាលពីខែមីនា ភាគហ៊ុនក្រុមហ៊ុន Hoa Phat ឡើងដល់ ៥១,០០០ ដុងក្នុង ១ ហ៊ុន ប៉ុន្តែបន្ទាប់មកក៏បានចាប់ផ្តើមធ្លាក់ចុះវិញ។

នៅក្នុងនោះទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីបីនាក់ផ្សេងទៀតគឺនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Techcombank លោក Ho Hung Anh និងប្រធានក្រុមហ៊ុន Masan Group លោក Nguyen Dang Quang បានធ្លាក់ចុះជាង ១០ ភាគរយ ឬស្មើនឹង ២០០-៤០០ លានដុល្លារផងដែរ។

ដោយឡែកតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនពួកគេគឺក្រុមហ៊ុន VJC ក្រុមហ៊ុន Vietjet TCB ក្រុមហ៊ុន Techcombank និងក្រុមហ៊ុន Masan បានធ្លាក់ចុះពី ១០ ទៅ ២៥ ភាគរយចាប់តាំងពីចុងខែមីនា។

មហាសេដ្ឋីវៀតណាមម្នាក់ទៀតគឺ លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានមើលឃើញថាទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ ២០០ លាន ឬស្មើប្រមាណ ៣ ភាគរយ។ លោក Tran Ba Duong ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត Thaco បានធ្លាក់ចុះ ១០០ លាន​ដុល្លារ។

ប្រធានក្រុមហ៊ុន Nova Group លោក Bui Thanh Nhon ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីនៅឆ្នាំនេះ គឺមិនមានការភ័យខ្លាចទេ ដោយសារតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនរបស់គាត់បានធ្លាក់ចុះតិចតួចប៉ុណ្ណោះ៕

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

Settop7typhu2022talu9932164217 5664 6128 1653026911 R 680x408

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth