https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
អចលនទ្រព្យ
លោកស្រី ង្វៀន ធីភឿងថាវ កា្លយជាសេដ្ឋិនីទី១នៅវៀតណាមក្រោយមានជំនួញធំៗ៣នេះនៅក្នុងដៃ

Bunthoeun Koem

May 23 2022

345

លោកស្រី ង្វៀន ធីភឿងថាវ (Nguyen Thi Phuong Thao) គឺជាមហាសេដ្ឋិនីទីមួយដែលមានទ្រព្យច្រើនជាងគេនៅក្នុងប្រទេសវៀតណាម។ ដែរសព្វថ្ងៃលោកស្រ្តីមានមុខជំនួន ៣ នៅក្នុងដៃ ក្នុងនោះមាន ក្រុមហ៊ុនអាកាសចរណ៍ VietJet ក្រុមហ៊ុន Sovico Group ដែលជាក្រុមហ៊ុនផ្នែកបំរើសសេវាកម្មអចលនទ្រព្យ និងធនគារ HD Bank ផងដែរ។ 

លោកស្រី ថាវ បានក្លាយជាមហាសេដ្ឋិនីតាំងពីអាយុ ២១ ឆ្នាំ ដែលពេលនោះលោកស្រីកំពុងសិក្សាផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅទីក្រុងមូស្គូ  ប្រទេសរុស្សី។ នៅទីនោះលោកស្រីបានចាប់ផ្តើមចែកចាយម៉ាស៊ីនទូរសារ ប្លាស្ទិក និងកៅស៊ូ ទៅប្រទេសជប៉ុន ហុងកុង និងកូរ៉េខាងត្បូងក្នុងសម័យសហភាពសូវៀត។

ក្នុងនោះដែរ លោកស្រីទទួលបានបរិញ្ញាបត្រពីរផ្នែកក្នុងការគ្រប់គ្រងឥណទានហិរញ្ញវត្ថុ និងសេដ្ឋកិច្ចការងារនៅសាកលវិទ្យាល័យសេដ្ឋកិច្ចរុស្ស៊ី Plekhanov និងសញ្ញាបត្របណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ D. Mendeleev នៃបច្ចេកវិទ្យាគីមីនៃប្រទេសរុស្ស៊ី។

លោកស្រី ថាវ  បានជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងបញ្ជី Power Women 2016។ ហើយក៏បានចុះបញ្ជីក្នុង 50 Power Businesswomen របស់អាស៊ីក្នុងឆ្នាំ ២០១៦ ផងដែរ។

ក្នុងរយៈពេលលំបាកបណ្តាលមកពី Covid-19 អាជីវកម្មដែលគ្រប់គ្រងដោយលោកស្រី ថាវ គឺនៅដំណើរការបានល្អ ហើយក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែរកប្រាក់ចំណេញបាន ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ បានទទួលការខាតបង់យ៉ាងធំ។ កាលពីចុងខែកក្កដា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរាយការណ៍ថាបំណុលហួសកាលកំណត់របស់ខ្លួនបានឈានដល់ ១១.៣៣៨ ពាន់ពាន់លានដុង ហើយខ្លួនមិនអាចបង់ថ្លៃជួលយន្តហោះ ប្រេង ជួសជុលម៉ាស៊ីន និងសេវាកម្មហោះហើរទៅដៃគូបរទេសរបស់ខ្លួនបានទេ។

សូមបញ្ជាក់ផងដែរថា យោងតាមទិន្នន័យរបស់គេហៈទំព័រ Forbes សព្វថ្ងៃនេះលោកស្រី ង្វៀន ធីភឿងថាវ មានទ្រព្យចំនួន ២.៧ ពាន់លានដូល្លារនៅក្នុងដៃ៕

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

Ef571d68d370930bd8b6f8ba3a9e9e8d

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth