អត្ថបទ >
អចលនទ្រព្យ
រាជរដ្ឋាភិបាលថៃកំពុងពន្លឿនការសាងសង់ផ្លូវដែកតភ្ជាប់ពីប្រទេសរបស់ខ្លួនទៅប្រទេស២នេះ

Bunthoeun Koem

August 6 2022

294

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ថៃលោក សាក់សាយ៉ាម ឈិតឆប (Saksayam Chidchob) កំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកែលម្អក៏ដូចជាសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីតភ្ជាប់ផ្លូវដែកភ្ជាប់ពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសឡាវ​និងប្រទេស​ចិន​។ នេះបើតា​មការចេញផ្សាយរបស់សារព័ត៌មាន ​The Nation នៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២ ។

934

ប្រភពដដែលបានឱ្យដឹងថា សេចក្ដីថ្លែងការណ៍របស់មន្រ្តីក្រសួងដឹកជញ្ជូនខាងលើធ្វើឡើងកាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២២ មកម្ល៉េះ នៅក្នុងកិច្ចប្រជុំជាមួយមួយគណៈកម្មាធិការ ក្នុងការសិក្សាតភ្ជាប់ផ្លូវដែករវាងប្រទេសទាំង៣។

ក្នុងនោះដែរ គណៈកម្មាធិការក្រសួងបានអនុម័តគោលការណ៍ណែនាំនេះ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធអនុវត្ត និងបានបញ្ជាឱ្យនាយកដ្ឋានផ្លូវ Highways  ស្នើសុំថវិកា ដើម្បីសិក្សានៃលទ្ធភាពក្នុងការសាងសង់ស្ពានថ្មីមួយទៀតដែលឆ្លងកាត់ទន្លេមេគង្គហើយអាចធ្វើដំណើរបានទាំងរថយន្ត និងរថភ្លើង ផងដែរ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការក្រសួងបានអនុម័តលើបទបញ្ជាឱ្យប្រតិបត្តិករផ្លូវដែករដ្ឋ State Railway of Thailand ពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបាងកក-ណងខៃ (Bangkok-Nong Khai High-Speed Railway) និងគម្រោងផ្លូវដែកខុនគែន-ណងខៃ (Khon Kaen-Nong Khai Railway) ទៅគណៈរដ្ឋមន្រ្តី បន្ថែមទៀត។ ស្របពេលជាមួយគ្នានោះគណៈកម្មាធិការក៏បានអនុម័តការប្រែក្លាយស្ថានីយ៍រថភ្លើង Nong Khai ឱ្យក្លាយជាតំបន់ផ្ទេរផលិតផល។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការក៏បានប្រាប់ក្រសួងកសិកម្ម និងសហករណ៍ឱ្យចរចាជាមួយរដ្ឋាភិបាលចិនលើការបើកប៉ុស្តិ៍ត្រួតពិនិត្យចំនួន​ ០៦ សម្រាប់ការផ្លាស់ទីផលិតផលក៏ដូចជាទំនិញផ្សេងៗ ខណៈដែលក្រសួងពាណិជ្ជកម្មកំពុងតាមដានស្ថានភាពពាណិជ្ជកម្មរវាងប្រទេសថៃ និងចិន និងប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវដែកដើម្បីគាំទ្រពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

អត្ថបទដោយ៖ ឌឿក ស្រី នុច រតនៈ

933

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth