អត្ថបទ >
អចលនទ្រព្យ
ឆ្នាំនេះចំណូលធ្លាក់ចុះ តែ Alibaba ងាកទៅវិនិយោគលុយរាប់ពាន់លានដុល្លារសង់អគារខ្ពស់បំផុតនៅសិង្ហបុរី

Bunthoeun Koem

August 8 2022

124

នៅក្នុងឆ្នាំ ២០២២ នេះប្រាក់ចំណូលរ​បស់ក្រុមហ៊ុន Alibaba មានការធ្លាក់ចុះខ្លាំង ពោលនៅក្នុងចន្លោះខែ មេសា ដល់ ខែ ឧសភា ដោយសារតែការបិទខ្ទប់ទីក្រុង ដែលបង្កឡើងដោយការរីករាលត្បាតនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង។

ទោះបីចំណូលនៅក្នុងឆ្នាំនេះមានការធ្លាក់ចុះក្ដី ប៉ុន្តែថ្មីៗក្រុមហ៊ុន Alibaba បានប្រកាសសហការជាមួយក្រុមហ៊ុន លំដាប់កំពូលមួយរបស់​សិង្ហបុរីដែលមានឈ្នោះថា Perennial Holdings ក្នុងការសាងសង់អគារដែលមានកម្ពស់ ៦៣ ជាន់នៅក្នុងប្រទេសនេះ។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន​ Forbes បានចេញផ្សាយកាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២២ ។

ប្រភពដដែលបានឱ្យដឹងផងដែរថា អគារនេះគឺជាការស្ថាបនាឡើងវិញរបស់ក្រុមហ៊ុន Alilbaba ជាមួយនិងដៃគូរសហការរបស់ខ្លួន ព្រោះថាដើមឡើយវាជាអគារពាណិជ្ជកម្មមានឈ្មោះថា AXA Tower មានកម្ពស់ត្រឹមតែ ៥០ ជាន់ប៉ុណ្ណោះ។ ក្រោយមកក្រុមហ៊ុន Alibaba បានទិញភាគហ៊ុនរបស់​ AXA Tower នេះចំនួន ៥០ភាគរយក្នុងតម្លៃ ១.២ពាន់លានដុល្លារ។

បច្ចុប្បន្នគម្រោងអគារថ្មីរបស់ក្រុមហ៊ុន Alibaba ត្រូវបានគ្រោងធ្វើការសាងសង់កម្ពស់ប្រមាណ ៣០៤ ម៉ែត្រ ដែលធ្វើឱ្យអគារនេះ អាចក្លាយជាអគារដែលខ្ពស់ជាងគេនៅក្នុង ប្រទេសសិង្ហបុរី ហើយអាចនឹងវ៉ាដាច់អគារ Guoco Tower មានកម្ពស់ ២៨៤ ម៉ែត្រ ដែលធ្លាប់ជាអគារខ្ពស់បំផុតនៅក្នុងប្រទេសសិង្ហបុរីផងដែរ។

ក្នុងនោះដែរបើតាមអ្នកនាំពាក្យ URA បានឱ្យដឹងថាគម្រោងអគារនេះបានអនុម័តសម្រាប់ លក់រាយ ភោជនីយដ្ឋាន, ការិយាល័យ , សណ្ឋាគារ,  និងផ្នែកលំនៅដ្ឋាន ផងដែរ ហើយអគារនេះមានផ្ទៃដីសរុប ១៤៨,៤៥០ ម៉ែត្រការ៉េ។ ដោយក្នុងនោះ ៨៧,៩៦៧​ ម៉ែត្រការរ៉េជាផ្នែក ពាណិជ្ជកម្ម ខណៈដែលទំហំ ៤៩,៤២១ ម៉ែត្រការ៉េផ្សេងទៀតនឹងត្រូវបានបែងចែកសម្រាប់អាផាតមិនលំនៅដ្ឋានផ្សេងៗ។

គូរបញ្ជាក់ផងដែរថា​ អគារដែលមានកម្ពស់ ៦៣ ជាន់នេះមានទីតាំងនៅលើផ្លូវ Shenton Way ក្នុងតំបន់ពាណិជ្ជកម្ម Tanjong Pagar ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៨ខាងមុខ​៕

អត្ថបទដោយ៖ ឌឿក ស្រី នុត

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth