អត្ថបទ >
អចលនទ្រព្យ
លោក ង៉ែត ជូ បង្ហាញពីរបៀបវិនិយោគអចលនទ្រព្យបែបថ្មី ដែលអ្នកកំពុងវិនិយោគក្នុងវិស័យនេះគួរអនុវត្ដ

Bunthoeun Koem

August 4 2022

347

បច្ចុប្បន្នអចលនទ្រព្យគឺវិស័យមួយដ៏ពេញនិយម ដែលមានមនុស្សជាច្រើនចូលចិត្ដវិនិយោគ មិនថាអ្នកមានជីវភាពមធ្យម ឬអ្នកមានៗនោះទេ។ ដោយការវិនិយោគអចលនទ្រព្យនេះទៀតសោត គឺកើតមានតាំងពីយូរលង់ណាស់មកហើយ ហើយមានមនុស្សមិនតិចនោះទេ ដែលកើបប្រាក់ពីវិស័យមួយនេះ។

យ៉ាងណាពិភពលោកមានការវិវត្ដទៅមុន ការវិនិយោគក៏ត្រូវតម្រូវឲ្យយើងមានការផ្ដាស់ប្ដូរផងដែរ ដើម្បីអាចចាប់យកឱកាសបានច្រើន។ ជាក់ស្ដែងនាពេលថ្មីៗនេះ លោក ង៉ែត ជូ ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុនិងអ្នកវិនិយោគមួយរូបនៅកម្ពុជា បានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម បង្ហាញពីរបៀបនៃការវិនិយោគតាមគន្លងបែបថ្មី ៥  ដែលអ្នកកំពុងវិយោគ ឬអ្នកចង់វិនិយោគលើវិស័យមួយនេះ គួរអនុវត្ដ៖

១ . ប្ដូរពីការវិនិយោគតាមគ្នាទៅជាវិនិយោគដែលមាន យុទ្ធសាស្រ្ត នវានុវត្តន៍ និង គោលបំណងច្បាស់លាស់។

២.  ប្តូរពីការវិនិយោគលើគម្រោងតូចៗទៅជាការវិនិយោគលើគម្រោងធំៗដើម្បីបង្កើនប្រសិទិ្ធភាព ភាពទាក់ទាញ និង សមត្ថភាពក្នុងការប្រកួតប្រជែង។

៣. ប្តូរពីរបៀបធ្វើប្រតិបត្តិការ និង ការគ្រប់គ្រងធម្មតា មកជារបៀប ឌីជីថល។

៤.  ប្តូរពីអាជីវកម្មក្រៅផ្លូវការមកជាអាជីវកម្មបែបផ្លូវការ ចុះបញ្ជី បង់ពន្ធ និង​ គោរពតាមអនុលោមភាពនៃក្របខណ្ឌច្បាប់ និង បទបញ្ញត្ដិនានា។

៥.  ដើម្បីអនុវត្តចំនុចទាំង ៤ ខាងលើបានគឺត្រូវប្តូរពី មានចំណេះដឹងតិចតួច មកជាមានចំណេះដឹង និង បណ្តាញទូលំទូលាយ និង ប្ដូរពីធ្វើការ ពីម្នាក់ឯងមកជាក្រុមការងារ ដែលមានសមត្ថភាព  វិន័យ និង វប្បធម៌ល្អ។

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

297096192 1562391484176957 3235447349458607786 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth