អត្ថបទ >
អចលនទ្រព្យ
ផ្លូវជាតិលេខ៤កាន់តែទំនើប! បន្ទាប់ពីបើកការដ្ឋានសាងសង់ថ្មី ពេលនេះរដ្ឋត្រៀមធ្វើរឿង២នេះបន្ថែមទៀត

Bunthoeun Koem

May 17 2022

2.3K

កាលពីពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ហើយ ដើម្បីឆ្លើយតបនឹងកំណើនចរាចរណ៍នាពេលបច្ចុប្បន្ន ខណៈសព្វថ្ងៃនេះផ្លូវមួយនេះមានសភាពតូចចង្អៀតដែលពិបាកក្នុងធ្វើដំណើរ។ តាមការបញ្ជាក់ពីក្រសួងបានឱ្យដឹងថា ដំណើរការសាងសង់គ្រោងបញ្ចប់នៅធ្នូ ឆ្នាំ២០២៦ខាងមុខ។

ក្រៅតែពីការស្ថាបនាឡើងវិញនេះ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការប្រជុំស្ដីអំពីគោលបំណងបង្ហាញពីវឌ្ឍនភាពគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ និងគម្រោងសាកល្បងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS Pilot Project) លើផ្លូវជាតិលេខ៤នេះផងដែរ ដែលមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញរបស់កូរ៉េអំពីគ្រោងឆ្អឹងរបស់ផែនការមេ និងគម្រោងសាកល្បង។

មិនតែប៉ុណ្ណោះ អ្នកជំនាញកូរ៉េក៏បានបង្កើតកម្មវិធីទូរស័ព្ទ (Application) និងបំពាក់ CCTV Cameras  និង Variable Message Signs (VMS) សម្រាប់ប្រមូល និងបង្ហាញព័ត៌មានកំពុងកើតមាន (Real-Time Information) នៅលើកំណាត់ផ្លូវជាតិលេខ៤ ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

សូមបញ្ជាក់ផងដែរថានេះជាកិច្ចប្រជុំលើកទី២ហើយ រវាងអ្នកជំនាញមកពីវិទ្យាស្ថាន KRIHS របស់ប្រទេសកូរ៉េ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមគម្រោងផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនឹងត្រូវបញ្ចប់នៅក្នុងខែកក្កដាខាងមុខនេះ៕

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

281388193 314761360834865 5055025589177787309 N

280851051 311967854447549 9176241178097705676 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth