https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
អចលនទ្រព្យ
ហាង McDonald´s នៅរុស្ស៊ីរស់ឡើងវិញ ក្រោយសេដ្ឋី១រូបសម្រេចចិត្ដទិញនឹងប្ដូរឈ្មោះថ្មី

Bunthoeun Koem

May 23 2022

656

សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែងបានធ្វើឱ្យខាតបង់ប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ដោយក្នុងនោះមានក្រុមហ៊ុនអាជីវកម្មជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក្នុងនោះក៏មានក្រុមហ៊ុនអាហារសម្រន់ដ៏ល្បីគឺ McDonald’sផងដែរ។ ដោយក្រុមហ៊ុនបាននិយាយថា ខ្លួនបានខាតបង់ទឹកប្រាក់ចំនួន ៥៥ លានដុល្លារ ក្នុងមួយខែដោយសារតែការបិទទ្វារទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ ដែលនេះជាហេតុធ្វើឱ្យខ្លូនបង្ខំចិត្តចាក់ចេញពីប្រទេសទាំងពីរទាំងអល័យ។

ប៉ុន្តែយ៉ាងណាហាងរបស់ McDonald’s នឹងបើកឡើងវិញ ព្រោះថាពេលនេះខ្លួនបានរកឃើញម្ចាស់ថ្មីហើយ ហើយត្រៀមនឹងប្ដូរយីហោថ្មីដែលមានឈ្មោះថា (Rebranding) ផងដែរ ខណៈម្ចាស់ថ្មីនេះគឺលោក Alexander Govor។ លោកបានសម្រេចទិញហាង McDonald's ចំនួន ២៥ កន្លែងនៅស៊ីបេរី ប្រទេស រុស្សី រួមទាំងបុគ្គលិកទាំងអស់ចំនួន ៦២,០០០ នាក់ ដោយឱ្យទៅបំរើការងារក្រោមម៉ាកយីហោថ្មី របស់រស់ខ្លួនគឺRebranding។​ យ៉ាងណាមិញក្រុមហ៊ុនមិនបានបង្ហាញពីតម្លៃដែលខ្លួនបានទិញនោះទេ ប៉ុន្តែមានអ្នកវិនិយោគមួយចំនួនបានបង្ហើបថាការទិញនេះគឺប្រហែល ១ ពាន់លានដុល្លារ។

បើតាមការដកស្រង់ពីសារព័ត៌មាន RNZ បានឱ្យដឹងថា McDonald’s មានវត្តនៅក្នុងប្រទេសរុស្សីក្នុងទីក្រុង មូស្គូ (Moscow ) អស់យៈពេលជាង ៣០ ឆ្នាំមក​ហើយ ដោយគិតចាប់ពីឆ្នាំ ១៩៩០ មកម្ល៉េះ។ លោក Alexander  Govor បានទទួលអាជ្ញាប័ណ្ណពី McDonald's តាំងពីឆ្នាំ ២០១៥ ហើយសព្វថ្ងៃគាត់ក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន Neftekhimservice ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំនៅរុស្ស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសណ្ឋាគារ Park Inn និងគ្លីនិកឯកជននៅតំបន់ស៊ីបេរី ប្រទេសរុស្សី ផងដែរ៕

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

Alexander Govor

Mcdonald 271021

 

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth