អត្ថបទ >
អចលនទ្រព្យ
រៀនបានលុយ! ក្រសួងប្រកាសបង្រៀនជំនាញសំខាន់ ២ នេះឥតគិតថ្លៃ ខណៈមានផ្ដល់លុយឲ្យថែមទៀត

Bunthoeun Koem

May 9 2022

9.8K

សម្រាប់លោកអ្នកដែលមិនទាន់មានការងារធ្វើ ឬមិនដឹងត្រូវវរៀនជំនាញអ្វី ស្របពេលសព្វថ្ងៃគ្មានលុយបង់ថ្លៃរៀនទៀតនោះ។ ឥឡូវនេះលែងលំបាកហើយ ដោយសារក្រសួងទេសចរណ៍ និងវិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន បានប្រកាសបង្រៀនចំនាញសំខាន់ចំនួន ពីរ ដោយឥតថ្លៃ ខណៈជំនាញខ្លះក៏មានផ្ដល់កម្រៃបន្ថែមសម្រាប់ការចូលរៀនផងដែរ។ ដោយជំនាញទាំងនេះនោះរួមមាន៖

១. ទំនាញបច្ចេកទេសយានយន្ត

កាលពីពេលថ្មីៗកន្លងទៅនេះ វិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន​ បានប្រកាសជ្រើសរើសបេក្ខជន និង បេក្ខនារី ដែលមានចំណាប់អារម្មណ៌ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ត ដើម្បីមកសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការ និង​ ដឹកជញ្ជូន ចំនួន ១២៥ នាក់។ តាមការបញ្ជាក់ពីវិទ្យាស្ថាន លក្ខខណ្ឌជ្រើសរើសមានដូចជា៖

  • ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ
  • សញ្ញាបត្រចាប់ពីថ្នាក់ទី ៩ ឡើងទៅ
  • ត្រូវមានសញ្ជាតិជាខ្មែរ មានសម្ថភាព និង ឆន្ទៈខ្ពស់
  • ត្រូវមានការអត់ធន់នឹងការងារ​
  • ចេះអាន និង​ ចេះសរសេរអក្សរខ្មែរច្បាស់លាស់
  • មានក្រមសីលធម៌ និង វិន័យល្អ
  • ត្រូវចូលបម្រើការងារនៅក្រុមហ៊ុន RMA បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ

ចំពោះអត្ថប្រយោជន៍ដែលទទួលបាន

  • ទទួលបានប្រាក់ឧបត្ថមប្រចាំខែចំនួន ៦០ដុល្លារ រយៈពេល៤ ខែ
  • ទទួលបានចំណេះដឹងនិងជំនាញបច្ចេកទេសពិតប្រាកដ
  • ទទួលបានឳកាសចុះហាត់ការនៅក្រុមហ៊ុន RMA Group ដោយទទួលបានប្រាក់ឧបត្ថម ( ១០០ ដុល្លារ) ក្នុងរយៈពេល ៤ ខែផងដែរ
  • ក្រោយពេលបញ្ចប់ការសិក្សារយៈពេល ៤ ខែ បក្ខជន និង បេក្ខនារី និងទទួលបានឳកាសការងារជាច្រើននៅក្នុងក្រុមហ៊ុន RMA Group ​

២ ជំនាញផ្នែកដុតនំ

ដោយឡែក ក្រសួងទេសចរណ៍ថ្មីៗនេះ ក៏បានសហការជាមួយ ក្រុមហ៊ុន Willmar CV បើកវគ្គបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់ លើជំនាញដុតនំ។ តាមការបញ្ជាក់ពីក្រសួង សម្រាប់វគ្គបណ្ដុះបណ្ដាលនេះនឹង ចាប់ផ្ដើមសិក្សាពីថ្ងៃទី ០៣ ខែ មិថុនា​​​ ឆ្នាំ ២០២២ តទៅរៀងរាល់ថ្ងៃសុក្រ ។

សម្រាប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ យុវជន  សិស្ស និស្សិត និង សាធារណជនទាំងអស់អាចធ្វើការចុះឈ្មោះបានតាមយៈ តាមនាយកដ្ឋានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៌នៃក្រសួងទេសចរណ៌ឬ តាម រយៈលេខទូរស័ព្ទ ០៧៨៨៩៩៩៩១៩/ ០៩៦ ៤៩៥ ២៧៩១។ សិក្សាតាមអនឡាញ ( សិក្ខាកាមគ្នានចំនួនកំណត់ ) តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org

អត្ថបទដោយ៖ ឌឿក ស្រីនុត រតនៈ

279258834 528611608806480 467122543972864144 N

279440421 680092509962022 2859329663872883165 N

 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth