អត្ថបទ >
អចលនទ្រព្យ
ត្រៀមលុយឬនៅ? រដ្ឋបាលខេត្ដពោធិ៍សាត់បង្ហើបថ្ងៃបើកដំណើរការរោងចក្រតំឡើងរថយន្ដFordហើយ

Bunthoeun Koem

June 12 2022

2.6K

នៅមិនយូរទៀតទេ រោចក្រដំឡើងរថយន្ដ Ford ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់អាចនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅអំឡុងពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ នេះហើយ ក្រោយដំណើរការសាងសង់អស់រយៈពេលជាច្រើនខែរួចមក។

ជាក់ស្ដែងយោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដពោធិ៍សាត់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងយ៉ាងដូច្នេះថា៖ ផ្លូវក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរដែលភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៥ កំពុងតែសាងសង់យ៉ាងសស្រាក់សស្រាំមិនថាយប់ថ្ងៃដើម្បីអោយទាន់និងត្រៀមទទួលការសម្ពោធដាក់ឲ្យដំណើរការនៃរោងចក្រដំឡើងរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ នេះហើយ

សូមជម្រាបថា ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងប្រទេសកម្ពុជា បានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២១ លានដុល្លារ បង្កើតរោងចក្របង្គុំ និងតំឡើងរថយន្ត ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបំពេញតំរូវការប្រើប្រាស់រថយន្តថ្មី ដែលកំពុងកើនឡើងខ្លាំង និងកាត់បន្ថយការនាំចូលរថយន្តពីក្រៅប្រទេស។

រោងចក្រតំឡើងរថយន្តថ្មីនេះ នឹងផ្តោតសំខាន់លើការតំឡើងរថយន្តពីរម៉ូដែលនៅជំហានដំបូង គឺរថយន្ត Ford Ranger និង Ford Everest ហើយរោងចក្រអាចមានសមត្ថភាពតំឡើងរថយន្តពីចន្លោះ ៤៥០០ ទៅ ៦០០០ គ្រឿងក្នុងមួយឆ្នាំ និងតាមការប៉ាន់ស្មានអាចបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៥០០ កន្លែង ផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

248586995 3010164112627449 3309075890648908267 N

285868466 442414391217492 4516365257502271750 N

250906666 3016525685324625 6369139838236394979 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth