អត្ថបទ >
អចលនទ្រព្យ
ដំណឹងល្អ! ស្ងាត់ៗក្រុមហ៊ុន CP បើកសម្ភោធរោងចក្រថ្មីនៅទឹកដីខេត្តសក្តានុពល១នេះ

Bunthoeun Koem

May 12 2022

9.4K

ក្រុមហ៊ុន CP ខេមបូឌាចំកាត់ បានបើកសម្ពាធរោងចក្រផលិតចំណីអាហារថ្មី១របស់ខ្លួននៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពតដែលជាខេត្តកំពុងមានសក្តានុពលខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីសម្ពាធរោងចក្រខាងលើនេះក៏ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងម្ចាស់ក្រុមហ៊ុនផងដែរ។

ក្នុងនោះលោក វុធ ថៃយ៉ាង គ្រៀងក្រៃវីដ នាយករងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានបញ្ជាក់ឱ្យដឹងដែរថាក្រុមហ៊ុននេះ បានទុកប្រទេសកម្ពុជាជាគោលដៅអាទិភាពនៃការវិនិយោគ និងថាក្នុងរយៈពេល២៦ឆ្នាំនៃការវិនិយោគនៅកម្ពុជានោះ ក្រុមហ៊ុនមានអាជីវកម្មបីប្រភេទ រួមមានអាជីវកម្មអាហារសត្វ ការចិញ្ចឹមសត្វ និងអាជីវកម្មអាហារកែច្នៃ និងបានទិញវត្ថុធាតុដើមមាននៅកម្ពុជាស្រាប់ ដូចជាពោត ដំឡូងមី ចុងអង្ករជាដើម។

ដោយឡែកឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមថាចាប់តាំងពីឆ្នាំ១៩៩៦មក ស៊ី.ភី ខេមបូឌា ចំកាត់ បានបោះទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា រហូតក្លាយជាក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ និងកែច្នៃអាហារដ៏មានសក្ដានុពលមួយនៅកម្ពុជា ហើយថានៅក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាកន្លងមកនោះ ក្រុមហ៊ុនក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺ និងការជួយប្រជាជនផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន CP គឺជាក្រុមហ៊ុនរបស់ប្រទេសថៃ បានបង្កើតឡើងនៅឆ្នាំ១៩២១ ដោយស្ថាបនិកឈ្មោះ Chia Ek Chor, Chia Siew Whooy  ។ ហើយការបើកសម្ភោធរោងចក្រថ្មីនេះគឺជាជំហានមួយដ៏មានសារៈសំខាន់របស់ ក្រុមហ៊ុន CP ខាំបូឌាចំកាត់  ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនក្នុងតំបន់អាស៊ាន និងបានបង្ហាញពីភាពរឹងមាំនៃការផ្តល់ជូនសេវាកម្មពីប្រទេសថៃ ជូនដល់អតិថិជនកម្ពុជា ដោយផ្តោតជាសំខាន់លើការធ្វើអាជីវកម្ម ព្រមជាមួយនឹងការបង្កើតគុណតម្លៃដល់សង្គម៕

អត្ថបទដោយ: ណើរ ជីណា

279710821 534674068020388 8134928826601895924 N

280714481 534675861353542 5946246417889362426 N

280635879 534676714686790 4795477120447025435 N

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth