អត្ថបទ >
អចលនទ្រព្យ
រោងចក្រ CP និងផ្សារទំនើប Marko បង្ហាញវត្តមាននៅខ្មែរ លើទីតាំងថ្មី២នេះ

Bunthoeun Koem

May 13 2022

1.6K

សេដ្ឋកិច្ចកម្ពុជាសព្វថ្ងៃកំពុងលូតលាស់ និងដើរទៅមុខយ៉ាងសកម្ម ខណៈអាចទាក់តិចក្រុមហ៊ុនធំៗជាច្រើននៅទូទាំងពិភពលោក មកវិនិយោគជាបន្ដបន្ទាប់ដូចជា ចិន  កូរ៉េ ជប៉ុន អាមេរិក និងថៃ ជាដើម។ ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុននៃប្រទេសថៃ បានវិនិយោគបង្កើត រោងចក្រ និង ផ្សារទំនើប ចំនួន ២ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និង ខេត្តកំពត។

១. រោងចក្រផលិតចំណីអាហារក្រុមហ៊ុនCP

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ រោងចក្រ CP ដែលជារោងចក្រផលិតចំណីអាហាររបស់ប្រទេសថៃបានបើកសម្ពោធជាផ្លូវការ ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទីនៃរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងម្ចាស់ក្រុមហ៊ុនផងដែរ។ រោងចក្ររបស់ក្រុមហ៊ុន CP ថ្មីនេះមានទីតាំង នៅ ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត។ សូមបញ្ជាល់ផងដែរថាក្រុមហ៊ុន CP មានអាជីវកម្មបីប្រភេទ រួមមានអាជីវកម្មអាហារសត្វ ការចិញ្ចឹមសត្វ និងអាជីវកម្មអាហារកែច្នៃ និងបានទិញវត្ថុធាតុដើមមាននៅកម្ពុជាស្រាប់ ដូចជាពោត ដំឡូងមី ចុងអង្ករជាដើម។

២. ផ្សារ​​  Makro 

ថ្មីៗនេះផ្សារ Makro បានបង្ហាញគម្រោងសាងសង់ផ្សារថ្មីទី៣ របស់ខ្លួនដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា គណៈកម្មាធិការបស់ខ្លួន បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED លើការអនុវត្ដគម្រោង ដែលមានទឹកប្រាក់វិនិយោគប្រមាណ ១២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។ ហើយសព្វថ្ងៃគម្រោងនេះបាននឹងកំពុងបើកដំណើរការសាងសង់បណ្ដើរៗហើយ៕

អត្ថបទ៖ ឌឿក ស្រីនុត រតនៈ

Marko

Feed Factory

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth