https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
អចលនទ្រព្យ
ទីផ្សារអចលនទ្រព្យនៅចិនក្នុងឆ្នាំ២០២២ អាចនឹងបន្ដធ្លាក់ចុះខ្លាំងដោយសារកត្ដាទាំងនេះ

Bunthoeun Koem

May 24 2022

216

វិបត្តិទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងបញ្ចេញសញ្ញាអាក្រក់នៅឆ្នាំនេះ ខណៈការលក់ និងការវិនិយោគបានធ្លាក់ចុះបន្ថែមទៀត។ ក្នុងនោះដែរ ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថានឹងនៅតែអាក្រក់នៅក្នុងឆមាសទី១នៃឆ្នាំ ២០២២ នឹងបន្តការធ្លាក់ចុះរយៈ១ឆ្នាំពេញតែម្តង។

ចាប់តាំងពីដើមឆ្នាំនេះមក ទីក្រុងជាង ១០០ ត្រួវបានចាត់វិធានការដើម្បីជំរុញតម្រូវការតាមរយៈការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះ ការបង់រំលោះតូចៗ និងការឧបត្ថមជាដើម។

យោងតាមការស្ទង់មតិពីទីភ្នាក់ងារReuters លើអ្នកវិភាគ និងអ្នកសេដ្ឋកិច្ចចំនួន ១៣ នាក់ដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែឧសភា បានឱ្យដឹងថា តម្លៃផ្ទះជាមធ្យមត្រូវបានគេប៉ាន់ប្រមាណថានឹងធ្លាក់ចុះ ១.៣% ក្នុងមួយឆ្នាំនៅក្នុងឆមាសទី១នេះ។ បើគិតពេញមួយឆ្នាំតែម្តង តម្លៃផ្ទះទំនងជាបន្តធ្លាក់១.០%បន្ថែមទៀត។

ចំណែក ការលក់អចលនទ្រព្យត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះ ២៥.០% នៅក្នុងឆមាសទី១ (កើនពី១៤.០%ទៅ ២៥.០%)។ ចំពោះការលក់នេះត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះត្រឹម ១០.០% សម្រាប់ប៉ុន្មានខែចុងក្រោយនៅឆ្នាំ២០២២នេះ។

ទន្ទឹមគ្នានេះដែរ សម្រាប់ការវិនិយោគដោយក្រុមហ៊ុនអចលនទ្រព្យវិញក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៥.០% នៅក្នុងឆមាសទី១ និងធ្លាក់ចុះ ២.៥% សម្រាប់រយៈពេលពេញមួយឆ្នាំ។ អ្នកវិភាគពីមុនបានព្យាករណ៍ថាការវិនិយោគនឹងធ្លាក់ចុះ ២.០% នៅក្នុងឆមាសទី១។

គួរបញ្ជាក់ដែរថា ចំពោះទស្សនវិស័យដ៏អាប់អួរសម្រាប់តម្លៃអចលនៈទ្រព្យ ការលក់ និងការវិនិយោគក្នុងប្រទេសចិនមួយនេះ ភាគច្រើនដោយសារតែការផ្ទុះឡើងជាញឹកញាប់នៃ COVID-19 ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរអាក់រអួលក្នុងឆ្នាំ២០២២នេះ ប៉ុន្តែរដ្ឋាភិបាលរបស់ប្រទេសចិនទក៏បានកំពុងព្យាយាមដោះស្រាយសម្រាប់វិបត្តិមួយនេះផងដែរ៕

អត្ថបទដោយ: ណើរ ជីណា

X T4 H2 Kzddvkbh P5 Dkz W3 Tkpcbu (1)

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth