អត្ថបទ >
អចលនទ្រព្យ
គម្រោងប្រវត្តិសាស្រ្ត! គម្រោងក្រោមដី លើទឹក និងផ្លូវល្បឿនលឿន នៅទីតាំង៤ នេះនឹងប្រែមុខមាត់កម្ពុជានាពេលអនាគត

Bunthoeun Koem

September 22 2022

809

ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ប៉ុន្មានឆ្នាំចុងក្រោយនេះរាជរដ្ឋាភិបាលបានបង្កើតគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាផ្លូវថ្នល់ ផ្លូវដែក ស្ពាន អាកាសយានដ្ឋាន និងកំពងផែជាដើម ទាក់ទាញអ្នកវិនិយោគ ឲ្យចូលមកមករកស៊ីនៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន។

យ៉ាងណាថ្មីៗនេះមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហើបពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗដែល ដែលមានដូចជា គម្រោងរថភ្លើងក្រោមដី គម្រោងផ្លូវទឹក និងផ្លូវល្បឿនលឿនបន្ថែមទៀតផងដែរ។ ហើយនៅពេលគម្រោងទាំងនេះលេចចេញជារូបរាង នឹងអាចជួយកែប្រែមុខមាត់កម្ពុជាឲ្យទំនើបជាងមុន ពិសេសលើវិស័យដឹកជញ្ជូន។

តាមការចុះផ្សារដោយក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១ ខែកញ្ញា ម្សិលមិញ ក្នុងបទសម្ភាសន៍ ស្ដីពីការត្រៀមដាក់ដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកំពុងសិក្សាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនជាច្រើនរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ, គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងគម្រោងពង្រីកការដឹកជញ្ជូនផ្លូវទឹកតាមទន្លបាសាក់ផងដែរ

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើ ផែនការមេដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងការទាក់ទាញទេសចរណ៍ និងវិនិយោគិនបង្កើតរោងចក្រឧស្សាហកម្ម និងដើម្បីបម្រើដល់វិស័យទេសចរណ៍ ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែជាដើម ធ្វើយ៉ាងណាឱ្យការដឹកទំនិញ អាចប្រកួតប្រជែង និងទាក់ទាញវិនិយោគបាន៕

អត្ថបទដោយ៖ ឌឿក ស្រី នុត រតនៈ

E828dee4 12a6 4572 Be45 84903ed90382

306000705 403324778645189 7185733351733079221 N

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth