អត្ថបទ >
អចលនទ្រព្យ
មិនធ្លាប់មាន! រដ្ឋនឹងជីកព្រែកខ្នាតយក្សប្រវែង ៧ គីឡូម៉ែត្រធ្វើផ្លូវទឹកដឹកជញ្ជូនទំនិញចេញចូលកំពង់ផែសមុទ្រ

Bunthoeun Koem

September 22 2022

5.2K

រាជរដ្ឋាភិបាលគ្រោងនឹងធ្វើការជីកព្រែកខ្នាតយក្សថ្មីមួយ ដែលមានប្រវែងប្រមាណ ៧ គីឡូម៉ែត្រ ដើម្បីបង្កើតផ្លូវទឹកដឹកជញ្ជូនទំនិញតាមដងទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រខេត្ដកែប កំពត និងខេត្ដព្រះសីហនុ។

យោងតាមការលើកឡើងពីឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងដឹកជញ្ជូនផ្លូវទឹកតាមទន្លេបាសាក់ទៅកាន់កំពង់ផែសមុទ្រនេះ បច្ចុប្បន្នកំពុងធ្វើការសិក្សា។ ហើយនៅពេលគម្រោងនេះលេចចេញជារូបរាងនោះកម្ពុជានឹងច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកដោយខ្លួនឯង ដោយពុំចាំបាច់ឆ្លងទៅច្រកទ្វារអន្ដរជាតិក្អមសំណរទៀតនោះឡើយ។

ឯកឧត្ដមបញ្ជាក់ទៀតថា នៅខែតុលា ឬខែវិច្ឆិកាខាងមុខនេះ ក្រសួងសង្ឃឹមថានឹងទទួលបានព័ត៌មានច្រើនពីការសិក្សាខាងលើ ដើម្បីយកទៅពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំ ថាតើត្រូវធ្វើផ្លូវនេះបាន ឬក៏មិនបាន ចំណេញឬក៏ខាត។

ឯកឧត្ដមបន្ដ គម្រោងដឹកជញ្ជូនផ្លូវទឹកនេះគឺមានស្ទើរតែគ្រប់សព្វអស់ហើយ ពោលគឺមានទន្លេបាសាក់ និងប្រឡាយទឹកជាដើម។ ប៉ុន្ដែសម្រាប់ទន្លេបាសាក់គឺតម្រូវស្ដារឡើងវិញនូវតំបន់មួយចំនួន ហើយជីកព្រែកតែ ៧ គីឡូម៉ែត្រ នឹងដល់កែបតែម្ដង ហើយចេញពីកែបចូលទៅកំពង់ផែកំពតក៏បាន កំពង់ផែខេត្ដព្រះសីហនុក៏បាន។

តាមការបញ្ជាក់កន្លងមករបស់ឯកឧត្ដម ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្នុងការសិក្សាពីព្រែកអំបិលទៅ កែប មានប្រវែង ១៦៨ គីឡូម៉ែត្រ ហើយនៅក្នុង ១៦៨ គីឡូម៉ែត្រនោះមាន ១១៥ គីឡូម៉ែត្រគឺជាផ្លូវទឹកដែលអាចធ្វើដំណើរបានទាំងខែប្រាំងនិង​ខែវស្សាបានផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

304841239 403322331978767 8412383805009622267 N (1)

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth