អត្ថបទ >
អចលនទ្រព្យ
ផ្សារទី៣ នៅខ្មែរមិនទាន់សង់រួចផង Aeon ជះលុយ១៧០លាន$ វិនិយោគគម្រោងធំ១ នៅវៀតណាម

Bunthoeun Koem

May 13 2022

171

ផ្សារទំនើប Aeon ត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងសាងសង់ផ្សារទំនើបទី៣ នៅជាប់បណ្ដោយផ្លូវ ៦០ ម៉ែត្រស្ថិតក្នុងតំបន់ទីក្រុងរណប ING ភាគខាងត្បូងរាជធានីភ្នំពេញ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ផ្សារទំនើប Aeon សាខាទី៣នេះ គ្រោងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះផងដែរ។

ប៉ុន្ដែអ្វីដែលគួរឱ្យភ្ងាក់ផ្អើលនោះគឺ គម្រោងផ្សារ Aeon ទី៣ នៅកម្ពុជាមិនទាន់សាងសង់រួចរាល់ផង ពេលនេះក្រុមហ៊ុន Aeon mall បានចំណាយលុយប្រមាណ ១៧០លានដុល្លារ ដើម្បីសាងសង់អគារពាណិជ្ជកម្មធំមួយនៅប្រទេសវៀតណាមបន្ថែមទៀត។

យោងតាមសារព័ត៌មាន Veitnam plus បានចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា គម្រោងសាងសង់អគារពាណិជ្ជកម្មរបស់ក្រុមហ៊ុន Aeon Mall នេះផ្សារទំនើបនៅ ស្ថិតនៅតំបន់ An Van Duong ខេត្ត Thua Thien-Hue ។  

ប្រភពដដែលបន្ដថា រដ្ឋបាលខេត្ត Thua Thien-Hue និងក្រុមហ៊ុន Aeon Mall បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មដើម្បីជំរុញទេសចរណ៍ពាណិជ្ជកម្មនិងការទាក់ទាញការវិនិយោគពីប្រទេសជប៉ុនទៅកាន់ ខេត្ត Thua Thien-Hue ក្នុងតំបន់ An Van Duong ដែលជាទីក្រុងថ្មីរបស់ប្រទេសវៀតណាម។

ជាមួយគ្នានេះ គម្រោងអគារពាណិជ្ជកម្មនេះ នឹងត្រៀមបើកដំណើរការសាងសង់នៅឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតវៀតណាម-ជប៉ុន៕

អត្ថបទដោយ: ណើរ ជីណា

Hue

 

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth