អត្ថបទ >
អចលនទ្រព្យ
វៀតណាមគ្រោងសាងសង់ផ្ទះ១ លានខ្នងជូនប្រជាជនក្រីក្ររបស់ខ្លួន ខណៈកំពុងដាក់សំណើទៅ រដ្ឋាភិបាល

Bunthoeun Koem

August 3 2022

244

លោក ង្វៀង ថាញ់ ងី (Nguyen Thanh Nghi) ដែលជាមន្រ្តីជាន់ខ្ពស់របស់ប្រទេសវៀតណាមបានដាក់សំណើទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីសាងសង់ផ្ទះ ១ លានខ្នង សម្រាប់ប្រជាជនដែលមានជីវភាពក្រីក្រឬក៏ប្រជាជនដែលមានចំណូលទាបនៅឆ្នាំ ២០៣០។ នេះបើយោងតាមសារព័ត៌មាន VN EXPRESS បានចេញផ្សាយកាលពីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២។

ប្រភពដែលបានឱ្យដឹងថា បើតាមរបាយការណ៍របស់ក្រសួងសំណង់ បានបញ្ជាក់ថា មានគម្រោងលំនៅដ្ឋានលក្ខណៈសហគមន៍ នៅក្នុងទីក្រុងចំនួន ៣១០ ដែលមានផ្ទះចំនួន ១៥៦,០០០ខ្នង ខណៈដែលទីក្រុងចំនួន ៤១០ ផ្សេងទៀតកំពុងស្ថិតក្រោមការអភិវឌ្ឍជាមួយនឹងផ្ទះចំនួន ៤៥៥,០០០ បន្ថែមទៀត។

បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក Pham Minh Chinh បានឱ្យដឹងថាការសាងសង់លំនៅដ្ឋានជាសហគមន៍នេះមានទំហំ ៧.៨ លានម៉ែត្រការ៉េក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់ជម្រកដល់កម្មកររាប់សែននាក់ និងគ្រួសារដែលមានប្រាក់ចំណូលទាប ប៉ុន្តែបានបំពេញតម្រូវការបានតែមួយផ្នែកប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន នៅ​ប្រទេស​វៀតណាម ការ​សាងសង់​លំនៅដ្ឋាន​បែបសហគមន៍​បាន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​វិនិយោគ ប៉ុន្តែទោះជាយ៉ាងណាក្ដី មន្រ្តីជាន់ខ្ពស់របស់វៀតណាម​នៅតែ ​ស្នើ​ឲ្យ​ខេត្ត​ក្រុង​ផ្តល់​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​ខែ​នេះ ដើម្បី​បន្ត​អនុវត្ត​ផែនការទៅថ្ងៃខាងមុខ៕

អត្ថបទដោយ៖ ឌឿក​ ស្រី នុត​ រតនៈ

Nhacongnhan2jpeg91131650358683 3639 9754 1659347874 R 680x408

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth