ត្រឹមពាក់កណ្ដាលឆ្នាំ ២០១៧ ក្រុមហ៊ុនធានារ៉ាប់រង Prudential Plc បម្រើអតិថិជនជាង២៤លាននាក់

0
31

នៅត្រឹម​ពាក់កណ្ដាលឆ្នាំ ២០១៧ ក្រុមហ៊ុន Prudential Plc​ ដែលជាក្រុមហ៊ុន សេវាកម្មហិរញ្ញវត្ថុអន្តរជាតិ ផ្ដល់សេវាកម្ម ធានារ៉ាប់រងអាយុជីវិត មានមូលដ្ឋាននៅ ប្រទេសអង់គ្លេស បាន​បម្រើសេវាកម្មជូន អតិថិជនទូទាំងពិភពលោក ជាង២៤លាននាក់។ គិតក្នុងរយៈពេលដដែល ក្រុមហ៊ុនធានារ៉ាបរងអាយុជីវិតដ៏ធំមួយនេះ មានទ្រព្យចំនួន ៨២៥ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Prudential Plc ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ ១៨៤៨ នៅប្រទេសអង់គ្លេស ដោយផ្ដោតសំខាន់ផ្ដល់សេវាកម្ម ធានារ៉ាប់រង អាយុជីវិត សម្រាប់ប្រជាជន។​ ចាប់តាំងពីពេលនោះមកក្រុមហ៊ុននេះទទួលបានជោគជ័យ លើអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ ២០១០ ដោយតែទទួលបានជោគជ័យខ្លាំង ដូច្នេះក្រុមហ៊ុនេះ ក៏សម្រេចចិត្តចុះបញ្ជីលក់ភាគហ៊ុន នៅក្នុងផ្សារហ៊ុន ហុងកុង និងសិង្ហបុរី។

ចំពោះការពង្រីកខ្លួនមក តំបន់អាស៊ីវិញ ក្រុមហ៊ុន​នេះ វត្តមានជាង 80ឆ្នាំ នៅក្នុងតំបន់ ដោយក្នុងឆ្នាំ 1923 បានសម្ពោធសេវាធានារ៉ាប់រងក្រៅប្រទេសនៅ កាល់គូតា ប្រទេសឥណ្ឌា។ ទីភ្នាក់ងារសេវាធានារ៉ាប់រងទូទៅ ត្រូវបានចាត់តាំងនៅក្នុងទសវត្សឆ្នាំ 1920 បន្ទាប់មកចាប់ផ្តើមសេវាធានារ៉ាប់រងក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ (1924) ប្រទេសសិង្ហបុរី(1931) និងហុងកុង(1964)។

ក្នុងឆ្នាំ 1994 ក្រុមហ៊ុនសាជីវកម្ម ព្រូដិនសល ប្រចាំតំបន់អាស៊ី ដែលមានការិយាល័យប្រចាំតំបន់នៅ ហុងកុង បានបន្តពង្រីក ប្រតិបត្តិការរបស់ខ្លួនក្នុង ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងហុងកុង។ សព្វថ្ងៃយើងខ្ញុំជាក្រុមហ៊ុនឈានមុខប្រចាំតំបន់អាស៊ី ខាងផ្នែកធានារ៉ាប់រងអាយុជីវិត និងជាក្រុមហ៊ុនចាត់ចែងទ្រព្យធំមួយប្រចាំតំបន់ផងដែរ។

ជាមួយប្រវត្តិពាណិជ្ជកម្មយ៉ាងអស្ចារ្យ លើសមត្ថភាពចែកចាយតាមច្រើនរូបភាព យុទ្ធសាស្រ្តភាពជាដៃគូដ៏ខ្លាំង សេវា និង ផលិតផលដែលផ្តោតលើតម្រូវការអតិថិជន និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ព្រូដិនសល នៅតែរក្សាតំណែងគ្មានគូប្រៀបក្នុងការបន្ត លូតលាស់នៅតំបន់អាស៊ី។

នៅក្នុងទ្វីបអាស៊ី ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និង សន្សំជូនអតិថិជនរបស់ខ្លួន។

ដោយឡែក ក្រុមហ៊ុន Prudential Plc បានឈានជើងចូលទីផ្សារកម្ពុជាកាលពីឆ្នាំ ២០១៣  ដោយនៅកម្ពុជាក្រុមហ៊ុននេះមានឈ្មោះថា Prudential Cambodia( ព្រូដិនដលកម្ពុជា)ហើយចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែ មករា ឆ្នាំ ២០១៣។  តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជនក៏ដូចជាការធ្វើសិក្ខាសាលានានាស្តី ពីសេវាធានា រ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។

គួរជម្រាបផងដែរ កាលពីថ្ងៃម្សិលមិញនេះ គឺជាខូប ៥ឆ្នាំ របស់ ក្រុមហ៊ុន Prudential Cambodia( ព្រូដិនដលកម្ពុជា) នៃការចាប់ផ្ដើមប្រតិបត្តិការ របស់ខ្លួននៅកម្ពុជា ដែលខួប៥ឆ្នាំ នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា​ ភ្នំពេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here