​បឹង​ជើង​ឯកអាច​នឹង​ពង្រី​ក​សក្កដានុពល​សេដ្ឋកិច្ច​លឿនជាងមុន​តាម​រយៈគម្រោង​ក្រុង​រណប

0
18

​ភ្នំពេញ៖ បឹង​ជើង​ឯក ដែល​ស្ថិត​នៅ​ក្នុង​ ខណ្ឌដង្កោ ប៉ែកខាង​ត្បូង​នៃ​ក្រុងភ្នំពេញ អាច​នឹង​មានសន្ទុះ​កំណើន​សេដ្ឋ​កិច្ច​រីក​ឡើង​លឿនជាង​មុនតាម​រយៈ​គម្រោង​ក្រុង​រណប​ ដែល​បាន​ទាក់ទាញ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ជាច្រើន​នា​ថ្ងៃ​ខាង​មុខ​ឆាប់ៗនេះ។

ការ​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹង​ជើងឯក​នឹង​ចេញ​ជា​ផ្លូវការ​ក្នុងពេលឆាប់ៗ ដែល​នឹង​កាន់តែ​ធ្វើឲ្យ​​កម្រិត​ជីវភាព​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ ​រឹត​តែប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​។

តាម​រយៈ​កិច្ចប្រជុំ​ពិនិត្យ​ការងារ​រៀបចំ​អភិវឌ្ឍន៍​ទីក្រុង​រណប​បឹង​ជើងឯក​ដែល​ដឹកនាំ​ដោយ​ ឯក ឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទីច័ន្ធ​នេះ បាន​បង្ហាញ​ថា ការ​ប្រជុះ​ពិភាក្សា​លើ​បញ្ហា​នេះ ដោយ​ធ្វើយ៉ាងណាឲ្យ​​ការអភិវឌ្ឍ​គម្រោង​ទីក្រុង​រណប​បឹង​ជើងឯក​ ​ដំណើរការ​ទៅមុខ​រលូន។

ឯកឧត្ដម​ បាន​ជំរុញ​ឲ្យ​​ក្រុមការងារ​កំណត់​ព្រំប្រទល់​តំបន់​អភិវឌ្ឍន៍ និង​ព្រំប្រទល់​អាង​ស្ដុក​ទឹក​ឲ្យ​បាន​ច្បាស់​លាស់​មុននឹង​ឈានទៅដល់​ការងារ​ដោះស្រាយបាន​ល្អប្រសើ​រ​ឡើង។

ទាក់​ទិន​ចំពោះ​ការអភិវឌ្ឍ​តំបន់​ទីក្រុង​រណប​បឹង​ជើងឯក​នេះ លោក ​ហ៊ឹម សីហា ​អ្នក​សរសេរ​របាយ​ការណ៍ ​និង​ជានាយក​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ VTrust បាន​លើក​ឡើង​ថា ព័ត៌មាន​នៃ​ការអភិវឌ្ឍគម្រោង​ទីក្រុង​រណប​បឹង​ជើងឯក​ពិតជា​ដំណឹង​ល្អ​មួយ និង​គួរឲ្យ​​​រីករាយ​ជាខ្លាំង។

លោក​បន្ដថា៖ «ការបង្កើតឲ្យ​មាន​ទីក្រុង​រណប​ជា​រឿង​មួយ​ល្អ​ព្រោះ​វា​បានផ្ដល់​ផលប្រយោជន៍​ជាច្រើន និង​ជា​មុខមាត់​របស់​ប្រទេសជាតិ​ ហើយ​វា​នឹង​បានផ្ដល់​ការងារ​ជូន​ដល់​ប្រជាជន​កាន់តែច្រើន​ដែល​ចាប់ផ្ដើម​តាំងពី​ការងារ​សាងសង់​រហូតដល់​ការងារ​បដិសណ្ឋារកិច្ច និង​សេវាកម្ម​ផ្សេងៗ​ទៀត​ផង​»។

បច្ចុប្បន្ន​តម្លៃ​ដី​នៅ​តំបន់​ខណ្ឌដង្កោ​ទាប​បំផុត​ស្ថិតក្នុង​ចន្លោះ ២៥-៣០ ដុល្លារ​ ក្នុង​ ១​ម៉ែត្រការ៉េ ហើយ​ចំពោះ​ ​តម្លៃ​ដី​លំនៅឋាន​មធ្យម ​អាច​នៅ​ចន្លោះ១០០ទៅ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ចំពោះតំបន់​ពាណិជ្ជកម្ម​ចាប់ពី​រង្វង់​មូលគួរ​ស្រូវ​ទៅដល់​សាលាខណ្ឌ​ដង្កោ​ តម្លៃ​ដី​ស្ថិតក្នុង​ចន្លោះ ៣០០ ទៅ ៨០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក សីហា បាន​លើកឡើងថា ប្រសិនបើ​គម្រោង​ទីក្រុង​រណប​នេះ ​ចេញ​ជា​ផ្លូវការ ​តម្លៃ​ដី​ អាច​នឹង​កើនឡើង ៥ដង​ នៃ​តម្លៃ​ធម្មតា។

ជុំវិញ​ការអភិវឌ្ឍ​ន៍​នៅ​តំបន់​នេះ បើ​តាម​លោក សីហា យើង​ត្រូវ​មើល​ទៅលើ​គម្រោង​មេ​របស់​សាលា​រាជ​ធានី​​ភ្នំពេញ។

លោក​បន្ដថា «តំបន់​នេះ អាច​នឹង​កកើត​ដំបូង​នៅ​​សួន​កម្សាន្ដ ​អគារ​ស្នាក់នៅ អគារ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សាលារៀន មន្ទីរពេទ្យ ឬ​អគារ​រដ្ឋបាលផ្សេងជាដើម»៕

 

អត្ថបទ៖ វ៉ន ដារ៉ា

[email protected]

 

LEAVE A REPLY

Please enter your comment!
Please enter your name here