គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Prince Finance Plc សម្ពោធសាខាខេត្តសៀមរាប ជាសាខាដំបូងក្នុងឆ្នាំ២០១៨

0
11

កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលជាគ្រឹះស្ថានទទួលបានអាជ្ញាបិណ្ណសិទ្ធិស្របច្បាប់ លេខ ម.ហ-៥៨ ពីធនាគារជាតិ នៃកម្ពុជា បានរៀបចំពិធីសម្ពោធជាផ្លូវការនូវសាខា១បន្ថែមទៀតគឺ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី សាខាខេត្តសៀមរាប ដែលជាសាខាទី១ ក្នុងចំណោមគម្រោងសាខាជាច្រើនទៀតដែលនឹងបើកដំណើរការក្នុងឆ្នាំ២០១៨នេះ ក្រោមអធិបតិយភាព លោក អែម កំណាន់ តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម រ័ត្ឋ សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគាជាតិ នៃកម្ពុជា និងលោក ពៅ សារ៉ាវុធ អភិវបាលរងក្រុងសៀមរាប ជាតំណាងដ៏ខ្ពស់ខ្ពស់របស់ លោក សូ ប្លាតុង​ អភិបាលក្រុងសៀមរាប។

នៅក្នុងពិធីសម្ពោធជាផ្លូវការសម្រាប់សាខាខេត្តសៀមរាបនេះដែរ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានលើកឡើងថា ដើម្បីជាមូលដ្ឋានគ្រឹះនៃការរៀបចំផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសការផ្តល់សេវាកម្មជូនអតិថិជនរបស់ខ្លួន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានកំណត់ និងប្រកាន់យកនូវទស្សនវិស័យថា “ជានិច្ចកាលតែងតែជាស្ថាប័នហិរញ្ញវត្ថុ ដែលជាជម្រើសទី១ របស់អតិថិជន” ជាមួយនឹងបេសកម្ម “ជួយអតិថិជនទាំងអស់ឲ្យទទួលបានជោជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជិវៈ”។

ទន្ទឹមនឹងនោះផងដែរលោកក៏បានធ្វើការផ្តាំផ្ញើទៅកាន់នាយកសាខាខេត្តសៀមរាប បន្ទាប់ពីការសម្ពោធនេះ សូមឲ្យលោកនាយកសាខាខេត្តសៀមរាបរៀបចំខ្លួនក្នុងការផ្តល់សេវាកម្មជូនអតិថិជនរបស់ខ្លួន និងចូលរួមអភិវឌ្ឍន៍ ព្រីនស៍ ឲ្យជាជម្រើសថ្មីមួយទៀតរបស់អតិថិជននៅក្នុងខេត្តសៀមរាប ព្រមទាំងចូលរួមអភិវឌ្ឍន៍សេចដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តសៀមរាបតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី គឺជាស្ថាប័នឯកជនមិនមែនរដ្ឋ ដែលត្រូវបានសម្ពោជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានការិយាល័យកណ្តាលក្នុងរាជធានីភ្នំពេញ និងបានធ្វើប្រតិបត្តិការនៅក្នុងចំណែកទីផ្សារហិរញ្ញវត្ថុ តាមរយៈសេវាឥណទាន ដែលមានកម្ចី ៤ប្រភេទ គឺទី១-កម្ចីអាជីវកម្ម ទី២-កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ទី៣-កម្ចីគេហដ្ឋាន និងទី៤- កម្ចីបុនហិរញ្ញប្បទាន។ គ្រឹះស្ថានបានផ្តល់ជូនដល់អតិថិជននូវលក្ខខណ្ឌពិសេសៗដូចជា សេវាកម្ចីបុនហិរញ្ញប្បទាន, ការសងមានជម្រើសច្រើន, ធានាអត្រាការប្រាក់ល្អ, ការផ្តល់កម្ចីរហ័ស​​ទាន់ចិត្ត  និងរក្សាការសម្ងាត់ និងសេចក្តីថ្លៃថ្នូរជូនអតិថិជន។ រហូតមកដល់ពេលនេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានសាខាចំនួន ៥ ដែលមានទីតាំងស្ថិតក្នុង ៣ខេត្តក្រុង។ នៅក្នុងគម្រោងឆ្នាំ២០១៨​ខាងមុខនេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានគម្រោងធ្វើការពង្រីកខ្លួនរហូតដល់ ២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។

 

LEAVE A REPLY

Please enter your comment!
Please enter your name here