អត្ថបទ >
អត្ថបទ PR
ដំណើរទស្សនកិច្ចក្លឹបបឹងកេត មកកាន់សហគ្រាសលីងកាហ្វេធំជាងគេនៅក្នុងប្រទេសកម្ពុជា

Sreymom Cha

September 23 2022

កាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ក្លិបបាល់ទាត់បឹងកេត បាន​អញ្ជើញចូលរួមដំណើរ​ទស្សន​កិច្ចជាលើកដំបូងនៅក្នុង "សហគ្រាសលីងកាហ្វេ " ធំជាងគេ​របស់ក្រុមហ៊ុនខូហ្វី ដើម្បីចូលរួមលីកស្ទួយសហគ្រិនខ្មែរ និងគាំទ្រផលិតផលកាហ្វេនៅក្នុងស្រុកឲ្យកាន់តែរីកចម្រើនទៅមុខ។

Photo 2022 09 23 09 20 16

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ ប្រធានផ្នែកគ្រប់គ្រងផលិតកម្មសហគ្រាសលីងកាហ្វេខូហ្វី លោក ម៉ម មករា បានចែករំលែកចំណេះដឹងពីការដាំដុះដំណាំគ្រាប់កាហ្វេក្នុងស្រុករបស់ក្រុមហ៊ុនខូហ្វី មកពីខេត្តមណ្ឌលគិរី មកលីងបញ្ចូលគ្នាជាមួយនឹងគ្រាប់កាហ្វេមកពីតំបន់ផ្សេងៗទៀត ​ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបមានសមត្ថភាពខ្ពស់ ក្នុងការផលិត ចុងក្រោយគេបង្អស់ ពីសហគមន៍អ៊ឺរ៉ុប ។

Photo 2022 09 23 09 20 25

លើសពីនេះទៅទៀត លោកម៉ម មករា ក៏បានចែករំលែកពីការប្រើប្រាស់ម៉ាស៊ីន លីងម៉ាកប្រូបាត(Probat Roasting Machine) ដែលជាម៉ាកដ៏ល្បីរបស់ប្រទេសអាឡឺម៉ង់(Germany) ក្នុងការលីងកាហ្វេ និងបច្ចេកវិទ្យាគ្រប់គ្រងសង្វាក់ផលិតកម្ម និងការលាយបញ្ចូលគ្នាដោយស្វ័យប្រវត្តិពីប្រទេសអ៊ីតាលី(Italy) ដើម្បីបង្កើនរសជាតិកាហ្វេឲ្យកាន់តែឈ្ងុយឆ្ងាញ់ បង្កើនឱជាតិរសបន្ថែម ទៅដល់គ្រូបង្វឹក និងក្រុមកីឡាករផងដែរ។

Photo 2022 09 23 09 20 36

បន្ទាប់ពីធ្វើការទស្សនកិច្ចរួចមក គ្រូបង្វឹក និងក្រុមកីឡាករខ្មែរ និងបរទេស ទាំងអស់ បានសម្តែងអារម្មណ៍ រំភើប និងរីករាយ ដែលបានចូលរួមទស្សនាដោយផ្ទាល់នៅក្នុងសហគ្រាសលីងកាហ្វេនៅក្នុងស្រុក ដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបបែបនេះជាលើកដំបូង និងបានភ្លក្សរសជាតិកាហ្វេ ដែលផលិតឡើងដោយសហគ្រិនខ្មែរផងដែរ៕

Photo 2022 09 23 09 20 46 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth