បច្ចុប្បន្ននេះកាហ្វេគឺជាគឺជាភេសជ្ជៈដ៏ពេញនិយមសម្រាប់មនុស្សស្ទើរតែវ័យ ព្រោះនៅពេលពិសាកាហ្វេម្ដងៗ គេតែងតែទទួលបាននូវអារម្មណ៍ស្រស់ស្រាយ ស្វាហាប់ ធ្វើឱ្យប្រសិទ្ធិភាពការងារប្រចាំថ្ងៃកាន់តែល្អ។ កាហ្វេមានអត្ថប្រយោជន៍បែបនេះ ចុះពេលដែលយើងមានកម្មវិធីផ្ទាល់ខ្លួនដូចជា អាពាហ៍ពិពាហ៍ ជប់លៀង ខួបកំណើត ឬបុណ្យទានផ្សេងៗ បើយើងមានកាហ្វេជូនដល់ភ្ញៀវកិត្តិយសដែលមកចូលរួមកម្មវិធីបានពិសា តើល្អម៉េចទៅ???
ដើម្បីឱ្យភ្ញៀវដែលយើងចូលរួមកម្មវិធីទទួលបានកាហ្វេដែលឈ្ងុយឆ្ងាញ់យកមកពិសាក្នុងតម្លៃសមរម្យ ថ្ងៃនេះ Business Cambodia បានសម្ភាសន៍ម្ចាស់យីយោ VH Catering គឺលោក សុខ ឡុង ដែលលោកមានសេវាកម្មរៀបចំភេសជ្ជៈនិងអាហារសម្រន់គ្រប់ប្រភេទកម្មវិធី(ទាំងតូចទាំងធំ)។
លោក សុខ ឡុង បានថ្លែងប្រាក់ក្រុមការងារ Business Cambodia ថា បច្ចុប្បន្ន VH Catering មានសេវាកម្មទទួលរៀបចំភេសជ្ជៈតាមក្ដៅនិងត្រជាក់ និងប្រភេទអាហារសម្រន់ឈ្ងុយឆ្ងាញ់ជាច្រើនមុខទៀតក្នុងកម្មវិធីផ្សេងៗ។ លោកក៏បានបន្តថា សម្រាប់តម្លៃវិញគឺមានពី ២៣០$ រហូតដល់ ៧០០$ ទៅតាមកម្មវិធីតូចឬធំ។
សម្រាប់ការបម្រើសេវាកម្មវិញ VH Catering មានបុគ្គលិកទាំងស្រីទាំងប្រុស ប្រកបដោយជំនាញច្បាស់លាស់ក្នុងការរៀបចំភេជ្ជៈឬអាហារ ដោយម្ចាស់កម្មវិធីមិនបាច់ឈឺក្បាលឬភ័យព្រួយ ព្រោះមិនបានបម្រើភ្ញៀវដិតដល់ឡើយ។
គូសបញ្ជាក់ថា នេះគឺជាសេវាកម្មដែលអាចជួយឱ្យភ្ញៀវចូលរួមកម្មវិធីរបស់យើង ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ កក់ក្ដៅ ដែលម្ចាស់កម្មវិធីបានរៀបចំ និងទទួលស្វាគមន៍ខ្លួនស្ទើរគ្មានចន្លោះខ្វះខាត។ ដូច្នេះហើយប្រសិនបើលោកអ្នកមានកម្មវីធីតូចឬធំ ហើយចង់បានសេវាកម្មរបស់ VH Catering អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 078 21 8888 និង 068 86 8888៕