អត្ថបទ >
អត្ថបទ PR
ធនាគារ ស្ថាបនា លើកទឹកចិត្តប្រជាជនកម្ពុជាឱ្យសន្សំប្រាក់ប្រកបដោយភាពឆ្លាតវៃជាមួយ «គណនីសន្សំឆ្លាតវៃ»

Daneth Mech

August 5 2022

ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ៖ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានណែនាំនូវ «គណនីសន្សំឆ្លាតវៃ» ជាមួយនឹងអត្រាការប្រាក់ខ្ពស់ និង ភាពបត់បែនខ្លាំង ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យមានការសន្សំប្រាក់ប្រកបដោយភាពឆ្លាតវៃ និងជួយបង្កើតទម្លាប់សន្សំប្រាក់ដ៏ល្អមួយសម្រាប់ពួកគាត់។

គណនីសន្សំឆ្លាតវៃ គឺជាគណនីសន្សំដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជន ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៣,៥% ក្នុងមួយឆ្នាំជាមួយនឹងភាពបត់បែនក្នុងការដកសាច់ប្រាក់បានចំនួន ២ដងក្នុងមួយខែ ដើម្បីយកមកចាត់ចែងក្នុងការប្រើប្រាស់សម្រាប់គ្រាអាសន្ន ឬ ចាំបាច់ណាមួយ ដោយមិនមានការខាតបង់ការប្រាក់នោះទេ។

 លោក រ៉ាយអេន កុង ម៉ុន​ គីត នាយកប្រតិបតិ្ត​សេវាហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «គណនីសន្សំឆ្លាតវៃ គឺជំរុញឱ្យយើងបន្តការយកចិត្តទុកដាក់ និងចក្ខុវិស័យរបស់យើង ក្នុងការផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដ៏មានតម្លៃ និងងាយស្រួល ដើម្បីបំពេញតម្រូវការរបស់ពួកគាត់។ លើសពីនេះទៅទៀត គណនីសន្សំឆ្លាតវៃ ក៏ផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដូចជាការផ្តល់ការប្រាក់បន្ថែមពីលើប្រាក់សន្សំ ហើយក្នុងពេលជាមួយគ្នានេះផងដែរ អតិថិជនក៏អាចដកប្រាក់យកមកប្រើប្រាស់ក្នុងករណីចំបាច់ណាមួយ​ ឬ គ្រាអាសន្នដោយមិនមានការបាត់បង់ការប្រាក់នោះទេ។»  លោកបានបន្ថែមទៀតថា៖ «ជាមួយគណនីសន្សំឆ្លាតវៃ អតិថិជនអាចរក្សាការប្រាក់ ដែលមានភាពខុសប្លែកពីគណនីប្រាក់បញ្ញើមានកាលកំណត់ ដែលការប្រាក់នឹងមានការប្រែប្រួល ឬ បាត់បង់រាល់ពេលដែលអតិថិជនដកប្រាក់មុនពេលកំណត់។»  អតិថិជនអាចបើកគណនីសន្សំឆ្លាតវៃ ជាមួយនឹងប្រាក់តម្កល់ដំបូងត្រឹមតែ១០០ដុល្លារអាមេរិក នៅតាមការិយាល័យសាខាដែលនៅជិតបំផុត ឬ តាមរយៈ កម្មវិធីស្ថាបនា ម៉ូបាល របស់យើងដែលទើបតែឈ្នះបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ។ បន្ថែមពីលើនេះ សមតុល្យអប្បបរមាគឺ១០០ដុល្លារ ជាមួយនឹងការដាក់ប្រាក់បញ្ញើឥតដែនកំណត់ប្រចាំថ្ងៃ និងប្រចាំខែ។ អតិថិជនគណនីសន្សំឆ្លាតវៃទាំងអស់អាចដកប្រាក់បានរហូតដល់ ២ដងក្នុងមួយខែ ជាមួយនឹងចំនួនទឹកប្រាក់ឥតដែនកំណត់។ ចំណែកអតិថិជនស្រ្តីក្នុងវិស័យអាជីវកម្មអាចដកប្រាក់រហូតដល់ ៣ដងក្នុងមួយខែ ជាមួយនឹងចំនួនទឹកប្រាក់ឥតដែនកំណត់ផងដែរ។ សម្រាប់ព័ត៌មានលម្អិតអំពីគណនីសន្សំឆ្លាតវៃ សូមចូលទៅកាន់គេហទំព័រ ៖ https://www.sathapana.com.kh/smart-savings-account/ដើម្បីស្វែងរកសាខារបស់យើង សូមចុចត្រង់នេះ៖ https://www.sathapana.com.kh/contactus/branch-address/

អំពី ធនាគារ ស្ថាបនា  

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។  ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

  • កញ្ញា បាន វិច្ឆិកា
  • ប្រធានផ្នែកទំនាក់ទំនងសាធារណៈ
  • លេខទូរសព្ទ (+855) 96 248 3777 / (+855) 87 700 803
  • អ៊ីម៉ែល vecheka@sathapana.com.kh

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth