អត្ថបទ >
អត្ថបទ PR
ធនាគារ ព្រីនស៍ បើកសម្ពោធសាខាថ្មីក្នុងតំបន់ទួលគោក ដើម្បីផ្តល់ជូនការចូលរួម និងសេវាកម្មអតិថិជនកាន់តែប្រសើរ

Sopheak Pich

July 7 2022

យើងខិតខំប្រឹងប្រែងដើម្បីនាំមកនូវសេវាកម្មបែបទាន់សម័យ និងកាន់តែជិតលោកអ្នក

[ថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២] ថ្ងៃនេះ ធនាគារ ព្រីនស៍ បានប្រកាសបើកសម្ពោធ    ធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី១ នៅជាន់ផ្ទាល់ដីនៃអគារ ធីខេ ស្តារ អ៊ីធើណេសិន       ណល។ ពិធីបើកសម្ពោធជាផ្លូវការនេះ ត្រូវបានប្រារព្ធឡើងដោយ ឯកឧត្តម រ័ត្ន សុវណ្ណានរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា គណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ​ ព្រីនស៍ ដៃគូពាណិជ្ជកម្ម និងអតិថិជនវីអាយភី។

Photo 2022 07 07 15 42 05

Photo 2022 07 07 15 41 54

Photo 2022 07 07 15 41 58

ជាមួយនឹងការបើកដំណើរការសាខានេះ ធនាគារ ព្រីនស៍ ក្នុងពេលបច្ចុប្បន្នមានសាខាសរុបចំនួន៣៣ទីតាំង សាលរង់ចាំសេវាធនាគារអាទិភាពមានចំនួន០៤ទីតាំង និងម៉ាស៊ីនអេធីអឹមមានចំនួន៨២ទីតាំង នៅក្នុងទូទាំងប្រទេសកម្ពុជា។ សាខានេះនឹងបំពេញនូវរាល់ប្រតិបត្តិការធនាគារមូលដ្ឋាន និងតម្រូវការជាក់លាក់របស់អតិថិជន ដោយផ្តល់ជូននូវវិសាលគមនៃផលិតផលធនាគារ និងសេវាកម្មហិរញ្ញវត្ថុទាំងមូលដែលគ្របដណ្តប់លើសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម និងសេវាធនាគារអាទិភាព។ មិនត្រឹមតែបណ្តាញរូបវ័ន្តប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីសេវាធនាគារតាមទូរស័ព្ទទាំងបី ដែលឈ្នះរង្វាន់ជាច្រើនរបស់ធនាគារ ព្រីនស៍ បាននឹងកំពុងផ្តល់ភាពងាយស្រួលដល់អតិថិជនបុគ្គល និងអតិថិជនអាជីវកម្មផងដែរ។ អតិថិជនបុគ្គលអាចចូលប្រើប្រាស់កម្មវិធីPRINCE Mobile សម្រាប់តម្រូវការធនាគាររបស់ពួកគេ ខណៈដែលអតិថិជនអាជីវកម្មក៏អាចចូលប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទពីរផ្សេងទៀតគឺ កម្មវិធីPRINCE MobileBiz និងកម្មវិធីPRINCE Merchant ដែលបម្រើនូវតម្រូវការពិសេស និងជាក់លាក់សម្រាប់ម្ចាស់អាជីវកម្ម ២៤/៧។

ការថ្លែងមតិក្នុងពិធីបើកសម្ពោធសាខាថ្មីនេះ​ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “អបអរសាទរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារ ព្រីនស៍ ម.ក ជាពិសេស ការបេ្តជ្ញាគាំទ្ររបស់ភាគ     ទុនិក ក្នុងការពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ជាបន្តបន្ទាប់។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ​ ព្រីនស៍ ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និងផលិតផលសេវាហិរញ្ញវត្ថុថ្មីៗ ឱ្យកាន់តែសម្បូរបែប​ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត។​”

លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានថ្លែងមតិថា “គិតមកដល់ពេលនេះ ធនាគារ ព្រីនស៍ ម.ក បានផ្តល់សេវាកម្មជូនប្រជាជនកម្ពុជា និងដំណើរការអស់ រយៈពេលជិត ៤ឆ្នាំមកហើយ ដែលយើងបានសម្រេចនូវសមិទ្ធិផលជាច្រើន។ កាលពីឆ្នាំ២០១៨ យើងមានសាខាចំនួនត្រឹមតែ ០៩ទីតាំងតែប៉ុណ្ណោះ ​ ហើយថ្ងៃនេះ យើងនៅទីនេះប្រកាស និងប្រារព្ធពិធីសម្ពោធជាផ្លូវការនូវធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក ដែលជាសាខាទី៣៣ របស់យើង។”

Photo 2022 07 07 15 42 01

Photo 2022 07 07 15 41 51លោកបានមានប្រសាសន៍បន្ថែមទៀតថា “សាខាធនាគារនៅពេលបច្ចុប្បន្ន មានភាពខុសគ្នាពីសម័យមុន ដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យា​​     ជាមួយនឹងការប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទ សេវាធនាគារតាមអ៊ីនធើណិត និងម៉ាស៊ីនអេធីអឹម តួនាទីរបស់សាខាធនាគារបានវិវត្តទៅជាកន្លែងដែលភ្ជាប់ទំនាក់ទំនងរវាងមនុស្សក្នុងពេលធ្វើប្រតិបត្តិការធនាគារ។ ក្រៅពីការធ្វើប្រតិបត្តិការធនាគារ សាខាធនាគារនឹងដើរតួនាទីកាន់តែសំខាន់ក្នុងការបម្រើសេវាកម្មផ្សេងៗ ដូចជាសេវាធនាគារអាទិភាព ការដាក់ពង្រាយបុគ្គលិកជំនាញសម្រាប់ផលិតផលដែលមានភាពស្មុគស្មាញ ដូចជា ផលិតផលប៊េងកាសូរេន ការទាក់ទងនឹងការចូលរួមនៃម៉ាកយីហោ​ (Brand Engagement) ដែលម៉ាកយីហោមានភាពរស់រវើក និងជាកន្លែងសម្រាប់ទំនាក់ទំនង ដោយផ្ទាល់រវាងមនុស្សនៅក្នុង      សហគមន៍មូលដ្ឋាន។ ដូច្នេះហើយ បើទោះបីជាយើងអាចសម្របខ្លួនបានយ៉ាងរហ័សទៅនឹងប្រព័ន្ធធនាគារឌីជីថលអនឡាញក៏ដោយ ក៏យើងនៅតែមានតម្រូវការចាំបាច់ក្នុងការមកកាន់សាខាធនាគារដោយផ្ទាល់ផងដែរ។”

ធនាគារ ព្រីនស៍ បានធ្វើការយ៉ាងសកម្មបំផុត ដើម្បីក្លាយជាធនាគារឌីជីថលឈានមុខ ហើយមានបំណងយ៉ាងមុតមាំក្នុងការក្លាយជាធនាគារជម្រើសទី១សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅនេះ ធនាគារ ព្រីនស៍ ​បានបន្ត​ និងប្តេជ្ញាក្នុងការពង្រីកយុទ្ធសាស្រ្តភាពជាដៃគូ និងពង្រឹងប្រព័ន្ធអ៊ីកូទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ពេញលេញ និងទាន់សម័យ ជាមួយនឹងការថែទាំពិសេសប្រកបដោយវិជ្ជាជីវៈ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់អតិថិជនមានស្រាប់ និងអតិថិជនសក្តានុពល។ នៅពាក់កណ្តាលឆ្នាំកន្លងទៅនេះ ធនាគារ ព្រីនស៍​ បានដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗសំខាន់ៗជាច្រើនសម្រាប់អតិថិជនរបស់យើង ដែលរួមមាន​ផលិតផលប៊េងកាសូរេន ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេអាយអេ ប័ណ្ណឥណទានអន្តរជាតិ UnionPay សេវាផ្ទេរប្រាក់Ria និងការទូទាត់ប្រាក់ឆ្លងធនាគារតាមរយៈKHQR ព្រមទាំងផលិតផល និងសេវាកម្មជាច្រើនទៀត។

ក្នុងការអបអរសាទរការបើកសម្ពោធសាខាថ្មី ធនាគារ ព្រីនស៍ បានដាក់ដំណើរការនូវការផ្តល់ជូនពិសេសចំនួនបីផ្សេងគ្នា ស្របតាមប្រភេទអតិថិជន៖ អតិថិជនបុគ្គល អតិថិជនអាជីវកម្ម និងអតិថិជនសេវាធនាគារអាទិភាព។ សម្រាប់អតិថិជនថ្មីដែលបើកគណនីនៅធនាគារ ព្រីនស៍ ម.ក សាខាខណ្ឌទួលគោក-សង្កាត់បឹងកក់ទី១ នឹងទទួលបានអត្ថប្រយោជន៍ និងឯកសិទ្ធិភាពជាច្រើនដូចជា ពិន្ទុរង្វាន់ព្រីនស៍ ប្រាក់ត្រឡប់ សំបុត្រកុន កូប៉ុង និងរង្វាន់ជាច្រើនផ្សេងទៀត អាស្រ័យលើប្រភេទគណនីដែលអតិថិជនជ្រើសរើស។

ដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំអំពីការផ្តល់ជូនពិសេសរបស់ធនាគារ ព្រីនស៍ អតិថិជនអាចតាមដាន Facebook Page/ Instagram/ Telegram ផ្លូវការរបស់ធនាគារ ព្រីនស៍

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.princebank.com.kh ឬទាក់ទងមកកាន់សេវាទំនាក់ទំនងអតិថិជនរបស់យើងតាមរយៈលេខ ១៨០០ ២០ ៨៨៨៨ (មិនគិតថ្លៃ)។

 

អំពីធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន​ ភីអិលស៊ី ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញា ប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។  ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃ អតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៣ និងទីតាំងអេធីអឹមចំនួន៨២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth