អត្ថបទ >
អត្ថបទ PR
មិនឱ្យចាញ់បរទេស កូនខ្មែរពីររូបច្នៃផ្លែឈើ ចេញជាផលិតផល៥ប្រភេទ ដាក់លក់ទាំងក្នុង និងក្រៅស្រុក

នៅ ហៀង

May 13 2022

កូនខ្មែរពីររូបកំពុងតែខ្នះខ្នែងយ៉ាងខ្លាំង ក្នុងការច្នៃផលិតផលនៅក្នុងស្រុក ដោយបង្កើនការផលិត និងកាត់បន្ថយការនាំចូល នៅទំនិញទាំងឡាយណាដែលយើងអាចផលិតបានដោយខ្លួនឯង ពោលគឺ ដើម្បីឱ្យមានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ ថាយើងពិតជាអាចផលិតបាន តាមស្តង់ដារ អនាម័យ និង គុណភាពខ្ពស់ មិនចាញ់ផលិតផលនាំចូលឡើយ ។

Edfa

តួយ៉ាងកូនខ្មែរពីររូប ជាបងប្អូនបង្កើតនឹងគ្នាគឺកញ្ញា អ៊ុយ សុធារីណា និងលោក  អ៊ុយ ចេងហេង ដែលជា អតីតនិស្សិតបានបញ្ចប់ការសិក្សា នៅជំនាញគ្រប់គ្រងវិស្វកម្មឧស្សាហកម្ម និង ជំនាញវិស្វកម្មវិទ្យាសាស្រ្ត អាហារ ដោយមើលឃើញពីបទពិសោធន៍ ជំនាញ ក៏ដូចជាសមត្ថភាពដែលខ្លួនមានស្រាប់ នៅកំឡុងឆ្នាំ ២០២០ អ្នកទាំងពីរបានចាប់ដៃគ្នា បង្កើតនៅក្រុមហ៊ុនមួយ ដែលមានឈ្មោះថា ណាវីតា ហ៊ែលស៊ី ហ្វូដ&បេវើរីច ឯ.ក (Navita Healthy Food & Beverages Co., LTD) ។

Bwrveascz

តើ ណាវីតា កំពុងតែធ្វើអ្វី ហេតុអ្វីបានជាមានអ្នកគាំទ្រច្រើននៅលើទីផ្សារ? ផ្តើមចេញពីសហគ្រាស លក្ខណៈគ្រួសារ ណាវីតា បានវិវត្តខ្លួនរហូតក្លាយទៅជាក្រុមហ៊ុន​កែច្នៃផ្លែឈើនៅក្នុងស្រុកដ៏មានប្រជា ប្រិយ នាទឹកដីខេត្តបាត់ដំបង បច្ចុប្បន្នក្រុមហ៊ុនមួយនេះកំពុងតែច្នៃផ្លែឈើជាច្រើនប្រភេទនិងកំពុងតែ ដាក់លក់ ដូចជាស្វាយសម្ញួតធម្មជាតិ ម្នាស់សម្ញួតធម្មជាតិ មៀនប៉ៃលិនសម្ញួតធម្មជាតិ ផ្លែស្រកានាគ សម្ញួតធម្មជាតិ (ព៌ណសនិងក្រហម) មៀនកែវប៉ៃលិនធម្មជាតិដែលជាផលិតផលថ្មី ដើម្បីផ្គង់ផ្គង់ទីផ្សារ ក្នុងស្រុក និងនាំចេញ ។

Vwvqwcax

ជាមួយគ្នានេះដែរបើតាមការបញ្ជាក់ពី កញ្ញា អ៊ុយ សុធារីណា សហស្ថាបនិក នៃក្រុមហ៊ុនណាវីតា បានឱ្យ ដឹងថា “ ជារៀងរាល់ឆ្នាំនាពេលដែលដល់រដូវប្រមូលផលបន្លែផ្លែឈើ តាមរដូវយើងសង្កេតឃើញថាបន្លែ ផ្លែឈើទាំងនោះត្រូវបានជន់ហូរហៀរនៅតាមទីផ្សារ ដែលធ្វើឱ្យតម្លៃកសិផលនៅក្នុងស្រុកធ្លាក់ចុះយ៉ាង ខ្លាំង ហើយពេលខ្លះធ្លាក់ខ្លាំងពេករហូតធ្វើឱ្យកសិករមួយចំនួនបានបង្ខំចិត្តទុកឱ្យស្អុយរលួយនៅតាម ចំការ “។ ដោយមើលឃើញពីបញ្ហាមួយនេះ ក្រុមហ៊ុនណាវីតា បានជួយប្រមូលទិញផ្លែឈើពីកសិករ ក្នុងមួយឆ្នាំៗប្រមាណជា ២០០តោន ដើម្បីកែច្នៃចេញជាផលិតផលសម្រេច មានគុណភាព សុវត្ថិភាពជូនបងប្អូន ។

Vqecwsax

ចំណែកឯលោក អ៊ុយ ចេងហេង ស្ថាបនិកក្រុមហ៊ុន ណាវីតា ក៏ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា ក្រុមហ៊ុនណាវីតាឈានជើងចូលទីផ្សារកែច្នៃផ្លែឈើបានប្រមាណជា១ឆ្នាំ គឺមានការគាំទ្រខ្លាំងមែនទែន ពោលគឺមានការទទួលស្គាល់ពីស្ថាប័នរដ្ឋ និងឯកជន អ្វីដែលរំភើបខ្លាំងបំផុតនោះគឺណាវីតា បានទទួល ពានរង្វាន់ ឧស្សាហកម្មបៃតង ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជា កិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិផងដែរ ហើយនេះជារឿងមួយដ៏អស្ចារ្យដែលកូនខ្មែរយើង ច្នៃផ្លែឈើតាមស្តង់ដារបាន ។

Rwecsax Az

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនណាវីតាមានគម្រោងពង្រីកទីផ្សារជាច្រើននៅក្នុងប្រទេស អ្វីកាន់តែពិសេស នោះ ក្រុមហ៊ុននឹងធ្វើការនាំចេញផលិតផលទៅក្រៅប្រទេស ខណៈពេលនេះក្រុមហ៊ុនកំពុងតែធ្វើការចរចា ជាមួយដៃគូភាគីនៅក្រៅស្រុកដែលមានដូចជា ប្រទេសកូរ៉េ ជប៉ុន ថៃ និងតៃវ៉ានជាដើម ។ 

Rwevcsxa

Ebwveacsx

WvecsxVwdcasxz

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth