https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6https://business-cambodia.com/static/c5d09957-8d57-4388-a42a-df76facbca7f
https://business-cambodia.com/static/07285dec-566c-44df-8c5a-4ae66a742e37https://business-cambodia.com/static/c8b2f50e-c564-420a-b6d3-2b46d693a58d
អត្ថបទ >
អត្ថបទ PR
ធ្លាប់ផុងបំណុលវ័ណ្ឌក អ្នកនាងសែម សុមាលី ច្នៃលុយ១០០$ រកស៊ីលក់ខោអាវឈុតនារីដាច់រាប់ពាន់ឈុត/១ថ្ងៃ ព្រោះរឿងទាំងនេះ

គេថា អ្នករកស៊ីដែលពូកែ គឺហ៊ានដាក់ក្ដីស្រមៃឱ្យធំ ចាប់ផ្ដើមពីតូច និងខំប្រឹងធ្វើឱ្យអាជីវកម្មរីកចម្រើនលឿនបំផុតតាមដែលអាចធ្វើទៅបាន ដែលពាក្យមួយឃ្លានេះគឺពិតជាមានឥទ្ធិពលខ្លាំងបំផុត សម្រាប់អ្នកដែលចង់ចាប់ផ្ដើមប្រឡូកក្នុងការរកស៊ីថ្មីថ្មោង ឬមិនសូវមានដើមទុនច្រើន ដល់រាប់ម៉ឺន រាប់សែនដុល្លារ ដើម្បីចេញរកស៊ីដូចគេ។

ប៉ុន្តែត្រូវចងចាំថា នៅក្នុងការផ្សងព្រេងក្នុងពិភពជំនួញ តិចឬច្រើនគឺតែងប្រឈមនឹងហានិភ័យគ្រប់ពេលវេលាផងដែរ ពោលគឺបើគាត់ដើរត្រូវ នោះអាជីវកម្មអាចរីកចម្រើនទៅមុខ ផ្ទុយទៅវិញបើដើរខុស អាចប្រឈមនឹងការខាតបង់ ផុងខ្លួនក្នុងបំណុលក៏មាន។

ជាបទពិសោធន៍ជាក់ស្ដែង សម្រាប់ដំណើរជីវិតរបស់អ្នកនាង សែម សុមាលី បច្ចុប្បន្នជា ម្ចាស់អាជីវកម្មបោះដុំខោអាវឈុតនាំចូលពីក្រៅប្រទេសមកលក់នៅកម្ពុជា និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោមយីហោ Madam Women store ដែល លក់ដាច់ខោអាវឈុតនារី ដល់ទៅរាប់ពាន់ឈុតក្នុង១ថ្ងៃនោះ ក៏ធ្លាប់ទទួលរងនូវភាពបរាជ័យក្នុងមុខជំនួញ រហូតខាតបង់ផុងខ្លួនក្នុងបំណុលថែមទៀតផង មុនពេលអាចទទួលបានភាពរីកចម្រើនមកដល់ចំណុចបច្ចុប្បន្ននេះ។

ក្រឡែកទៅកាន់អតីតកាលបន្តិច មុនពេលដែលចាប់របរលក់ខោអាវឈុតនារីដូចបច្ចុប្បន្ននេះ អ្នកនាង សុមាលី និងឧត្តមស្វាមីរបស់ខ្លួន ក៏ធ្លាប់បានចាប់ដៃគ្នារកស៊ីរបរមួយចំនួនផងដែរកាលពីមុន ប៉ុន្តែជាអកុសល ព្រោះតែស្ថានភាពកូវីដ១៩ផង និងបញ្ហាផ្សេងៗមួយចំនួនទៀត ធ្វើឱ្យអាជីវកម្មរបស់ស្វាមីភរិយាមួយគូនេះ ត្រូវបរាជ័យខាតបង់ រហូតផុងខ្លួនជំពាក់បំណុលគេវ័ណ្ឌករ ព្រោះតែខំប្រឹងខ្ចីប្រាក់អ្នកដទៃមកទប់ប្រតិបត្តិការអាជីវកម្ម រហូតសម្រេចចិត្តលក់ឡានជាទីស្រលាញ់ចោលទៀតផង។

អាជីវកម្មធំក៏បរាជ័យ ជីវភាពគ្រួសារក៏ធ្លាក់ចុះ បំណុលក៏រួមរឹតខ្លួនប្រាណដោះស្រាយស្ទើរមិនរួច ប៉ុន្តែអរគុណដល់បទពិសោធន៍នៃការចាប់របរលក់អនឡាញកំប៉ិកកំប៉ុក ដែលអ្នកនាងបានចាប់ផ្ដើមធ្វើពីឆ្នាំ ២០១៧ ទាក់ទងនឹងការលក់កាបូប លក់ស្បែកជើង តក់ៗ ដែលធ្វើឱ្យអ្នកនាងអាចសន្សំបានបទពិសោធន៍ដ៏មានតម្លៃក្នុងការលក់អនឡាញ បើទោះបីជាអាជីវកម្មនោះ មិនសូវទទួលបានរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ។

រឿងចៃដន្យមួយបានកើតឡើង គឺមានមិត្តម្នាក់របស់អ្នកនាង ដែលមានខោអាវឈុតនារីខ្ទង់ ៥០ឈុត ចង់លក់ឡៃឡុងចោល ព្រោះអស់សង្ឃឹមនឹងរបរអនឡាញរបស់ខ្លួន ទើបអ្នកនាងសុមាលី សាកល្បងជួយផុសលក់នៅក្នុងផេករបស់ខ្លួនសាក  ក្នុងគោលបំណងគ្រាន់តែជួយលក់ឥវ៉ាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួនតែប៉ុណ្ណោះ។ អ្វីដែលនឹកស្មានមិនដល់ ផលិតផលខោអាវឈុតនារីនេះ គឺទទួលបានការគាំទ្រខ្លាំងបំផុត គឺមិនយូរប៉ុន្មានផង មានអតិថិជនកម្មង់ទិញអស់គ្មានសល់ ធ្វើឱ្យអ្នកនាងចាប់ផ្ដើមមើលឃើញ ពន្លឺដ៏មានសក្ដានុពលក្នុងអាជីវកម្មលក់ខោអាវឈុតនារីនេះចាប់ពីពេលនោះមក។

មិនបង្អង់យូរ អ្នកនាងក៏បានប្រមូលប្រាក់ចំនួន ១០០ដុល្លារ ដែលជាដើមទុនដំបូង ចាប់ផ្ដើមកម្មង់ខោអាវឈុតនារីពីអ្នកបោះដុំយកមកលក់បន្ត ដោយចាប់ផ្ដើមពីឥវ៉ាន់តិចតួចត្រឹម៥០ឈុតតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែភាពស្មោះត្រង់ ធ្វើឱ្យគេជឿទុកចិត្តធ្វើឱ្យអ្នកបោះដុំហ៊ានឱ្យអ្នកនាងសុមាលីទិញជំពាក់ខ្លះ រហូតទទួលបានការគាំទ្រខ្លាំងដូចការរំពឹងទុក ធ្វើឱ្យចំនួនឥវ៉ាន់នៅក្នុងស្ដុកត្រឹម៥០ឈុតក្នុងដៃកើនឡើងជាបន្តបន្ទាប់ដល់៣០០ឈុត និងបន្តឡើង រហូតដល់ទៅខ្ទង់៣ម៉ឺនឈុតក្នុងស្តុក ព្រមទាំងអាចលក់ដាច់ដល់ខ្ទង់១ពាន់ឈុតក្នុង១ថ្ងៃ បើទោះបីជាស្ថិតនៅក្នុងសម័យឆ្លងរាតត្បាតជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។

ក្រោយភ្លៀងមេឃស្រឡះ ក្រោយដើរខុសរាប់សិបដង ទីបំផុតអ្នកនាង សុមាលីក៏អាចរកឃើញផ្លូវត្រូវសម្រាប់ខ្លួនឯង។ ភាពរីកចម្រើននៃអាជីវកម្មស្វ័យគុណ ត្រឹមតែ៦ខែតែប៉ុណ្ណោះ បានកែប្រែវាសនា ផ្លាស់ប្ដូរខ្សែជីវិតអ្នកនាង ១៨០ដឺក្រេ ពីកូនបំណុលធ្លាប់ជំពាក់ប្រាក់គេ  រហូតអាចដោះបំណុលបានអស់ក្នុងរយៈពេលត្រឹមតែ៦ខែ និងអាចមានលទ្ធភាពក្នុងការទិញឡាន ទិញផ្ទះ និងសល់អាជីវកម្មក្នុងក្ដីស្រមៃមួយ កំពុងទទួលបានការគាំទ្រខ្លាំងថែមទៀតផង។

តើអ្វីជាអាថ៌កំបាំងនៅពីក្រោយភាពជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកនាងសុមាលី?

បើតាមប្រសាសន៍របស់អ្នកនាងសុមាលី បានបង្ហើបនូវកត្តាធំៗជាច្រើនយ៉ាងដែលជួយឱ្យអ្នកនាង អាចទទួលបាននូវភាពជោគជ័យលើអាជីវកម្មមួយខ្លាំងដូចបច្ចុប្បន្ននេះគឺ៖

  • ការចេះសម្លឹងមើលឃើញឱកាសបង្គប់ក្នុងបញ្ហា ជាក់ស្ដែងដូចជាស្ថានភាពកូវីដ១៩ ដែលមនុស្សភាគច្រើនមើលឃើញជាបញ្ហា ប៉ុន្តែអ្នកនាងបែរជាសម្លឹងមើលឃើញឱកាស និងអាចរីកចម្រើនទ្វេដង ស្ទើរតែគ្មានពេលសម្រាកញ៉ាំបាយទៀតផងពេលលក់ដាច់ខ្លាំង។
  • ការស្គាល់ច្បាស់ពីទីផ្សារអនឡាញ ក្រោយប្រឡូកជាង៥ឆ្នាំ ធ្វើឱ្យអ្នកនាងជឿជាក់លើមុខរបរអនឡាញ និងប៉ាន់ស្មានថាអត្រាបរាជ័យលើអាជីវកម្មថ្មីរបស់អ្នកនាងគឺមានតិចជាង ៥%តែប៉ុណ្ណោះ។
  • ការរក្សានូវភាពស្មោះត្រង់ជូនដៃគូអាជីវកម្ម និងអតិថិជគ្រប់ស្រទាប់វណ្ណៈ។
  • ការជឿជាក់លើផលិតផល និងការធានាជូនគុណភាពផលិតផលសក្តិសមនឹងតម្លៃជូនអតិថិជន។
  • ការផ្ដល់នូវសេវាកម្មរហ័សទាន់ចិត្ត។
  • សេចក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅក្នុងអាជីវកម្ម។
  • ការតស៊ូព្យាយាម មិនបោះបង់ និងការចេះបត់បែនប្ដូរផ្លូវដើរតែមិនប្ដូរគោលដៅ ពេលអាជីវកម្មជួបបញ្ហា។
  • ត្រូវរកស៊ីដោយមានគោលការណ៍ដើម្បីភាពរីកចម្រើន មិនមែនដើម្បីប្រកួតប្រជែង ក្រឡុកទីផ្សារ ដើម្បីសម្លា.ប់គ្នានោះទេ។
  • ការស្គាល់ឱ្យច្បាស់ពីភាពខ្លាំងរបស់ខ្លួនឯង និងចំណុចពិសេសខុសប្លែកគេនៃអាជីវកម្មរបស់យើង។

ជាសារចុងក្រោយសម្រាប់អ្នកនាង ទៅកាន់អ្នកដែលមានបំណងចង់រកស៊ីក្នុងវិស័យលក់អនឡាញនេះគឺ ត្រូវចេះសម្លឹងមើលឱកាសក្នុងបញ្ហា, ត្រូវមានស្មារតីរឹងមាំ កុំងាយបាក់ទឹកចិត្ត ព្រោះវិស័យនេះមានការប្រកួតប្រជែងគ្នាខ្លាំងបំផុត ត្រូវខំប្រឹងសិក្សាជំនាញបច្ចេកទេសទាក់ទងនឹងហ្វេសប៊ុកផេកជាដើម ទើបអាចជួយបង្កើនអត្រានៃភាពជោគជ័យលើវិស័យនេះឱ្យកាន់តែខ្ពស់

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេក Madam Women store

Daliy Article Image5

Daliy Article Image6Daliy Article Image7Daliy Article Image9Daliy Article Image10

profile
ឡុង វឌ្ឍនៈ
" ក្រោយចំណាយពេលជិត៣ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងការកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ផង។ ប្រសិនបើអ្នក មានគំនិតល្អៗចង់ចែករំលែក ឬចង់រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713 Fb Page: Long Vathanak - ឡុង វឌ្ឍនៈ "
ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth