អត្ថបទ >
អត្ថបទ PR
ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី សូមជូនពរដល់ប្រជាជនខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sopheak Pich

September 22 2022

ភទ្របទដើមខែ នៅពេលលឺពាក្យនេះបានធ្វើអោយប្រជាពលរដ្ឋខ្មែរ ស្ទើរគ្រប់រូបនឹកឃើញទៅដល់រដូវកាលនៃពិធីបុណ្យភ្ជុំដែលមានរយៈពេលរហូតដល់១៥ថ្ងៃ។​ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីបែបសាសនាដែលចាត់ជាពិធីបុណ្យដ៏ធំមួយក្នុងចំនោមពិធីបុណ្យដទៃទៀតនៅក្នុងប្រទេសកម្ពុជាយើង។​ ពិធីបុណ្យមួយនេះត្រូវបានប្រារព្វទើ្បងជាយូរលង់ណាស់មកហើយ ព្រមទំាងមានការបកស្រាយផ្សេងៗគ្នាទៀតផងពីប្រវត្តិរឺដើមកំណើតនៃការកកើតពិធីបុណ្យភ្ជុំបិណ្ឌនេះទ្បើង។

ផ្តើមពីថ្ងៃរះនាពេលព្រឹកប្រលឹម ថ្នាក់ដឹកនំារួមទំាងបុគ្គលិករបស់ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានធ្វើដំណើរឆ្ពោះទៅកាន់វត្ត ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាដើម្បីយកចង្ហាន់ព្រមទំាងបរិក្ខាមួយចំនួនទៅប្រគេនព្រះសង្ឈ។​

Photo 2022 09 22 18 34 35

Photo 2022 09 22 18 34 20

Photo 2022 09 22 18 34 39

Photo 2022 09 22 18 34 24

Photo 2022 09 22 18 34 28

Photo 2022 09 22 18 34 32ក្នុងឱកាសនេះផងដែរ នាយិកាប្រតិបត្តិ និងថ្នាក់ដឹកនាំក្រុមហ៊ុន សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់រូបក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ សូមទទួលបាននូវសុខភាពល្អ រកទទួលទានមានបានសុខសប្បាយទំាងអស់គ្នា។ សូមអោយការធ្វើដំណើររបស់បងប្អូនប្រកបដោយសុខសុវត្ថិភាពទំាងទៅទំាងមក ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនទំាងអស់គ្នា។

គួរបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ លីស៊ីង បានបដិសន្ធិ និងរីកចម្រើនទៅមុខដោយចាប់ផ្តើមបង្កើតតាំងពីឆ្នាំ២០១៥ ហើយក្រុមហ៊ុនបានបន្តការអភិវឌ្ឍខ្លួនទៅមុខជាមុខជានិច្ចរហូតមកដល់ពេលនេះគឺគម្រប់ខួប៧ឆ្នាំ។

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth