ក្រុងព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចធំមួយ និងជាកំពង់ផែសមុទ្រធំបំផុត របស់ប្រទេសកម្ពុជា។ កំឡុងរយៈពេលជាង ៥ឆ្នាំ កន្លងមកនេះ ក្រុងព្រះសីហនុ មានការកែប្រែមុខមាត់ថ្មី ប្លែកខ្លាំងជាងមុន ទាំងការអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ឆ្នេរសមុទ្រ អគារពាណិជ្ជកម្ម ទេសចរ សណ្ឋាគារ ។ល។
ជាមួយគ្នានេះដែរការវិនិយោគផ្នែកអចលនទ្រព្យក៏មានសន្ទុះខ្លាំងក្លា តម្រូវការទីផ្សារច្រើនកុះករក៏កើនឡើងខ្លាំងផងដែរ។ ក្រឡេកមកមើលពី ការវិនិយោគអចលនទ្រព្យ គម្រោងបុរី លន ស៊ីធី (បុរី ធូ លន) ដែលធ្លាប់តែមានវត្តមានក្នុងរាជធានីភ្នំពេញ នាតំបន់ចោមចៅ ជាង ២០ឆ្នាំ ក៏មានវត្តមាន នៅក្រុងព្រះសីហនុនេះផងដែរតាំងពីឆ្នាំ ២០១៨មក ហើយឆាប់ៗនេះ ក្រុមហ៊ុននឹងប្រារព្ធកម្មវិធីបើកលក់ (Soft Opening) គម្រោងថ្មី បន្ថែមទៀត ក្នុងទីតាំង បុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ។
តាមការផ្តល់បទសម្ភាសផ្ទាល់ជាមួយ នាយកប្រតិបត្ត គម្រោងផ្ទាល់ លោករុណ រដ្ឋា បានបង្ហើបអោយដឹងថា “គម្រោង ឡូតធឺសវីឡា ជាគម្រោងថ្មី បន្ថែមទៀត របស់គម្រោងបុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ហើយគម្រោងនេះ គឺមានប្រភេទផ្ទះម៉ូតថ្មី របស់យើង ជាប្រភេទ វីឡា ទោល វីឡាភ្លោះ ខុសប្លែកពីរាល់ដង ហើយការរចនាម៉ូតផ្ទះទាំងមូល គឺកាន់តែប្លែក តាមយុគ្គសម័យថ្មី សាកសមជាវីឡាសម្រាកលម្ហែកាយ និងជាវីឡាដែលមានឯកជនភាពខ្ពស់ ស្ងប់ស្ងាត់ ក្នុងការរស់នៅ ជាមួយនិងទីតាំងពិសេស ក្នុងក្រុងព្រះសីហនុ តាមបណ្តោយមហាវិថី មិត្តភាព ចំងាយត្រឹមតែ ០៣នាទី ពីផ្សារលើក្រុងព្រះសីហនុ រង្វង់មូលតោពីរ ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងតំបន់កំសាន្តនានា ក្នុងក្រុងព្រះសីហនុ “ ។
វីឡាឃីង Emota និង វីឡាធ្វីន Rony Riya មានការរចនាទំនើបប្រណិត ប្លែកពីគេ មានភាពខ្ពស់ស្រលះ និងផ្ទៃខាងក្នុងធំទូលាយ ងាយស្រួលក្នុងការរស់នៅតុបតែងលម្អ ការប្រើផ្ទៃកញ្ចក់ នៃវីឡា អាចទាញយកពន្លឺថ្ងៃនៃធម្មជាតិ អោយជះចូលបានគ្រប់គ្រាន់ក្នុងគេហដ្ឋាន ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងងាយស្រួលទទួលយកការសម្រាកលម្ហែរកាយ ក្រោមពន្លឺព្រះអាទិត្យ គយគន់ទេសភាពនានា។ លើសពីនេះទៅទៀតក៏មានទីធ្លា ដែលនៅជុំវិញបរិវេនផ្ទះបន្ថែមទៀត សម្រាប់ការរៀបចំ តុបតែងសួនផ្ការ និងប្រើប្រាស់តាមបែបឯកជន ងាយស្រួលសម្រាប់សមាជិកគ្រួសារ ជាពិសេសបុត្រធីតា លេងកំសាន្ត។
ដូចបងប្អូន អតិថិជន បានដឹង នឹងស្កាល់ កន្លងមកពី គម្រោងក្រុមហ៊ុន លន ស៊ីធីគ្រុប ទាំង បុរី ធូ លន បុរីលនស៊ីធីចោមចៅ លនស៊ីធី ១ ក្រុងព្រះសីហនុ លនស៊ីធី ២ ក្រុងព្រះសីហនុ លនស៊ីធីឡូតធឺសសាណា លនស៊ីធី ឡូតធឹសស៊ី គម្រោងផ្សារទំនើប ធី អិល ស្កាយម៉ល គឺតែងតែមានអ្វីប្លែក ការរចនាថ្មីៗ មិនសាំដែល មកជូនអតិថិជន។ ក្នុងចំនុចនេះផងដែរ ខ្ញុំសូមរំលឹកបន្តិច ណែនាំពីប្រវត្តរបស់ក្រុមហ៊ុន ដែលមាន លោកអុំ ឯកឧត្តម តុល លន សព្វថ្ងៃជា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន លន ស៊ីធី គ្រុប យើង គឺគាត់មានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងការអភិវឌ្ឍសំណង់ លំនៅឋាន តាំងពី ២០០៤មកម្លេះ រហូតមានការ ករកើតឡើង បុរី ធូលន ដំបូងគេក្នុងឆ្នាំ ២០១៤ ហើយ ដើម្បីឆ្លើយតបនៅការគាំទ្រពីអតិថិជន តម្រូវការទីផ្សារលំនៅស្ថាន ការផ្លាស់ប្តូរបរិបទរស់នៅ របស់មនុស្សក្នុងយុគ្គសម័យថ្មី ក្រោមដំបូលសន្តិភាព ថ្នាក់ដឹកនាំ និង ស្ថាបត្យករ របស់ក្រុមហ៊ុន បានរចនានូវប្រភេទផ្ទះ ថ្មីទំនើប បន្ថែមទៀត ដើម្បីបំពេញបន្ថែមក្នុងគម្រោង អោយប្រែក្លាយជាសហគម រស់នៅមួយសម្បូរបែប ក្នុងបុរី លន ស៊ីធី ២ ក្រុងព្រះសីហនុ ក្នុងនោះ យើងក៏និងមានការលម្អសួនច្បារ បន្ថែមទៀត តាមដំណាក់កាលនីមួយៗជូនដល់ អតិថិជនយើងផងដែរ ។
ក្នុងឱកាស បើកលក់នេះ ក្រុមហ៊ុនបានផ្តល់ជូនការបញ្ចុះតម្លៃ រហូតដល់ 9% ឬស្មើរនឹង 3ម៉ឺនដុល្លារ មានការចាប់រង្វាន់ រថយន្ត Kia Picanto 2022 កង់អគ្គិសនី នាឡិកា Garmin ជាច្រើនរង្វាន់បន្ថែមទៀត រួមនឹង ការផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយៗ អាចរំលស់ជាមួយបុរីផ្ទាល់ ឬ រំលស់ជាមួយធានាគារបានដល់ ២០ឆ្នាំ។
លោកអ្នកអាចទំនាក់ទំនង ទៅកាន់ Facebook page: https://www.facebook.com/Boreylorncitygroup
ឬ លេខទូរសព្ទ : 095 999 345 / 081 999 599
ឬ ការិយាល័យលក់ផ្ទាល់ តាមបណ្តោយផ្លូវមិត្តភាព សង្កាត់ ០៤ ក្រុងព្រះសីហនុ ។