(កំពង់ស្ពឺ)៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេអេច លែន បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឯកជនមួយស្តីពីការផ្គត់ផ្គង់ទឹកស្អាតសម្រាប់គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ស្ថិតនៅ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អោយបានរួចរាល់ឆាប់ៗនាពេលខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនដែលបានទិញដីឡូតិ៍ និងផ្ទះពីក្រុមហ៊ុនផ្ទាល់។
គួរបញ្ជាក់ផងដែរថាគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច ជាគម្រោងអភិវឌ្ឍន៏ដីឡូតិ៏បែបកូនកាត់ដែលមានទំហំ ផ្ទៃដីសរុបប្រមាណ១០០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥១ក្នុងនោះរួមមានទាំង ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ វីឡាភ្លោះ មានការអភិវឌ្ឍន៏ជាតំបន់ពាណិជ្ជកម្មទាំង១០ និងផ្សារថែមទៀតផង។