អត្ថបទ >
អត្ថបទ PR
យុវតីវ័យក្មេង២រូប ចាប់ដៃគ្នាបង្កើតរីសតតម្លៃខ្ទង់លានដុល្លារ បង្ហាញខ្លួននៅក្បែររមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង

យុវតីសម័យនេះ ពិតជាមិនធម្មតាមែន មានអាយុ ២០ឆ្នាំមិនទាន់ស្រួលបួលផង បែរជាមានគំនិតជាសហគ្រិន ដ៏គួរឲ្យសរសើរ ដែលពួកគាត់ទាំងពីររូបគឺកញ្ញា ឃុត មាលា និងកញ្ញាមុត សុវណ្ណបញ្ញា បានវិវត្តន៍ខ្លួនក្លាយទៅជាស្ថាបនិកគម្រោងរីសត និងដីឡូតិ៍លំហែកាយតម្លៃមិនក្រោមលានដុល្លារ ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្បែររមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ដែលជារមណីយដ្ឋានសហគមន៍មួយដ៏មានភាពល្បីល្បាញប្រចាំខេត្ត និងបានស្រូបទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ក្នុង១ឆ្នាំៗ។

ចំពោះគម្រោងរីសតទីពីររបស់ស្ត្រីពីររូបខាងលើ គឺមានឈ្មោះថា ភូមិឋានច្រកល្អៀង ដោយនៅក្នុងគម្រោងមួយនេះ គឺមានការកាត់ផ្ទៃដីមួយចំណែកធ្វើជាឡូតិ៍លំហែកាយសម្រាប់លក់ចែកជូនអតិថិជនដែលតែងតែមានបំណងចង់បានដីលំហែនៅជាប់ស្ទឹងធម្មជាតិ ជាប់ជើងភ្នំ និងស្ថិតក្នុងតំបន់សក្តានុពល ព្រមទាំងមានតម្លៃធូរថ្លៃ។

៥

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កញ្ញា ឃុត មាលា ដែលជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកទាំងពីររូបខាងលើបានបង្ហើបឲ្យដឹងថា “គម្រោងមួយនេះគឺពិតជាពិសេស ទាំងទីតាំង ទាំងតម្លៃ ទាំងលក្ខខណ្ឌ ពីព្រោះថា គោលបំណងធំរបស់ក្រុមពួកគាត់ គឺចង់ទាក់ទាញអតិថិជនមកពីរាជធានី និងខេត្តផ្សេងៗឲ្យមាន ដីលំហែផ្ទាល់ខ្លួននៅទីនេះ ដើម្បីឲ្យតំបន់នេះកាន់តែមានភាពអ៊ូអរ ក៏ដូចជាជួយបង្កើនប្រាក់ចំណូល និងការងារធ្វើដល់សហគមន៍” ។

កញ្ញាបន្តថា ដីដែលពួកគាត់កាត់ទុកលក់ជូនអតិថិជនមានប្រមាណជាង ៣០០ប្លង់តែប៉ុណ្ណោះ ហើយក្នុង១ប្លង់ តម្លៃចាប់ពី ២,៧៥០ដុល្លារ ឡើងទៅ ហើយក្នុងនោះអតិថិជនក៏អាចធ្វើការបង់រំលស់ត្រឹមតែ  ៤៥ដុល្លារប៉ុណ្ណោះក្នុង១ប្លង់ក្បាលដីដែលមានទំហំចាប់ពី ៥x២០ ដោយកក់មុនខ្លះក៏បាន មិនចាំបាច់កក់មុនក៏បាន មិនតែប៉ុណ្ណោះអតិថិជនអាចធ្វើការបង់រំលស់រយៈពេលរហូតដល់ទៅ ៤៥ខែ ដោយគ្មានការប្រាក់ផងដែរ។

234

កញ្ញា មុត សុវណ្ណបញ្ញា ដែលជាស្ថាបនិកគំរោង រីហ៊្សត និងដីឡូតិ៍លំហែ “ ភូមិឋានច្រកល្អៀង” មួយរូបផងដែរនោះ ក៏បានឲ្យដឹងបន្ថែមថា នៅក្នុងគម្រោងមួយនេះ គឺមានការបែងចែកជា ៤ផ្នែកធំៗ ដែលទី១, គឺផ្នែកដីឡូតិ៍លំហែ ទី២, ផ្នែកផ្ទះលំហែកាយ ទី៣, ផ្នែកបឹងកាឡូបម្រើសេវាកម្មស្នាក់នៅ និងទី៤ ផ្នែកសួនច្បារលំអរគម្រោង។

កញ្ញាបានបញ្ជាក់ផងដែរថា សម្រាប់ផ្នែកផ្ទះលំហែកាយ អតិថិជនអាចទិញបានដូចគ្នា ដូចផ្នែកដីឡូតិ៍លំហែកាយដែរ ដោយនៅក្នុងលក្ខខណ្ឌបង់រំលស់ ឬបង់ផ្តាច់។ ហើយបើស្ថិតក្នុងដំណាក់កាលកំពុងបង់រំលស់ អតិថិជន         ក៏អាចដាក់ឲ្យម្ចាស់គម្រោងជួយមើលការថែទាំ និងបើកទទួលឲ្យមានភ្ញៀវស្នាក់នៅផងដែរ ដោយផលចំណេញគឺធ្វើការបែងចែកគ្នាជាមួយម្ចាស់គម្រោងផ្ទាល់តែម្តង។ បានន័យថា អតិថិជនទិញផ្ទះលំហែបង់រំលស់មិនទាន់ដាច់ផង ប៉ុន្តែអាចរកចំណូលបានបណ្តើរៗ នេះសមបញ្ជាក់ឲ្យឃើញថា អតិថិជនប្រើប្រាស់ការបង្វិលសាច់ប្រាក់ប្រកបដោយភាពឆ្លាតវ័យ។

កញ្ញាស្រស់សោភាពរូបនេះបានបន្ថែមទៀតថា នាឱកាសកាន់បិណ្ឌខាងមុខ សម្រាប់ផ្នែកដីឡូតិ៍លំហែ និងផ្ទះលំហែកាយ មានការប្រម៉ូសិនពិសេស គឺបញ្ចុះតម្លៃរហូតដល់ទៅ ១ពាន់ដុល្លារគ្រប់ប្លង់ទាំងអស់ ដោយអតិថិជនគ្រាន់តែខលមកលេខទូរស័ព្ទសហការីយើងទាំង៥ខ្សែនេះ Tell: 097​ 816​ 44 48/ 097 715​ 82 85/ 010 61 32 62/ 096 516 5600/ 078 78 28 10 ៕

Photo 2022 09 09 14 11 21

Photo 2022 09 09 14 11 23

៧៦

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth