អត្ថបទ >
អត្ថបទ PR
ក្រុមហ៊ុនជីហ្គៀ គ្រុប និងLG Electronics បើកសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិចម៉ាក LG សាខាថ្មី ក្នុងក្រុងសួង

Sreymom Cha

May 13 2022

សាខាថ្មីនៃហាងលក់គ្រឿងអេឡិចត្រូនិចម៉ាក LG បានចាប់ផ្តើមដំណើរការលក់ជាផ្លូវការហើយ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២ នេះ។ សាខាថ្មីនេះបើកដំណើរការ ដោយមានការសហការរវាង ក្រុមហ៊ុនជីហ្គៀ គ្រុប(GGear​ Group) និងក្រុមហ៊ុនLG Electronics ដើម្បីផ្តល់ ភាពងាយស្រួលក្នុងការចែកចាយផលិតផលអេឡិចត្រូនិចនៅក្នុងតំបន់ និងលើកកម្ពស់គុណភាពការរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ភាពងាយស្រួល ទាន់សម័យតាមរយៈការប្រើប្រាស់ផលិតផលអេលិចត្រូនិចម៉ាកLG។

Photo 2022 05 13 17 34 40

ហាងលក់គ្រឿងអេឡិចត្រូនិចសាខាក្រុងសួង ឬហៅកាត់ថា «LG BRANDSHOP សាខាក្រុងសួង» ក៏នឹងក្លាយជាទីតាំងដ៏ធំមួយសំរាប់ផ្តល់ការផ្តត់ផ្គង់គ្រឿងឡិចត្រូនិចម៉ាក LG គ្រប់ប្រភេទ រួមទាំងសម្ភារៈផ្ទះបាយម៉ូឌែលថ្មីចុងក្រោយគេបង្អស់សំរាប់អតិថិជនក្នុងខេត្តត្បូងឃ្មុំ។ សាខាថ្មីនេះក៏មានផ្តល់សេវាជួសជុលលើឧបករណ៍LG គ្រប់ប្រភេទពីក្រុមជាងជំនាញជួសជុលដែលមានជំនាញវិជ្ជាជី​វៈច្បាស់លាស់។

នៅក្នុងកម្មវិធីបើកសម្ពោធហាងទំនើប LG BrandShop សាខាថ្មីនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំបានចូលរួមសាទរចំពោះវត្តមានរបស់ LG BrandShop បានដាក់ទីតាំងនៅក្នុងក្រុងសួងដែលជាកត្តាជំរុញអោយមានសកម្មភាពបន្តបន្ទាប់ទៀតរបស់ក្រុមហ៊ុនជីហ្គៀគ្រុបនៅក្នុងខេត្តត្បូងឃ្មុំ។

Photo 2022 05 13 17 35 54

លោកមានប្រសាសន៍ថានេះគឺជាភ័ព្វសំណាងដ៏ធំសំរាប់ខេត្តត្បូងឃ្មុំដែលក្រុមហ៊ុន ជីហ្គៀគ្រុប បាននាំយកផលិតផលអេឡិចត្រូនិចម៉ាកLG ទំនើប និងមានភាពឆ្លាតវៃមកចែកចាយ និងបានផ្តល់ឱកាសការងារដល់ យុវជន និងការចូលរួមសកម្មភាពមនុស្សធម៌កន្លងមកនៅក្នុងខេត្តនេះ។

លោក ហ៊​ ហាប់ អគ្គនាយកក្រុមហ៊ុន G Gear Trading ដែលជារចនាសម្ព័ន្ធនៃក្រុមហ៊ុនជីហ្គៀ គ្រុប មានប្រសាសន៍ថានេះជាសមិទ្ធផលថ្មីមួយទៀត ដែលជាការបោះជំហានរួមគ្នារវាង ក្រុមហ៊ុន LG Electronics ក្នុងភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្មបន្ទាប់ពីបានសហការរួមគ្នាអស់រយៈពេលជាង ១០ឆ្នាំមកនេះ។

Photo 2022 05 13 17 36 05

លោកមានប្រសាសន៍ថា LG BrandShop បាននឹងកំពុងនាំយកផលិតផលអេឡិចត្រូនិចម៉ាក​ LG ដែលជាផលិតផលមាន គុណភាពល្អ បច្ចេកវិទ្យាទំនើបចុងក្រោយមកចែកចាយនៅក្នុងតំបន់នេះដូចជា ម៉ាស៊ីនត្រជាក់ដែលមានបំពាក់ប្រព័ន្ធ បន្សុទ្ធខ្យល់ និងមានបំពាក់បច្ចេកវិទ្យា UV Nano អាចសំលាប់មេរោគកូវីដ-១៩។ លើសពីនេះទៀតនោះ LG BrandShop ក៏មានចែកចាយទូរទស្សន៍ ម៉ាស៊ីនបោក ទូទឹកកក និងផលិតផលដទៃជាច្រើនទៀតដែលសុទ្ធសឹងតែជាផលិតផល សន្សំសម្ចៃ ភ្លើងខ្ពស់ និងគិតគូដល់សុខភាព អ្នកប្រើប្រាស់ជាចាំបាច់។

លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយក និងជាស្ថាបនិកនៃក្រុមហ៊ុនជីហ្គៀ គ្រុបមានប្រសាសន៍ថា ការដាក់ទីតាំង សាខាថ្មីនេះគឺថ្នាក់ដឹកនាំ និងក្រុមការងារបានដាក់ចិត្ត ដាក់កាយ និងមានភាពច្បាស់លាស់ ព្រមទាំងជាក្រុមហ៊ុន រកស៊ីត្រឹមត្រូវ ដើម្បីផ្តល់ឱកាសដល់ការបង្កើនចំណូលចូលខេត្តផង និងផ្តល់ឱកាស ឱ្យយុវជនអាចធ្វើការបាន។ ការធ្វើអាជីវកម្មអេឡិចត្រូនិច គឺជាអាជីវកម្ម ដែលមានភាពស្មុគស្មាញជាងគេ នៅកម្ពុជា ដែលកន្លងមកពុំមានក្រុមហ៊ុនអេឡិចត្រូនិចណាអាចធ្វើការ នាំចូល ដោយបំពេញកាតព្វកិច្ចពន្ធ នាំចូលមកដល់ទីតាំងជាក់ស្តែងដូចជីហ្គៀគ្រុបនោះទេ​

Photo 2022 05 13 17 36 15

លោកបញ្ជាក់ថា«ក្រុមហ៊ុនជីហ្គៀគឺបានមើលឃើញទស្សនវិស័យវែងឆ្ងាយ យើងរកស៊ីមានលក្ខណៈ ច្បាស់លាស់ មានផែនការ ច្បាស់លាស់ ការបំពេញកាតព្វកិច្ចត្រឹមត្រូវ មានរចនាសម្ព័ន្ធក្រុមហ៊ុនត្រឹមត្រូវ ធ្វើអោយ បុគ្គលិកយើងធ្វើ ការទៅតាមបែបផែន ជាក់ស្តែងបុគ្គលិកជីហ្គៀគ្រុបធ្វើការគឺមិនចាញ់ បុគ្គលិកដែល នៅសាំងហ្គាពួក្តី នៅថៃក្តី នោះទេ ហើយយើងបានធ្វើការច្រើនពាក់ព័ន្ធនឹងរឿងដឹកជញ្ជូន និងឆ្លងគ្នាទៅវិញទៅមក»។

ស្របពេលនឹងគ្នានេះដែរ លោក Seung Ho Lee  អគ្គនាយកក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ការបើកហាង LG Brandshop គឺផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍ប្លែកៗជាមួយនឹងផលិតផលប្រកបដោយបច្ចេកវិទ្យាខ្ពស់ គ្រប់ផលិតផល LG សុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាថ្មីដែលអតិថិជនមិនធ្លាប់រំពឹងទុក។

Photo 2022 05 13 17 36 24

លោកបញ្ជាក់ថា ជាមួយផលិតផលLG ទាំងអស់ អតិថិជនអាចគ្រប់គ្រង ផលិតផលទាំងអស់ក្នុងផ្ទះបានយ៉ាងងាយស្រួលនៅលើដៃរបស់លោកអ្នកដោយគ្រាន់តែប្រើកម្មវិធី LG ThinQ តែប៉ុណ្ណោះ។ មានតែហាង LG Brand ទេដែលអាចអនុវត្តគំរូអាជីវកម្មនេះបានលឿនជាងគេក្រោមការដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀគ្រុបដែលជាដៃគូពាណិជ្ជកម្មល្អបំផុតរបស់LG Electronics នៅកម្ពុជា។

លោកបានបន្ថែមថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែវានៅតែមិនអាចបញ្ឈប់ការបង្កើតឡើងបន្ថែមទៀតនៃហាងLG Brandshop ដែលកំពុងរីកចម្រើននៅក្នុងទីផ្សារនៃប្រទេសកម្ពុជា។ រយៈពេល ៣ ឆ្នាំ មកនេះក្រុមហ៊ុនជីហ្គៀគ្រុប និងLG Electronics បានបើកសម្ពោធហាង LG Brandshop ថ្មីរហូតដល់ទៅ ៩ ហាងឯណោះ។

Photo 2022 05 13 17 36 34

LG Brandshop ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាសាខាទី ១៧ ហើយ បន្ទាប់ពីបានបង្កើត សាខាចំនួន១៦ នៅតាមបណ្តាខេត្ត-ក្រុង ផ្សេងទៀត និងកំពុងទទួលបានការគាំទ្រ ពីសំណាក់អតិថិជនក្នុងតំបន់ នីមួយៗយ៉ាងច្រើនកុះករ៕

 LG BRANDSHOP សាខាក្រុងសួង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៧ ភូមិជើងឡង សង្កាត់សួងក្រុងសួង ខេត្តត្បូងឃ្មុំ។

សំរាប់ព័ត៌មានលំអិតអំពី LG BRANDSHOP សាខាក្រុងសួង៖ ០១៦ ៥៥៥ ៩៥១

Photo 2022 05 13 17 36 43

Photo 2022 05 13 17 36 52

Photo 2022 05 13 17 37 02

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth