អត្ថបទ >
អត្ថបទ PR
អតិថិជនអាចបើកគណនីធនាគារ វីង ដោយខ្លួនឯងបានភ្លាមៗ និងទទួលអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើន

Sopheak Pich

July 6 2022

ឥឡូវនេះអតិថិជនអាចបើកគណនីធនាគារ វីង ដោយខ្លួនឯង (e-KYC) និងទទួលបានអត្ថប្រយោជន៍ជាច្រើន។

ឥឡូវនេះ អតិថិជនអាចបើកគណនីធនាគារ វីង ដោយខ្លួនឯងតាមប្រព័ន្ធឌីជីថល និងមិនចាំបាច់ទៅសាខាផ្ទាល់។ មិនថាពេលណា ឬនៅកន្លែងណានោះទេ អតិថិជនអាចសន្សំសំចៃពេលវេលា និងមានភាពងាយស្រួលខ្ពស់ក្នុងការបើកគណនីតាមប្រព័ន្ធឌីជីថល ដោយផ្តល់លទ្ធភាពក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុជាច្រើនដែលមាននៅលើកម្មវិធីវីងប៊ែងអេប។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ ​វីង​ បានមានប្រសាសន៍ថា៖ “មុខងារថ្មីរបស់កម្មវិធីវីងប៊ែងអេបនេះអនុញ្ញាតឲ្យអតិថិជនបើកគណនីបានភ្លាមៗ និងមិនតម្រូវឲ្យបំពេញឯកសារលើក្រដាសនោះទេ។ អ្វីដែលអតិថិជនត្រូវធ្វើ គឺគ្រាន់តែស្កេនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាព ហើយព័ត៌មានលម្អិតរបស់អតិថិជននឹងត្រូវបានបំពេញដោយស្វ័យប្រវត្តិ។ បន្ទាប់មកអតិថិជន​អាច​ធ្វើប្រតិបត្តិការសេវាកម្ម​ហិរញ្ញវត្ថុ​ណាមួយ​ដែលមាន​នៅលើ​កម្មវិធីវីងប៊ែងអេប និងសូម្បីតែ​ធ្វើសំណើសុំ​កម្ចី​រហ័ស​ក្នុងករណីចាំបាច់ក៏បានដែរ។”

ដើម្បីបើកគណនីធនាគារ វីង អតិថិជនអាចទាញយកកម្មវិធីវីងប៊ែងអេបពី App Store ឬ Google Play Store និងធ្វើតាមការណែនាំនៅក្នុងកម្មវិធី។ នៅពេលដែលអតិថិជនបានបញ្ចប់ដំណើរការបើកគណនីដ៏សាមញ្ញនេះ ពួកគេអាចប្រើប្រាស់សេវាកម្មជាច្រើនដែលមាននៅលើកម្មវិធីវីងប៊ែងអេបដែលរួមមាន៖ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការទូទាត់វិក្កយបត្រដោយមានភាពងាយស្រួលបំផុត ការទិញទំនិញអនឡាញ ការបញ្ចូលលុយទូរស័ព្ទ និងការដាក់ប្រាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ដ៏គួរឲ្យទាក់ទាញជាដើម។

ធនាគារ វីង ក៏កំពុងផ្តល់ប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលបើកគណនីសន្សំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ អតិថិជនមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន​រួមមាន៖ ម៉ូតូ Honda Dream សរុបចំនួន ១៣២ គ្រឿង រថយន្ត Ford Wildtrak ចំនួន ៦ គ្រឿង និងរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។

ដើម្បីមានឱកាសចូលរួមប្រូម៉ូសិននេះ អតិថិជនទាំងអស់ត្រូវបើកគណនី ហើយដាក់ប្រាក់ ៥០០ ដុល្លារ សម្រាប់ឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ប្រចាំថ្ងៃ ៥០០០ ដុល្លារសម្រាប់ឱកាសឈ្នះរង្វាន់រថយន្ត Ford Wildtrak ប្រចាំខែ និង ៥០000 ដុល្លារសម្រាប់ឱកាសឈ្នះរង្វាន់រថយន្ត Lexus LX600 SUV ដ៏ប្រណិតដែលជារង្វាន់ធំជាងគេ៕

ដោនឡូតកម្មវិធីវីងប៊ែងអេប៖ http://onelink.to/wingbank 

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth