នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ បុរី ល្អថ្មី ពេញចិត្ដ បានរៀបចំកម្មវិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហការផ្ដល់កម្ចីឥណទានទិញផ្ទះជាផ្លូវការជាមួយធនាគារសហពាណិជ្ជ ក.អ (UCB) ដែលជាធនាគារពាណិជ្ជតែមួយគត់នៅកម្ពុជា និងមានម្ចាស់ភាគហ៊ុនធំ នៅតៃវ៉ា់ន់ ដោយទទួលបានសិទ្ធិផ្តាច់មុខលើគម្រោងលំនៅដ្ឋានបែបប្រណីត។
កម្មវិធីចុះហត្ថលេខាកិច្ចព្រមព្រៀងខាងលើត្រូវបានរៀបចំឡើងនៅការិយាល័យលក់របស់បុរី ល្អថ្មី ពេញចិត្ដ គម្រោងទី៣ មានទីតាំងនៅលើបណ្ដោយផ្លូវជាតិលេខ៦អា ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ភឿន ស៊ុនថៃ មន្ត្រីជាន់ខ្ពស់នៃធនាគារ សហពាណិជ្ជ ក.អ, លោក ជៀវ វង្សហុក នាយកគ្រប់គ្រងទូទៅបុរី ល្អថ្មី ពេញចិត្ដ, លោក ជៀវ វង្សសាយ ប្រធានគ្រប់គ្រងគម្រោង, លោក ប៉ក់ ពុទ្ធី ប្រធានផ្នែកលក់ រួមជាមួយបុគ្គលិកនិងភ្ញៀវកិត្ដិយសជាច្រើនរូបផ្សេងទៀត។
ការចុះកិច្ចព្រមព្រៀងខាងលើ គឺក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋដែលមានថវិកាតិចតួច ឲ្យក្លាយជាម្ចាស់ផ្ទះក្នុងក្ដីសម្រៃនៅបុរី ល្អថ្មី ពេញចិត្ដ តាមរយៈការបង់រំលស់ជាមួយធនាគារ ក្នុងអត្រាការប្រាក់ទាប និងទំហំកម្ចីខ្ពស់រហូតដល់ ៩០%។
តាមការលើកឡើងពីលោក ភឿង ស៊ុនថៃ បានឲ្យដឹងថា ដោយមើលឃើញថាប្រទេសកម្ពុជា មានការីកចម្រើន ខ្ពស់លើវិស័យអចលនទ្រព្យ និងការអភិវឌ្ឍលំនៅដ្ឋាន ធនាគារសហពាណិជ្ជ ក.អ បានសម្រេចសហការជាមួយ បុរី ល្អថ្មី ពេញចិត្ត ដើម្បីផ្តល់ឱកាសឲ្យប្រជាជនកម្ពុជា អាចទទួលបានប្រាក់កម្ចី រហូតដល់ ៩០% នៃតម្លៃផ្ទះ និងអាចក្លាយជាម្ចាស់លំនៅដ្ឋានដ៏ប្រណីតនៅតាមបណ្តោយផ្លូវ ៦A នេះផងដែរ។ លោកបន្ដថា ភាពជាដៃគូនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការផ្តល់ជូនអតិថិជន នូវកម្ចីទិញផ្ទះតម្លៃសមរម្យជាមួយនឹងការ ផ្តល់ហិរញ្ញប្បទានរហូតដល់ ៩០% ដោយមានរយៈពេលកម្ចីរហូតដល់២០ឆ្នាំផងដែរ។
ដោយឡែកលោក ប៉ក់ ពុទ្ធី ប្រធានផ្នែកលក់បុរី ល្អថ្មី ពេញចិត្ដ បានលើកឡើងឲ្យដឹងដែរថា ការសហការជាមួយសហពាណិជ្ជ ក.អ គឺដើម្បីបន្ថែមភាពរីករាយដល់អតិថិជន និងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ដែលមានទំហំទឹកប្រាក់ត្រឹមតែ ១០ ទៅ ២០% ក៏អាចបង់រំលោះជាមួយនឹងធនាគារបន្ថែមរហូតដល់រយៈពេល២០ឆ្នាំ ជាមួយនឹងទំហំទឹកប្រាក់រហូតដល់ ៩០% នៃតម្លៃផ្ទះ ជាមួយនឹងលក្ខខណ្ឌហិរញ្ញវត្ថុដ៏អស្ចារ្យសម្រាប់គម្រោងថ្មីមួយនេះផងដែរ។ លោកបន្ថែមថា សម្រាប់គម្រោង បុរី ល្អថ្មី ពេញចិត្ត សាខាទី៣នេះ មានជាប្រភេទផ្ទះអាជីវកម្ម វីឡាកូកាត់ និងវីឡាភ្លោះ ហើយបុរី នឹងបន្តអភិវឌ្ឍន៍គម្រោងទី៤ បន្តទៀត ដែលមានរៀបចំធ្វើជាប្រភេទផ្ទះអាជីវកម្មទាំងអស់ ដែលគម្រោងទាំង២នេះ មានផ្ទៃដីរហូតដល់ ១៥ហិចតា ដែលមានតម្លៃផ្ទះចាប់ពី ៨ម៉ឺនដុល្លារឡើងទៅ ដែលមានទីតាំង នៅលើដងផ្លូវរដ្ឋទំហំ ២០ម៉ែត្រ និងជាទីតាំងដែលកំពុងមានការអភិវឌ្ឍខ្លាំង រួមមានទាំងគម្រោងបុរី ផ្សារទំនើប និងគម្រោងផ្សេងៗទៀតជាច្រើនផងដែរ។
សូមជម្រាបថា គម្រោងបុរី ល្អថ្មី ពេញចិត្ដ ជាគម្រោងបុរីល្អដាច់គេ ប្រចាំតំបន់ជ្រោយចង្វារ ដោយសារ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែប អាជីវកម្ម និង វីឡាប្រណិតរបស់បុរីស្ថិតនៅទីតាំងដ៏មានសក្ដានុពល ក្នុងតំបន់ក្រុងនាគរាជសម្ដេចតេជោ ហ៊ុន សែន ដែលជាតំបន់អភិវឌ្ឍន៍ របស់រាជធានីភ្នំពេញ។ ជាមួយគ្នានោះបុរី ល្អថ្មី ពេញចិត្ដ មានគោលការណ៍សំខាន់៤យ៉ាងគឺផ្ដោតទៅលើ គុណភាព, សោភណ្ឌភាព, ឧត្តមភាព, ទំនុកចិត្ត។
អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះតទៅ បុរី ល្អថ្មី ពេញចិត្ត នឹងមានការបញ្ចុះតម្លៃរហូតដល់៥ពាន់ដុល្លារ និងមានការបញ្ចុះតម្លៃបន្ថែម ៨% ទៅតាមលក្ខខណ្ឌបង់ប្រាក់ ថែមជូននូវប្លង់រឹង ១០០%, ថែមតុទូរទស្សន៍, ថែមទូចង្រ្កានបាយ , ថែមម៉ាស៊ីនត្រជាក់ និងមានផ្តល់ជូននូវលក្ខខណ្ឌពិសេសៗជាច្រើនទៀត។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ជាមួយនឹងគម្រោងខាងលើអាចធ្វើការទំនាក់ទំនងទៅកាន់ខាងបុរីបានតាមរយៈលេខទូរស័ព្ទ 057, 086 333 608, 087 666 085 , 071 289 99999 ឬហ្វេសប៊ុកផេក Borey Laorthmey Penhchet ៕
អត្ថបទពាណិជ្ជកម្ម